Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-08-09 17:36

ទំនាស់គឺជា ភាពមិនចុះសម្រុងគ្នា ការប្រទូសរ៉ាយរវាងភាគីទាំងឡាយដែលពាក់ព័ន្ធផលប្រយោជន៍ ឬធ្វើឱ្យបាត់បង់កេរ្តិ៍ឈ្មោះ។

ទំនាស់ចែកជា ២គឺៈ

-ទំនាស់ក្នុង: គឺសំដៅលើទំនាស់ក្នុងប្រទេសពោលគឺទំនាស់រវាងអង្គភាពមួយទៅអង្គភាពមួយ

ស្ថាប័នមួយ ទៅស្ថាប័នមួយ ឬទំនាស់រវាងក្រុមមួយនិងក្រុមមួយផ្សេងទៀត។

-ទំនាស់ក្រៅ: សំដៅទំនាស់ខាងក្រៅប្រទេសពោលគឺទំនាស់រវាងប្រទេសមួយ និងប្រទេសមួយ

ផ្សេងទៀត ដែលមិនមែនជាប្រទេសរបស់ខ្លួន។

នៅពេលមានទំនាស់ប្រទេសដែលជាសមាជិកអាស៊ាន ត្រូវមានកិច្ចសហប្រតិបត្តិការមិត្តភាពដូចខាងក្រោមៈ

-ប្រើប្រាស់វេទិការមួយសម្រាប់ដោះស្រាយ ការខ្វែងយោបល់គ្នាក្នុងរង្វង់តំបន់។

-គោរពគ្នាទៅវិញទៅមកនូវឯករាជ្យ អធិបតេយ្យភាព សមភាព បូរណភាពដែនដី និងអត្តសញ្ញាណជាតិរបស់សមាជិកទាំងអស់។

-គោរពសិទ្ធិរបស់រដ្ឋនីមួយៗក្នុងការរស់នៅឱ្យរួចផុតពីការជ្រៀតជ្រែកនឹងធ្វើវិច្ឆេទកម្ម ឬកាបង្ខិតបង្ខំពីខាងក្រៅ។

-ដោះស្រាយទំនាស់ ឬជម្លោះដោយសន្តិវិធី។

-បោះបង់ចោលរាល់ការគំរាមកំហែង ឬការប្រើកម្លាំង ។

-សហការគ្នារវាងសមាជិកទាំងអស់លើផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៍ សង្គម បរិស្ថាន ។ ល ។

ធានាអោយមានការរីកចម្រើនថ្មីក្នុងតំបន់ កំដូចលើពិភពលោកផងដែរ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login