សំនួរ
១. ដូចម្តេចដែលហៅថាសិទ្ធិនារី ?
២. អ្វីជាគោលបំណងនៃផែនការយុទ្ធសាស្រ្តនារីរតនៈទី៤ ?
៣. តើវិស័យជាយុទ្ធសាស្រ្តអាទិភាព របស់នារីរតនៈទី៤មានអ្វីខ្លះ ?
៤. តើអ្វីជាលក្ខណៈពិសេសរបស់អ្នកដឹកនាំជាស្រ្តី ?
៥. តើកម្ពុជាចូលរួមជាសមាជិកអង្គការសហប្រជាជាតិ នៅថ្ងៃខែឆ្នាំណា ?
ចម្លើយ
១. ដែលហៅថាសិទ្ធិនារី គឺជាអំណាចរបស់ស្រ្តី ដែលធ្វើអ្វីៗបាន តាមសមត្ថភាព លទ្ធភាព ដោយអនុលោមទៅតាមច្បាប់និងសីលធម៌ ។
២. ក្នុងគោលដៅដើម្បីលើកកំពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី ក្នុងបរិបទ កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍សង្គម និងអភិបាលកិច្ច នារីរតនៈទី៤ មានគោលបំណងសំខាន់ៗដូចខាងក្រោម ៖
- ជំរុញឱ្យមានបរិយាកាសអំណាយផល ដើម្បីបង្កើនលទ្ធភាពដល់ស្រ្តីក្នុងការទទួលបាននូវជំនាញ ការងារធនធានផលិតកម្ម កិច្ចគាំពារសង្គម សម្លេង និងការធ្វើសេចក្តីសម្រេចចិត្តក្នុងវិស័យសេដ្ឋកិច្ច
- បង្កើនលទ្ធភាពរបស់ស្រ្តី និងកុមារី ក្នុងការទទួលបានសេវាកម្មអប់រំតាមរយៈការលើកម្ពស់ការចូលរួម ការយល់ដឹង និងការបង្កលក្ខណៈងាយស្រួលដល់ស្រ្តី និងក្មេងស្រ្តី ក្នុងការទទួលបានសេវា
- លើកកម្ពស់សមភាពយេនឌ័រ ក្នុងការផ្តល់ និងទទួលបានសេវាសុខាភិបាល ស្របតាមតម្រូវការជាក់ស្តែង
- ធានាសុវត្ថិភាពដល់ស្រ្តី ក្នុងការធ្វើសេចក្តីសម្រេចចិត្តនូវគ្រប់កម្រិត តាមរយៈការបង្កើនចំនួនមន្ត្រីរាជការជាស្រ្តី ការពង្រឹងសមត្ថភាព និងតម្លើងឋានៈតួនាទី នៅគ្រប់កម្រិត
- បង្កើនប្រសិទ្ធភាពជំនួយ និងចរីភាពនៃកិច្ចអភិវឌ្ឍ តាមរយៈការពង្រឹងសមត្ថភាពស្ថាប័ន ភាពជាម្ចាស់ និងភាពជាដៃគូ ។
៣. វិស័យជាយុទ្ធសាស្រ្តអាទិភាព របស់នារីរតនៈទី៤មាន ៖
១. កំណើនសេដ្ឋកិច្ច
- ការផ្តល់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី
២. លទ្ធភាពទទួលបានសេវាសង្គម និងកិច្ចគាំពារ
- ការអប់រំស្រ្តី ក្នុងស្រី និងការផ្លាស់ប្តូរឥរិយាបទ
- ការលើកកម្ពស់សុខភាព អាហារូបត្ថម្ភសម្រាប់ស្រ្តី និងកុមារ និងទប់ស្កាត់មេរោគអេដស៍
- កិច្ចការពារផ្លូវច្បាប់សម្រាប់ស្រ្តី និងកុមារ
៣. បញ្ហាអន្តរវិស័យ
- ស្រ្តីនៅក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងការបញ្ជៀបយេនឌ័រក្នុងគោលនយោបាយ និងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល
- យេនឌ័រ និងបម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍន៍បៃតង និងគ្រប់គ្រងគ្រោះមហន្តរាយ
៤. ការអភិវឌ្ឍន៍ស្ថាប័ន និងសមត្ថភាពសម្រាប់ការលើកកំពស់សមភាពយេរឌ័រ
- (បញ្ជាក់ ៖ សូមបកស្រាយចំណុចនីមួយៗ ដោយសង្ខេប )
៤. លក្ខណៈពិសេសរបស់អ្នកដឹកនាំជាស្រ្តី គឺ ៖
- មានការគិតគូបានហ្មត់ចត់ និងល្អិតល្អន់ខ្លាំងជាងបុរស
- ការដឹកនាំ ការធ្វើសេចក្តីសម្រេចចិត្ត ការទំនាក់ទំនង និងការអត់ធ្មត់ ជាភាពខ្លាំងរបស់អ្នកដឹកនាំជាស្រ្តី
- យល់ពីបញ្ហា និងដំណោះស្រាយ រវាងស្រ្តីដូចគ្នា បានច្រើនជាងបុរស
- គិតពីប្រយោជន៍រួម ច្រើនជាងផលប្រយោជន៍បុគ្គល
- មានមនោសញ្ចេតនា ភាពបន់បែន យល់កាលទេសៈភាពហ្មត់ចត់ និងភាពឩស្សាហ៍ព្យាយាមជាងបុរស
- មានឥទ្ធិពលក្នុងការទំនាក់ទំនង និងអាចសម្រេចបានលទ្ធផលការងារខ្ពស់ និងមានប្រសិទ្ធភាព
- ស្រ្តីជាឆ្អឹងខ្នង ជាកោសិកាសង្គម សេដ្ឋកិច្ច និងនយោបាយ ដែលមិនអាចកាត់ផ្តាច់បាន ។
៥. កម្ពុជាចូលរួមជាសមាជិកអង្គការសហប្រជាជាតិ នៅថ្ងៃ១៤ ខែធ្នូ ឆ្នាំ១៩៥៥ ។