គោលដៅបង្កើតអាស៊ាន គឺធ្វើសហប្រតិបត្តិការក្នុងតំបន់ដោយ ឈរលើស្មារតីភាពលើវិស័យ ៖
- សេដ្ឋកិច្ច (កសិកម្ម ឧស្សាហកម្ម គមនាគមន៍ ទេសចរណ៍ ពាណិជ្ជកម្ម) ។
- វិទ្យាសាស្រ្ត បច្ចេកទេស វប្បធម៌ និងការងាររដ្ឋបាល ។
- តំហែរក្សា សន្ដិភាព សន្តិសុខក្នុងតំបន់តាមរយៈការគោរពដ៏ខ្ជាប់ខ្ជួននូវយុត្តិធម៌ និងគោលការណ៍ច្បាប់ទាំងឡាយក្នុងទំនាក់ទំនងរវាងប្រទេសក្នុងតំបន់ និងប្រកាន់ខ្ជាប់ខ្ជួននូវធម្មនុញ្ញសហប្រជាជាតិ ។
- តំហែរក្សាកិច្ចសហប្រតិបត្តិការជិតស្និទិ្ធនិងមានផលប្រយោជន៍ជាមួយអង្គការក្នុងតំបន់ដែលមានស្រាប់ ។