Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

                                                       សំណួរ

​​១. តើនរណាជាក្បាលម៉ាស៊ីនដឹកនាំអង្គការនយោបាយសង្គមរាស្រ្តនិយម ?

២. ចូរនិយាយជារួម តើរបបសាធារណរដ្ឋខ្មែរ(លន់ ណុល) បានដួលរំល ដោយសារមូលហេតុអ្វីខ្លះ?

៣. តើមានកត្តាអ្វីខ្លះដែលធ្វើឲបារាំងនបា​នដាក់អាណានិគមមកលើខ្មែរ?

៤.  តើប្រទេសអាស៊ានណាខ្លះដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមរបស់បរទេស? តើប្រទេសនោះស្ថិតនៅក្រោមអាណានិគមរបស់ប្រទេសណាខ្លះ?​

៥. ចូរពណ៌នាពីការកសាងជាតិឡើងវិញក្រោយរបបខ្មែរក្រហមពីឆ្នាំ១៩៧៩ ដល់ ១៩៩០?

                                                        ចម្លើយ

១. ក្បាលម៉ាស៊ីនដឹកនាំអង្គការនយោបាយសង្គមរាស្រ្តនិយម គឺ ព្រះបាទ នរោត្តមសីហនុ និងឥស្សរៈជននយោបាយ ជាច្រើន នាក់ទៀត ​ដែលបានចូលរួម ក្នុងអង្គការនេះ ។

២.​ និយាយជារួម គឺ របបសាធារណរដ្ឋខ្មែរ បានដួលរលំ ដោយសារ ៖

  • ជារបបមួយដែលគ្មានស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច
  • ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែង ទាំងអស់
  • ជារបបដែលរស់រាន បានដោយពឹងផ្អែកលើជំនួសសហរដ្ឋអាមេរិក
  • រដ្ឋបាលទូទាំងប្រទេសមិនអាចគ្រប់គ្រង់បាន
  • ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្តុំគ្នាទីក្រុងភ្នំពេញ ដោយជីវភាពត្រដាបត្រដូស ហើយអ្នកដឹងនាំគ្មានជំហរដោះស្រាយ
  • ទំនិញគ្រប់ប្រភេទ បានឡើងថ្លៃ ហួសកម្រិតមិនអាចចុះថ្លៃបាន
  • ខ្មែរចាត់ទុកខ្មែរគ្នាឯង ជាសត្រូវ ដោយការការលាបពណ៌ពីប្រទេសក្រៅ
  • ការកើតឡើងវិបត្តិសង្គម ពោលគឺចោរកម្ម ភាពអត់ឃ្លាន ភាពអាណាធិបតេយ្យ ជំងឺអតិរណា ភាពឥតការងារធ្វើ...។

៣. បានជាប្រជាជនកម្ពុជាតស៊ូទាមទារឯករាជ្យពីពួកអាណានិគមបារាំងព្រោះ ៖

  • ព្រះរាជាបាត់បង់អំណាច
  • ប្រជាជនកាន់តែក្រទៅៗ​ ដោយមានការមកពន្ធខ្ពស់
  • លុបបំបាត់វប្បធម៌ ប្រពៃណី​ ទំនៀមទម្លាប់
  • ជិះជាន់ កេងប្រវញ្ច ជញ្ផក់យកប្រយោជន៍ពីខ្មែរ
  • កេណ្ឌខ្មែរឲទៅច្បាំងក្នុងសង្គ្រាមលោក
  • ធ្វើឲបាត់បង់ទឹកដី
  • ប្រជាជនខ្មែរភ្ញាក់រលឹកចង់បានសិទ្ធសេរីភាព អធិតេយ្យភាព
  • មានមគ្គុទេសដឹងនាំឆ្នើម គឺព្រះបាទនរោត្តម សីហនុ។

៤. បណ្តាប្រទេសអាស៊ានដែលស្ថិតនៅក្រោមអាណានិគមរបស់បរទេសមាន៖

  • ប្រទេសកម្ពុជា ក្រោមអាណានិគមបារាំង ទទួលបានឯករាជ្យនៅថ្ងៃទី ០៩ វិច្ឆិកា ១៩៥៣
  • ប្រទេសវៀតណាម​ ក្រោមអាណានិគមបារាំង
  • ប្រទេសឡាវ​ ​ ក្រោមអាណានិគមបារាំង
  • ប្រទេសឥណ្ឌនេស៊ី ​ ក្រោមអាណានិគមហូឡង់
  • ប្រទេសម៉ាឡេស៊ី ​ ក្រោមអាណានិគមអង់គ្លេស
  • ប្រទេសសិង្ហបុរី ​ ក្រោយអាណានិគមអង់គ្លេស និងក្រោយមកជារដ្ឋមួយនៃសហព័ន្ឋម៉ាឡេស៊ី
  • ប្រទេសហ្វីលិពីន ​ ក្រោមអាណានិគមអេស្បាញ និងសហរដ្ឋអាមេរិក
  • ប្រទេសប្រ៊ុយណេ ​ ក្រោមអាណានិគមអង់គ្លេស​
  • ប្រទេសភូមា​ ​ ក្រោមអាណានិគមអង់គ្លេស​ ។

៥. ការកសាងជាតិឡើងវិញ ក្រោយរបបខ្មែរក្រហមពីឆ្នាំ១៩៧៩ ដល់១៩៩០ដូចជា ៖

+ ផ្នែកសេដ្ឋកិច្ច

  • បង្កើតក្រុមសាមគ្គីបង្កបង្កើនផល ឬក្រុមប្រវាស់ដៃដើម្បីជួយដល់ស្ត្រីមេម៉ាតយចាស់ជរា កុមារកំព្រា ដំណើរការក្នុងការងារកសិកម្ម
  • កសាងហេដ្ឋារចនាសម្ពន្ធសេដ្ឋកិច្ច ផ្លូវថ្នល់ កំពង់ផែ សាលារៀន មន្ទីពេទ្យ)
  • ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសជិតខាងក្នុងតំបន់ និងពិភពលោក
  • ពង្រឹងសុខសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមដើម្បីទាក់ទាញវិនិយោគទុនពីបរទេស
  • បង្កើតសេដ្ឋកិច្ចទីផ្សារសេរី និងជំវុញការអភិវឌ្ឍធនធានមនុស្ស

+ ផ្នែកសង្គម និងនយោបាយ

  • រដោះប្រជាជនឲ្យរូចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត
  • ទប់ស្កាត់អំពើធសកម្មក្នុងសង្គម ការជួយដូរមនុស្ស អាវុធ គ្រឿងញៀន
  • លើកកម្ពស់ទម្រង់ធម្មនុញ្ញ
  • អនុវត្តនយោបាយបង្រួបបង្រួមជាតិ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login