ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បានជាស្ថាបត្យកម្មខ្មែរឆ្លុះបញ្ចាំងពីចរិត និងទេព្យកោសល្យរបស់បុព្វបុរសជាតិពីព្រោះ
ស្ថាបត្យកម្មខ្មែរផ្នែកសំណង់បុរាណ មានប្រាសាទអង្គរវត្តជាដើមនោះ ដែលអាចចាត់ទុកជា ភស្តុតាងបញ្ជាក់ថាបុព្វបុរសខ្មែរ មានទេពកោសល្យប្រកបដោយចំណេះដឹង វិទ្យាសាស្ត្រខ្ពស់ខាងសំណង់ព្រោះទិដ្ឋភាពទាំងនោះឃើញមានតែការលើកដុំថ្មដាក់បន្តុបបន្តគ្នា ឬតម្រួតលើគ្នាដោយគ្មានប្រើ ដែកសរសៃ ឬបាយអអ្វីឡើយ ហើយមានជំហរឹងមាំទ្របាន និងអាកាសធាតុរាប់សតវត្ស ។ ម្យ៉ាងទៀតស្ថាបត្យកម្មផ្នែកចម្លាក់ ក៏បញ្ជាក់ពីសក្ខីភាពថា ជនជាតិខ្មែរក៏ជនជាតិដែលចរិតឧស្សាហ៍ព្យាយាម តស៊ូអំណត់ស្វិតស្វាញ នឹងការងារណាស់ ។ បើគ្មានចិត្តអំណត់ទេ ក៏មិនអាចសម្រេចបាននូវសមិទ្ធផល ដ៏អស្ចារ្យជាច្រើនដែលរំលេចនូវក្បូរក្បាច់រចនារស់រវើក ល្វតល្វន់តាមក្បាច់លិប លៀន លោត ដូចមាននៅតាមជញ្ជាំង ឬថែវប្រាសាទសិលានោះបានឡើយ ។