Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១ . ហេតុអ្វីបានជាគេឲ្យសិក្សា “ សហគ្រិនភាព “ នៅតាមវិទ្យាល័យ ?

២ ​.​​តើរដ្ឋាភិបាលមានភារកិច្ចអ្វីខ្លះ ដើម្បីអភិវឌ្ឍសេដ្ឋ​កិច្ច​ ?

៣ .​ចូរគូសខ្សែកោងបង្ហាញពី ថ្លៃផលិតផល តម្រូ​វការនិងការផ្គត់ផ្គង់ ? រួចធ្វើការពន្យល់ ?

៤​.​ ​តើកម្ពុជាមានវិស័យណាខ្លះដែលជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន ?

ចំម្លើយ

១​.​ បានជាគេឲ្យសិក្សា សហគ្រិនភាព នៅតា​មវិទ្យាល័យព្រោះដើម្បីឲ្យសិស្សទទួលបាននូវ ៖

  • ចំណេះដឹង​
  • សិស្សប្រាប់បានយ៉ាងត្រឹមត្រូវបីបញ្ញត្តិរបស់ពាក្យ សហគ្រិនភាព
  • សិស្សប្រាប់បានពីភាពជាសហគ្រិន
  • សិស្សប្រា​ប់បានពីសារៈសំខាន់ក្នុងភាពសហគ្រិន
  • បំណិន
  • សិស្សកំណត់បានពីភាពជាសហគ្រិន
  • សិស្សបកស្រាយបានយ៉ាងច្បាស់លាស់ពី ភាពជាសហគ្រិន
  • សិស្សបកស្រាយបានយ៉ាងច្បាស់លាស់ពីសារៈសំខាន់សហគ្រិន​
  • ឥរិយាបថ
  • បណ្តុះស្មារតីសិស្សឲ្យចូលចិត្តសិក្សា សហគ្រិន
  • សិស្សមានស្មារតីខិតខំសិក្សាមេរៀន សហគ្រិន ភាព ដើម្បីទុកជាទុនក្នុងការប្រកបរបរចឹញ្ចឹមជីវិត នៅពេលសិក្សាក៏ដូចជានៅពេលអនាគត់ ។

២ .​ដើម្បីឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ច រដ្ឋាភិបាលមានភារកិច្ចដូចជា​៖​

  • រកអោយបាននូវ សន្តិភាព សេរីភាព សន្តិសុខសង្គម សុវត្ថិភាព
  • បណ្តុះបណ្តាលធនធានមនុស្ស ឲ្យទាន់ការរីកចម្រើន នៃពិភពលោកបច្ចុប្បន្ន
  • ​ខិតខំយកចិត្តទុកដាក់អភិវឌ្ឍ​ ទៅលើវិស័យសក្តានុភាពនានានិងបន្ទាប់បន្សំផ្សេងទៀត
  • ទាក់ទាញវិនិយោគទន់ទាំងក្នុងស្រុក និងបរទេស ឲ្យធ្វើការវិនិយោគ
  • លើកទឹកចិត្តដល់អ្នកវិនិយោគទាំងអស់ តាមរយៈការបន្ធូរបន្ថយពន្ធ បង្កភាពងាយស្រួលក្នុងការបើកអាជីវកម្ម និងសម្រួលដល់ការ កាត់បន្ថយថ្លៃដើមផ្សេងៗ
  • អភិវឌ្ឍន៍​និង ថែរក្សាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅក្នុងប្រទេស និងភ្ជាប់ទំនាក់ទំនង់ជាមួយប្រទេសជិតខាង
  • ដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ត នានាឲ្យទាន់សភាពការណ៍ដែលកើតឡើងជាក់ស្តែងដូចជា​៖ គោលនិយោបាយសារពើពន្ធ និងគោលនិយោបាយរូបិយវត្ថុជាដើម
  • ព្យាយាមកាត់បន្ថយអត្រា អតិផរណាឲ្យនៅកម្រិតទាប
  • លុបបំបាត់អំពើពុករលួយ សង្គមមានយុត្តិធម៌
  • យកចិត្តទុកដាក់លើជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ។ល។

៣ .ការវិនិយោគផ្ទាល់ពីបរទេស (FDI) គឺនាំឲ្យមានកំណើនការងារនិងសេដ្ឋកិច្ចព្រោះថាការវិនិយោគផ្ទាល់ពីបរទេសបានបង្កើតអោយមាន ៖

  • ប្រភពធនធានសំខាន់ៗជាច្រើនដូចជា : ធនធានហិរញ្ញាវត្ថុ ធនធានមនុស្សនាំចូលបច្ចេកវិទ្យាថ្មី ទំនើបៗ
  • ផលិតផលដែលមានលក្ខណៈប្រកួតប្រជែង គុណភាពខ្ពស់​ទំនើបៗទាន់សម័យមានបរិមាណច្រើនគ្រប់គ្រាន់ទាន់ពេលសម្រាប់ប្រើប្រាស់ក្នុងស្រុកនិងនាំចេញទៅបរទេស
  • រក្សាបានតុល្យភាព ជញ្ជឹងពាណិជ្ជកម្ម ដែលនាំឲ្យមានស្ថេរភាពអត្រាប្តូរប្រាក់ លុបបំបាត់ពីកម្ចីបរទេស រដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់កន្នុង​ការអភិវឌ្ឍប្រទេស
  • ប្រជាជនសម្បូរការងារធ្វើ ដែលទទួលបានការទូទាត់សង់ក្នុងកម្រិតល្អប្រសើរ
  • ការបន្ថយអត្រាអតិផរណា
  • បង្កភាពងាយស្រួលដល់សហិគ្រិន ស្ថានភាពហិរញ្ញរត្ថុភាពល្អប្រសើរ អត្រាការប្រាក់ទាប ស្របពេលដែលប្រទេសមានភាពរីកចម្រើនប ប្រជាជនមានការងារសមរម្យ នាំឲ្យមានតម្រូវជាច្រើនមានការកើនឡើង ដូច្នេះការបើកអាជីវកម្មប្រាកដជាទទួលបានការពារគ្រាំទ្រជាមិនខាន។

៤ .​​វិស័យដែលជួយឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនមានដូចជា :

  • វិស័យកសិកម្ម
  • ប្រទេស​កម្ពុជា ជាប្រទេសកសិកម្ម មានប្រជាជនប្រហែល ៨៥% ជាកសិករដែលមានផ្ទៃដីដាំដុះដំណាំជាប្រភេទដីប្រកបដោយ ជីវជាតិស​ម្បូរប្រភពទឹកសម្រាប់ស្រោចស្រព​និងអាកាសធាតុក្តៅហើយសើមដែលអំណោយផលដល់ការបង្កបង្កើនផលស្ទើគ្រប់ប្រភេទ​។មួយវិញទៀតកម្ពុជាក៏បានផ្តល់នូវបច្ចេកទេសក្នុងការដាំដុះ ថែទាំ និងមានការជួយជ្រោមជ្រែងលើការរកទីផ្សារឲ្យកសិករផងដែរ ។ ដំណាំដែលមានភាពល្បីល្បាញនិងធ្វើការនាំចេញទៅបរទេសមានដូចជា ស្រូវ អង្ករ ម្រេច ដំណាំហូបផ្លែ កៅស៊ូជាដើម ។ វិស័យមួហយនេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយទ្រទ្រង់ កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍសេដ្ឋកកិច្ចជនបទ ។
  • វិស័យទេសចរណ៍

ប្រទេសកម្ពុជាសម្បូរទៅដោយរម​ណីដ្ឋានទេសចរណ៍គួរជាទីទាកទាញភ្ញៀទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនដូចជារមណីយដ្ឋានបែបប្រវត្តិសាស្រ្ត បែបធម្មជាតិ បែបកែច្នៃ និងទីកន្លែងសក្ការៈបូជា ផ្សេងៗទៀត ដែលមានពាសពេញផ្ទៃប្រទេស ។ កំណើនភ្ញៀវទេសចរណ៍មានការកើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារមានការយកចិត្តដាក់ពីររដ្ឋាភិបាល ការចូលរួមរបស់ប្រជាជ​ន អង្គការនានា និងអ្នកពាក់ព័ន្ធផ្សេងៗ ទៀត ។ ដោយសារកត្តាខាងលើនេះហើយ នាំឲ្យប្រទេសកម្ពុជាយើង ទទួលបានផលប្រយោជន៍ជាច្រើនដូចជា ទទួលបានចំណូលពីការលក់នូវផលិតផលផ្សេងៗ កិារបង់ពន្ធ ការផ្សព្វផ្សាយពីទំនៀមទម្លាប់ខ្មែរ ការកោតសសើរ ទំនាក់ទំនង់ជាលក្ខណៈអន្តរជាតិ ការទទួលស្គាល់នៅលើឆាកអន្តរជាតិ ។ល។

  • វិស័យកាត់ដេរនិងវាយនភ័ណ្ឌ

ចាប់តាំងពីពេលដែលប្រទេសកម្ពុជា​យើងងាកមកអនុវត្តសេដ្ឋកិច្ច តាមបែបទីផ្សារសេរីរួចមក​​​មានវិនិយោគទន់បរទេសជាច្រើន បានសម្លឹងមកមើលឃើញពីសក្កានុពល និងភាពអំណោយរបស់កម្ពុជា ។ វិស័យកាត់ដេរមានការរីកចម្រើនខ្លាំងឡើង នោពេលដែលកម្ពុជាគោរពតាម លក្ខខណ្ឌផ្សេងៗរបស់ប្រទេសបញ្ជាទិញ មានដូចជា​ប្រទេសសហរដ្ឋអាមេរិក បណ្តាលប្រទេសក្នុងសហគមន៍អ៊ឺរ៉ុបជាដើម ។ វិស័យទាំងនេះបានផ្តល់ជាការងារដល់កម្មកររាប់ម៉ឺននាក់ហើយក្នុងនោះ ភាគច្រើនជាស្រ្តីដែលមកពីជនបទ ។ មិនត្រឹមតែប៉ុណ្ណោះទេវាបានជួយជម្រុញការនាំចេញរបស់កម្ពុជាយើងឲ្យមានការកើនឡើង ដែលធ្វើអោយសេដ្ឋកិច្ចប្រទេសយើងមានការរីកចម្រើនមួយផ្នែកធំផងដែរ ។

  • វិស័យសំណង់

មកដល់ពេលនេះ វាជាវិស័យដ៏សំខាន់មួយ នៃសេដ្ឋកិច្ចកម្ពុជាដែលគ្រប់សណ្តប់ ២៧% នៃវិស័យឧហ្សាហ៍កម្ម និង ៣៣% នៃការវិនិយោគក្នុងវិស័យឧស្សាហ៍កម្ម ។ ក្នុងអំឡុងពេលឆ្នាំ២០០២ ដល់ឆ្នាំ ២០០៨​សកម្មភាពសាងសង់បានកើកឡើងក្នុងអត្រាកំណើនជាមធម្យប្រចាំ ១៥% ខណៈពេលដែលការវិនិយោគក្នុងវិស័យសំណង់នេះ មានចំនួនសរុប ១.៨ ពាន់លានដុល្លារអាមេរិក ។​រហូតមកដល់បច្ចុប្បន្ននេះ យើងឃើញមានអគារ ខ្ពស់ៗ​បុរីទំនើបៗ ផ្សារទំនើបៗ​ នៅទីក្រុងភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តផ្សេងៗទៀត មាន​ការកសាងយ៉ាងផុសផុល ដែលវាបានចូលរួ​មចំណែកដ៏សំខាន់ក្នុងការធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន ។

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login