សំណូរ
១. តើអាស៊ានមានន័យដូចម្ដេច? ពាក្យនេះមកពីពាក្យដូចម្ដេច?
២. តើហេតុអ្វីបានកងទ័ពអាកាសរបស់សហរដ្ឋអាមេរិក បានទម្លាក់គ្រប់បេ ៥២ (B-52)យ៉ាងខ្លាំងមកលើប្រទេសប្រទេសកម្ពុជា? ចាប់ពី ពេលណា?
៣. ហេតុអ្វីបានជាកម្ពុជាចាំបាច់ស្វែងរកកិច្ចការពារពីបារាំង ដោយចុះសនិ្ធសញ្ញាអាណាព្យាបាលជាមួយបារាំង ?
៤. តើរដ្ឋប្រហារនេះបាននាំមកអ្វីខ្លះសម្រាប់កម្ពុជា ?
៥. សង្គ្រាមស៊ីវិលនៅកម្ពុជា នាសម័យសាធារណរដ្ឋខ្មែររយៈពេល ៥ឆ្នាំ ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ បានបង្កវិនាសកម្មអ្វីខ្លះ ដល់ប្រទេសជាតិ ប្រជាជន និងមាតុភូមិ?
ចម្លើយ
១. អាស៊ានមានន័យថា”សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍”។ អាស៊ានគឺជាពាក្យកាត់ភាសាអង់គ្លេសដែលមកពីពាក្យពេញ”ASEAN=Association of South east Asian Nation”។
២. បានជាកងទ័ពអាកាសរបស់ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បេ ៥២ (B-52)យ៉ាងខ្លាំងមកលើប្រទេសប្រទេសកម្ពុជាគឺដោយសារតែសហរដ្ឋអាមេរិក ខ្លាចប្រទេសវៀតណាមខាងត្បូង ដែលអាច ឲ្យកងទ័ពអាមេរិក មិនអាចដកខ្លួន ពីវៀតណាមបាន។ ការទម្លាក់នេះបានចាប់ផ្តើម ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៧៣។
៣. បានជាកម្ពុជាចាំបាច់ស្វែងរកកិច្ចការពារពីបារាំង ដោយចុះសន្ធិសញ្ញាអាណាព្យាបាលជាមួយបារាំងព្រោះ ៖
- ប្រទេសកម្ពុជាកាន់តែចុះទន់ខ្សោយទៅៗ និងមានវិបត្តិផ្ទៃក្នុង
- សៀម និងយួន ប៉ុនប៉ងលេបត្របាក់ទឹកដីខ្មែរដោយយកទន្លេមេគង្គធ្វើជាព្រំប្រទល់នៃប្រទេសទាំងពីរ
- កម្ពុជាចង់បានមហាអំណាចអឺរ៉ុបណាមួយ (បារាំង) មកជួយការពារទឹកដីពូជសាសន៍ខ្មែរ
- និងមតិផ្សេងៗទៀត ។
៤. រដ្ឋប្រហារនេះបាននាំមក ៖
- ការប្ដូររបបនិយមជាសាធារណៈខ្មែរ
- ប្រទេសបែកជាពីរ បក្សក្នុងភ្នំពេញសាធារណៈ សេរិជនបទកុមកម្មយនីស
- នៅក្រុងប៉េកាំង ព្រះនរោត្តម សីហនុបង្កើតរដ្ឋាភិបាលនិរទេសខ្លួន
- អំពាវនាវឲ្យប្រជាជនចូលព្រែម៉ាក់ គឺ ដើម្បីប្រឆាំងរបបសាធារណៈខ្មែរ
- មានសង្គ្រាមរវាងពួកសាធារណៈរដ្ឋ និង ពួកខ្មែរក្រហម
- សង្គ្រាមស៊ីវិលធ្វើឲ្យមនុស្សស្លាប់ របួស និងពិការជាច្រើន
- ការកើតឡើងនូវអំពើពុករលួយ
- ទីក្រុងភ្នំពេញឡោមព័ទ្ធដោយពួកខ្មែរក្រហម
- ប្រជាជនរស់នៅដោយខ្វះជម្រក ខ្វះសុវត្ថិភាព ខ្វះស្បៀងអាហារ ខ្វះសុខមាលភាព
- ប្រជាជននៅទីក្រុងភ្នំពេញរស់នៅដោយការភ័យខ្លាច
- គ្រឹះស្ថានសិក្សាមួយចំនួនត្រូវវបិទទ្វារព្រោះលោកគ្រូ អ្នកគ្រូ បានរស់ភៀសខ្លួន
- កើតមានសង្គ្រាមត្រជាក់ ( សេរី និង កុម្មុយនីស )
- ខ្មែរក្រហមមានឪកាសឡើងកាន់អំណាច
- ខ្មែរក្រហមបានសម្លាប់ប្រជាជនថាជាខ្មាំងរបស់អង្គការ ។
៥. សង្គ្រាមស៊ីវិលនៅកម្ពុជា នាសម័យសាធារណរដ្ឋខ្មែររយៈពេល ៥ឆ្នាំ ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ បានបង្កវិនាសកម្ម ដល់ប្រទេសជាតិ ប្រជាជន និងមាតុភូមិដូចជា៖
- ប្រទេសជាតិទាំងមូលក្លាយជាទីរហោស្ថាន អំពើចោរកម្ម ហឹង្សា អាណាធិបតេយ្យ ការអត់ឃ្លាន អតិផរណាសាច់ប្រាក់ និង ទំនិញ.......។
- កុមារជាច្រើន ត្រូវបានស្លាប់ជាបន្តបន្ទាប់ ដោយសារការអត់ឃ្លានិងជំងឺ...។
- ប្រជាជន នៅតាមបណ្តារខេត្តមួយចំនួន ភ័យខ្លាច ហើយភៀសខ្លួនមកភ្នំពេញ។
- ប្រជាជន កម្ពុជា ជាង ១ លាន នាក់ បានត្រូវស្លាប់ និងរបួស។
- បំផ្លាញ ហេដ្ឋារចនា សម្ព័ន្ទ សង្គម និងសេដ្ឋកិច្ច ពី ៧០% ទៅ ៨០% ត្រូវបំផ្លាញទាំងស្រុង ។
- វាលស្រែក្លាយជាចម្ការមីន និងរណ្ដៅគ្រាប់ បែក បេ៥២ (B52)
- បំផ្លាញ ឬសគល់ប្រព័ន្ធអប់រំ ពោលគឺ គ្រឹះស្ថាន សិក្សាទាំងអស់ ត្រូវបានបិទទ្វារ លែងដំណើរការ
- សំណង់អគារសាធារណៈ រោងចក្រឧស្សាហកម្ម និងចម្ការកៅស៊ូ ត្រូវបានបំផ្លិច បំផ្លាញ និងបាត់បង់
- ធ្វើឲ្យសង្គមជាតិ ទាំងមូល មានលក្ខណៈអសកម្មក្នុងការអភិវឌ្ឍន៏ជាតិ៕