Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្ដីអធិប្បាយ

          ជនានុជនទាំងឡាយ ដែលរស់នៅលើផែនសន្និវិនាសនេះ រមែងចាប់បដិសន្ធិក្នុងអម្បូរជានរជនជាតិទាំងមូល ។ ក្នុងបុព្វហេតុលើកកម្ពស់ជាតិមាតុភូមិរបស់ខ្លួនឆ្ពោះទៅរកវិវឌ្ឍនភាព ប្រជាជនទាំងឡាយមានឆន្ទះ ក្នុងការស្វែងរកគ្រប់មធ្យោបាយដើម្បីគាស់កកាយរកសន្តិភាព ដែលជាថ្នាលជម្រុញអោយសង្គមជាតិមានការរីកចម្រើនជាប្រត្យក្ស ។ អាស្រ័យហេតុនេះហើយទើបបានជាមានទស្សនះ មួយបានលើកឡើងថា “ ការអភិវឌ្ឍប្រទេសជាតិ ចាប់កំណើតតែក្នុងផ្ទាំសន្តិភាពទេ “ ។

          តើទស្សនះខាងលើនេះមានអត្ថន័យ និងងខ្លឹមសារអប់រំយ៉ាងដូចម្ដេចខ្លះ ?

          ដើម្បីជាវិភាគទាននៃគំនិតរួមចំណែកដលើការបកស្រាយទស្សនះប្រធានខាងលើនេះអោយកាន់តែមានលក្ខណះពិស្ដារ និង ខ្លឹមសារស៊ីជម្រៅទ្វេឡើង ថែមមួយកម្រិតទៀតនោះ យើងគប្បីស្វែងយល់នៅពាក្យគន្លឹះមួយចំនួនជាមុនសិន ដូចជាពាក្យថា “ ការអភិវឌ្ឍ ចាប់កំណើត និង សន្តិភាព “ ជាដើម ។ ពាក្យ “ ការអភិវឌ្ឍ “ សំដៅដលើការរីកចម្រើនលូតលាស់ រុងរឿង ។ ចំណែកពាក្យថា “ សន្តិភាព “ គឺជាភាពស្ងប់សុខសាន្តត្រាណដំណើរគ្មានសង្គ្រាម ។ រីឯពាក្យថា “ ចាប់កំណើត “ សំដៅលើការកើតការលិចចេញដែលបានលើកឡើងតាមទស្សនះ ប្រធានគឺការរីចម្រើនរុងរឿងនៃប្រជាតិនិមួយៗ គឺកើតចេញពីភាពស្ងប់សុខ​ដែលគ្មានសង្គ្រាម ពោលគឺសន្តិភាព ។

          ផ្នែកតាមទស្សនះប្រធានខាងលើនេះ បញ្ជាក់បានយ៉ាងច្បាស់ថា ការអភិវឌ្ឍប្រទេសជាតិ ចាប់កំណើតតែក្នុងផ្ទៃសន្តិភាពទេ ។ ការលើកឡើងបែបនេះ ក៍មានហេតុផល សមល្មមអាចបញ្ជាក់បាន ។ ដោយហេតុថា ការអភិវឌ្ឍប្រទេសជាតិពឹងផ្អែកលើ សន្តិភាពជាកត្តាចម្បងបំផុត ដើម្បីធានាដលើវិវឌ្ឍនភាពសង្គម ។ សន្តិភាប ជាគ្រឿងដែលប្រជាជាតិទូទៅរមែងប្រាថ្នាចងបាន ហើយស្ដែងចេញឡើងតាមរយះរូបភាពដូចជា សន្តិភាពស្ថេរភាពនៃប្រជាជនដែលរសនៅក្រោមដំបូលសន្តិភាព គ្មានកលយុគឬ សង្គ្រាមមកបង្គរជាវិនាសកម្មបំផ្លិចបំផ្លាញនោះឡើយ ព្រមទាំងភាពសុខដុមរមនា ដែលធានាដល់ការគ្មានអំពើហឹង្សា បាតុភាពឬ  អំពើអាណាធិបតេយ្យគ្រប់រូបភាព ពោលគឺរស់នៅប្រកបដោយភាពសុខក្សេមក្សាន្តទាំងផ្លូវកាយ ផ្លូវចិត្ត ។ កាលណាសង្គមជាតិមួយ គ្មានសង្ត្រាម ឬ អំពើវិនាសកម្មមហន្តរាយ នោះសង្គមជាតិនោះអាចស្វែងរកជាតិមាតុភូមិដែលជាកត្តាសត្យានុម័តនាំអោយមានការអភិវឌ្ឍចំពោះសង្គមជាតិ ។ សង្គមជាតិណាដែលមានសុខសន្តិភាពពេញលេញនោះ ប្រជាជននិងរស់នៅប្រកបដោយភាពសុខដុមរមនាទាំងផ្លូវកាយ ផ្លូវចិត្តដែលជាកត្តាលីករជម្រុញអោយរដ្ឋម្នាក់ៗបំពេញតួនាទីជាកម្លាំងចលករ បម្រើដល់ការអភិវឌ្ឍសង្គមលើគ្រប់វិស័យ ។ ប្រជាពលរដ្ឋទាំងអស់បានទទូលការអប់រំ ទទូលបានជម្រក ភោជនាអាហារគ្រប់គ្រាន់ដែលជាកត្តាកាត់បន្ថយទុរគតភាពសង្គម ហើយបានលើកឪកាសអោយប្រជាជនបំពេញមុខងារជាធនធានដ៍សំខាន់ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម ។ ក្រៅពីការរស់នៅប្រកបដោយភាពសុខសាន្តត្រាណ និង លើកស្ទូយសង្គមជាតិហើយ ពលរដ្ឋនិមួយៗមានឪកាសបញ្ចេញនូវទេពកោសល្យស្នាដៃ គំនិតច្នៃប្រឌិតក្នុងការស្វែងរករបកគំហើញដែលមានសារប្រយោជន៍សមូលភាពដល់អនុជនទាំងឡាយ ព្រមទាំងជាផ្លូវគំនាប់ជីវិតអោយរស់នៅប្រកបដោយ ប្រណិតភាព និង ស៊ីវិស័យភាព ។ លើសពីនេះទៅទៀតសង្គមជាតិដែលគ្មានសង្គ្រាម គឺមានការអភិវឌ្ឍត្រង់ហេតុផលថា សង្គ្រាមជាអ្នកបំផ្លេចបំផ្លាញជីវិតមនុស្សដែលជាកម្លាំងឈ្នូល សង្គម កម្ទេចចោលអស់ ហេដ្ឋារចនាសម្ព័ន្ធ កាត់ផ្ដាច់ចំណងគ្រួសារ ព្រមទាំងសង្គមមហន្តរាយសង្គមដូចជា កង្វះលទ្ធភាពទទូលការអប់ បន្ថែមចំនួនជនពិការ អ្នកស្លាប់ជាច្រើនអនេកអនង្ឃ ខ្វះខាតក្នុងការបំពេញតម្រូវការជីវិត ប្រជាជនរស់ក្នុងភាពភ័យខ្លាចជាដើម ។ ដោយឡែក សង្គមជាតិណាដែលមានសន្តិភាពពេញលេញ នោះប្រជាជាតិនោះនិងរស់នៅបាន ប្រកបដោយសុខសន្តិភាព ឥតមានកលយុកជាគ្រឿងបង្ករហានិភ័យទេ ។ ការអភិវឌ្ឍសង្គមមិនមែនប្រព្រឹត្តទៅបានដោយខ្វះការទំនាក់ទំនងនោះឡើយ ។ កាលណាសង្គមជាតិមានសន្តិភាព នោះជាផ្លូវកំនាប់ទាក់ទាញវិនិយោគទន់អោយមកបណ្ដាក់ ទុនរកស៊ីជូញដូរ ដែលនាំអោយមានកំណើតសេដ្ឋកិច្ចជាតិ រក្សាបានតុល្យភាពពាណិជ្ជកម្ម ។ លើសពីនេះទៅទៀតសន្តិភាពបានផ្ដល់កំណែប្រែសង្គមគ្រប់ស្រទាប់អោយមានអភិបាលកិច្ចល្អ បំពេញមុខងារទៅតាមតួនាទីបានយ៉ាងប្រសើរ ។ បន្ថែមពីនេះទៅទៀត សន្តិភាពរក្សាបាននូវតម្លៃវប្បធម៍ ប្រពៃណី ទំនៀមទំលាប់ ដែលជាវិភាគទាន រួមចំណែកក្នុងការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ព្រមទាំងទាក់ទាញបានភ្ញៀវទេសចរអោយមកកម្សាន្ត ដែលជាប្រភពចំណូលដ៍សំខាន់ ក្នុងការលើកស្ទួយសេដ្ឋជាតិ ។ ដោយហេតុថា សន្តិភាពធ្វើអោយយើងរក្សាបាននូវកេដំណែលមរតកបុព្វទារ្យបាន ដោយគ្មានការបំផ្លិចបំផ្លាញ ព្រមទាងមានគំនិតតម្លៃប្រឌិតបង្កើតបានជារមណីដ្ឋាន តំបន់ទេសចរកែច្នៃដែលជាកាត្តាលីករកម្ពស់សេដ្ឋកិច្ច តាមរយះរូមភាពឧស្សាហកម្មគ្មានផ្សែង ។ សន្តិភាពបានលើកឪកាសអោយប្រជាជនគ្រប់ស្រទាប់វណ្ណះបំពេញតួនាទី ជាភារះតាមលទ្ធភាពដែលខ្លួនមាន​បម្រើដល់ការអភិវឌ្ឍសង្គមជាប្រចក្ស  ។ ដើម្បីជាអំណះអំណាងសក្ខីកម្ម ក្នុងការគាំទ្រទស្សនះប្រធានខាងលើនេះ យើងមានទឡ្ហីករណ៍ពីក្នុងស្នាដៃអក្សរសិល្ប៍មកបញ្ចាក់បន្ថែម ។ វណ្ណកម្មនៃអក្រសិល្ប៍រឿង “ ព្រះអាទិត្យថ្មីរះលើផែនដីចាស់ “ ដែលជាស្នាដៃប្រសូតក្រោមលំហូគំនិតរបស់លោក សួន សុរិន្ទ បាននិយាយពីយុវជនដែលមានជីវភាពរស់នៅយ៉ាងលំបាកវេទនាជាទីបំផុត ក្រោមរបថសង្គមអាណានិគមបារាំង ។ ក្រោយពេលទទូលបានឯករាជ្យ ក្រោមព្រះរាជបូជនីយកម្មពរះនរោត្ដមសីហនុ បានប្រែក្លាយមុខមាត់នៃយុវជនសមបំពេញមុខងារជាកសិករ ដែលជាកម្លាំងចលករការអភិវឌ្ឍសង្គម ។ ស្នាដៃអក្សរសិល្ប៍រឿង​ “ គូលីកំណែន “ របស់លោកអ៊ឹម ថុក បានបង្ហាញពីសង្គមជាខ្មែរដែលខ្វះខាតការអភិវឌ្ឍ ប្រជាជនរស់នៅខ្វះខាត ព្រោះតែគមនាបសង្កមក្រោមនិមអាណានិគមន៍ជប៉ុន និង បារាំង ដែលបង្ករវិនាសកម្ម ទម្លាប់គ្រាប់បែក ពង្រាត់ពង្រាស់គ្រួសារ បំបិទសិទ្ធសេរីភាពគ្រប់បែបយ៉ាង ។ បើផ្នែកតាមវណ្ណកម្មស្នាដៃអក្សរសិល្ប៍ “ ភូមិតិច្ឆាន “ របស់លោកឌឺគាម និង លោកឌឿក អំ បានបង្ហាញពីទិត្តភាពសង្គមក្រោមរបបអាណានិគមន៍បារាំងដែលខ្វះសន្តិភាព ធ្វើអោយប្រជាជនរស់នៅប្រកបដោយទុរគតភាព បំបិទសិទ្ធសេរីភាព ជាតិធ្លាក់ក្នុងរណ្ដៅបម្រើអោយមហិចត្តាបរទេស  គ្មានការអភិវឌ្ឍរីកចម្រើនឡើយ ។ ក្រៅពីប្រជាជនដែលជួបប្រទះបញ្ហាខ្វះខាតឡើយ ប្រទេសជាតិត្រូវស្ថិតក្រោមការត្រួតត្រាដែលបង្ករអោយខ្វះការអភិវឌ្ឍចម្រុងចម្រើនឡើង ។

សរុបសេចក្ដីមក សន្តិភាពជាកត្តាដែលធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍយ៉ាងពិតប្រាកដមែន ។ ដោយហេតុថា ទាំងប្រជាជនរដ្ឋដែលជាកម្លាំងស្នូល និង សង្គមមានឪកាសបំពេញភាពស្របតាមតួនាទីយ៉ាងប្រសូត្សប្រាកដមែន ។

ឆ្លងតាមការបកស្រាយាំអធិប្បាយពន្យល់ទស្សនះប្រធានខាងលើ មានអត្ថន័យ និង ខ្លឹមសារអប់រំជ្រាលជ្រៅ ដោយបានបណ្ដុះមនសិការអោយស្រលាញ់សន្តភាពដើម្បីបុព្វហេតុជាតិមាតុភូមិ ។ អាស្រ័យហេតុនេះហើយ ក្នុងនាមជាសិក្ខាជន ជាពលរដ្ឋ គប្បីស្វែងរកសន្តភាព ដើម្បីធានាអោយមានការអភិវឌ្ឍលើគ្រប់វិភ័យ និង លើកកម្ពស់កិត្យានុភាពនៃជាតិមាតុភូមិជាដរាបរៀងទៅ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login