ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
អ្នកដែលត្រូវចូលរួមក្នុងជំរឿននេះគឺៈ
-គ្រួសារ (មិនរាប់បញ្ចូលគ្រួសារដែលរស់នៅក្នុងរាជធានីភ្នំពេញ) ប្រកបរបរកសិកម្មមានផ្ទៃដីយ៉ាងហោច០,០៣ហិចតាក្នុងរយៈពេល ១២ខែចុងក្រោយឬអ្នកមានបសុសត្វប្រភេទធំយ៉ាងតិច២ក្បាល ឬគ្រួសារ ដែលមានបសុសត្វតូច ៣ក្បាល និងបសុបក្សីយ៉ាងហោចណាស់ចំនួន ២៥ក្បាល។
-អភិបាលខេត្ត: ជាអ្នកជួយគាំទ្រដល់ការធ្វើជំរឿននេះ។
-មេភូមិ: ជាអ្នកសហការ និងជួយក្នុងការធ្វើជំរឿននេះ និងបំពេញកម្រងព័ត៌មានស្តីពីភូមិ ។
-អ្នកប្រមូលព័ត៌មានជំរឿនប្រហែល ៣ ៥០០នាក់ ដែលនឹងធ្វើសកម្មភាពប្រមូលតាមផ្ទះ ។
-មន្ត្រីជាន់ខ្ពស់នៃវិទ្យាស្ថានស្ថិតិជាតិ និងក្រសួងរុក្ខាប្រមាញ់ និងនេសាទ ជាប្រធានគ្រប់គ្រងអ្នកប្រមូលព័ត៌មានជំរឿននេះ និងជាមន្ត្រីតំបន់ទទួលបន្ទុកលើសកម្មភាពជំរឿននៅថ្នាក់ខេត្តដោយឡែកនីមួយៗដែលបានកំណត់ និងជាមន្ត្រីជំនួយការតំបន់ទទួលបន្ទុកចាត់ចែងការងារផ្ទាល់របស់ប្រធាន និងដីអ្នកប្រមូលព័ត៌មានជំរឿនរបស់ពួកគាត់។
-មន្ត្រីថ្នាក់ដឹកនាំក្រសួងផែនការ និងក្រសួងរុក្ខាប្រមាញ់ និងនេសាទ ដើរតួនាទីជាមន្ត្រីដឹកនាំសម្របសម្រួលជាន់ខ្ពស់ និងជាអ្នកចូលរួមការបណ្តុះបណ្តាលអ្នកប្រមូលព័ត៌មាន និងអ្នកគ្រប់គ្រងចាត់ចែងការងារជំរឿនដែរ។
-គ្រូបង្គោលចំនួន ២១២នាក់ មកពីវិទ្យាស្ថានស្ថិតិជាតិ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្នាក់កណ្ដាល និងថ្នាក់ខេត្ត ។
-Au said Side USAID និង FAO ។