2018-08-06 17:22
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្ដីអធិប្បាយ
បុព្វបុរសខ្មែរសម័យដើមសំបូរទៅដោយកវីនិពន្ធ និងអ្នកប្រាជ្ញាជាច្រើនដែលមានទេពកោសល្យខាងតែងកំណាព្យនិងតាក់តែងនិពន្ធ ។ ក្នុងនោះសម្ដេចព្រះសង្ឃរាជ ជួន ណាត គឺជាកវីនិពន្ធមួយរូបដែលមានទេពកោសល្យខាងតែងនិពន្ធយ៉ាងល្អដែលបានបង្កាប់ពាក្យអប់រំបូន្មានក្នុងកំណាព្យជាច្រើន ហើយគាត់បានលើកជាល្បើកមួយឃ្លាទុក្ខអោយសាធារណជនជ្រួតជ្រាប និង គ្រើនចំលឹក ។ ល្បើកមួយឃ្លានោះបានលើកថា “ ការធ្វេសស្មារតី ជាឧបាយស្លាប់” ។
តើល្បើកខាងលើមានអត្ថន័យយ៉ាងដូចម្ដេចខ្លះ ?
ដើម្បីជាប្រទីបឈានដល់ការបំភ្លឺនៃប្រធានអោយកាន់តែស៊ីជម្រៅ និងក្បោះក្បាយនោះយើងគប្បីយល់នៅពាក្យគន្លឹះជាមុនសិន ។ ពាក្យឃ្លាថា “ ការធ្វេសស្មារតី “ សំដៅទៅលើការ ភ្លេចខ្លួន សេចក្ដីភ្លេចភ្លាំង ។ ឯឃ្លាមួយទៀត “ជាឧបាយស្លាប់” មានន័យថា ជាហេតុនាំទៅរកសេចក្ដីវិនាសមហន្តរាយឬសេចក្ដីស្លាប់ ។ ដូច្នេះន័យប្រធានចង់បង្ហាញន័យថា ការភ្លេចខ្លួនឬសេចក្ដីភ្លាំងភ្លាំងមួយពព្រិចភ្នែក អាចជាហេតុនាំទៅរកសេចក្ដីវិនាស មហន្តរាយ ឬ សេចក្ដីស្លាប់បាន ។
ជាការពិតណាស់ ការធ្វេសស្មារតី ជាឧបាយស្លាប់ពិតប្រាកដណាស់ ។ ការធ្វើការងារ ឬប្រព្រិត្តអ្វីមួយគឺទាមទារនូវការមានភាពស្វាហាប់ មានស្មារតីមុះមុតធ្វើអ្វីត្រូវប្រកបដោយស្មារតីក្លាហាន ទើបអាចឈានទៅដល់ត្រើយ ឬភាពជោគជ័យនិងអាចឈានទៅរកគោលដៅដែលយើងរំពឹងទុកឬប៉ងប្រាជ្ញា ។ ស្មារតីគឺជាសេរីរាង្គសំខាន់បន្ទាប់ពីរូបរាង្គកាយរបស់មនុស្សម្នាក់ៗ ។ បើមនុស្សម្នាក់មានសេរីរាង្គ និង រូបរាង្គកាយបើហើយក៏ប៉ុន្តែមិនសូវមានស្មារតីល្អដូចការធ្វើការងារ អ្វីមួយក៏មិនបានសម្រេចដែរ គឺអាចមានស្មារតីភ្លេចភ្លាំង មិនមានការចងចាំល្អនោះឡើយ ។ តួយ៉ាងការភ្លេចភ្លាំង ឬភ្លេចខ្លួនតែមួយពព្រិចភ្នែកអាចធ្វើអោយយើងបរាជ័យឬអាចនាំយើងទៅរកភាពបរាជ័យនៅថ្ងៃខាងមុខដោយមិនដឹងខ្លួន ។ ហេតុនេះហើយទើបមិនថាការងារឬការរៀនសូត្រ ទោះជាការងារមានភាពតូចតាចក៏ដោយតម្រូវអោយយើងមានភាពស្វាហាប់ និងតម្រូវអោយយើងមានស្មារតីខ្ពស់នៅពេលយើងធ្វើការងារឬកានកាប់អ្វីមួយ ។ ជាក់ស្ដែងបើយើងក្រឡេកមើលទៅការកសាងប្រសាទរបស់បុព្វបុរសខ្មែរសម័យមុនវិញ គឺបុព្វបុរសខ្មែរបានកសាងប្រសាទយ៉ាងច្រើនទៅតាមសម័យកាលរបស់សម្ដេចនីមួយៗដោយឡើងសោយរាជ្យ ។ ការសាងសង់ប្រាសាទទាមទារអោយមានស្មារតីគិតខ្ពស់ផ្ដោតសំខាន់លើការកសាងប្រាសាទនិងក្បូក្បាច់រចនានានា បើមានការស្វះស្វែង តែមិនមានស្មារតីប្រុងប្រយ័ត្ន គឺមិនអាចស្ថាបនាទៅមុខបានទេ ។ ក្នុងរយះពេលមួយនាទីយើងអាចឈានទៅរកភាពវិនាស ។ ទោះបីជាការងារតូចត្រូវមានស្មារតីមុះមុតកុំគិតថា ការងារតូចមួយមិនអាចនាំយើងឈានទៅរកការវិនាស និងគោលបំណងដធំរបស់យើងម្នាក់ៗ ។ ជាពិសេសមិនមែនគិតថា ការងារឬ ធ្វើអ្វីមួយដ៍ធំបានចាំបាច់ការយកចិត្តទុកដាក់ ទៅលើការងារនោះ ។ ត្រូវចាំទោះតូចក្ដី ធំក្ដី ដាច់ខាតត្រូវមានការយកចិត្តទុកដាក់អោយស្មើរគ្នា ដើម្បីពង្រឹងអោយមានស្មារតីអង្គអាចនិងអាគ្រប់គ្រងកាលះទេសះនិងស្ថានការនៅបានយ៉ាងល្អ និងអាចនោះយើងឈានទៅរកភាពជោគជ័យនិងជ័យជំនះ ។ បើយើងក្រឡេកមើលទៅក្នុងសង្គម បើប្រៀបធៀបនិងការប្រឡងបើយើងខិតខំប្រឹងប្រែង និងគ្រប់គ្រងស្មារតីខ្លួនឯងបានល្អនោះនិងមិនមានភាពភ័យញាប់ញ័រឬភ័យខ្លាចនោះទេ ។ ជាពិសេសទៀតបើចោលប្រឡងមធ្យមសិក្សាទុកយភូមិ បើពេលប្រឡងត្រូវអស់ពេលនៅសល់មួយនាទី យើងគួខិតខំប្រឹងប្រែងសរសេរឬបញ្ចេញអោយអស់ពីសមត្ថភាពព្រោះមួយនាទីអាចជួយយើងអោយរួចផុតពីផលអាក្រក់ ។ អ្នកខ្លះគិតចាមួយនាទីមិនមានតម្លៃសុខចិត្តអង្គុយលេង ទៅវិញភាពដែលភ្លេចស្មារតីតែមួយភ្លែតនេះ និង អាចនាំយើងទៅរកផលអវិជ្ជមាន និងផលអាក្រក់ ។ ភាពធ្វេសប្រហែសតែមួយភ្លេតនេះ គឺអាចបណ្ដាលអោយយើងមានភាពវិនាសជាក់ជាមិនខាន ។ បើយើងក្រឡេកទៅលើ កម្រងវណ្ណកម្មរឿងថៅកែចិត្តចោរ ក្រោមស្នាដៃនិពន្ធ របស់លោកយូឡេង និង អ៊ំ ឈឿន ដែលបានឆ្លុះបញ្ចាក់ត្រង់ពេលដែលពូហំភ្លេចខ្លួនដោយមិនបានគិតវែងឆ្ងាយដោយព្រមទទូលលុយ១០០០០ម៉ឹនរៀលពីថៅកែចិត្តចោរដើម្បីទុករបស់គ្រួសារខ្លួន ។ ដោយសុខចិត្តបើកឡានបុកសម្លាប់ថៅកែហុងលីស្លាប់ ។ ការភ្លេចខ្លួននិងស្មារតីតែមួយភ្លេតនេះអាចនាំពូហំអោយទៅរកភាពវិនាសបានគឹ ត្រូវជាប់គុកព្រមទាំងមិនបានទទូលលុយ១០០០០ម៉ឺនរៀល ពីថៅកែថែមទៀតផង ។ បើរឿងតេជោយ៉តវិញគឺបានបង្ហាញពីស្ដេចសម្រេចភ្លេចភ្លាំងនិងពាក្យលូងលោមរបស់ជំទាវស្រែនៗមួយភ្លែតធ្វើអោយខ្លួនចាញ់ល្បិចកលរបស់ស្ដេចជំទាវស្រែនៗ ។
សរុបសេចក្ដីមក ការធ្វេសប្រហែសស្មារតីភ្លេចភ្លាំង តែមួយរយះពេលខ្លីទោះរឿងធំឬរឿងតូចក្ដីគឺ អាចនាំយកផលអាក្រក់ឬផលអវិជ្ជមាននិងសេចក្ដីវិនាសដល់ខ្លួនឯងជាមិនខានឡើយ ។
ឆ្លងតាមការបកស្រាយន័យរបស់ប្រធានខាងលើយើងអាចសន្និដ្ឋានបានថា មតិប្រធានខាងលើនេះពិតជាមានអត្តន័យ និងការអប់រំយ៉ាងជ្រាលជ្រៅដល់មនុស្សម្នាក់ៗនៅក្នុងសង្គមនិងអប់រំអោយធ្វើការងារទោះជាតូចក្ដីឬធំក្ដីត្រូវផ្ចង់អារម្មណ៍ស្មារតីអោយប្រកបទៅដោយសម្បជញ្ញះនៅក្នុងខ្លួនជានិច្ចទើបទទូលបានជោគជ័យ ។ ដូចនេះក្នុងនាមយើងជាសិស្សានុសិស្សគួគប្បីយល់នៅតម្លៃអប់រំខាងលើនិងយកសម្រាប់តាមដោមិនមានការធ្វេសស្មារតីនៅពេលធ្វើអ្វីឬកិច្ចការអ្វីមួយ ឡើយទើបអាចនាំយើងទៅរកភាពជោគជ័យទាំងការសិក្សាធ្វើការងារ និង អភិវឌ្ឍសង្គមជាតិអោយរីកចម្រើន ។