សំនួរ
១. តើអាស៊ានបង្កើតឡើងនៅថ្ងៃខែឆ្នាំណាដោយមានប្រទេសណាចូលរួម ?
២. ដូចម្តេចដែលហៅថាអាស៊ាន ?
៣. ដូចម្តេចដែលហៅថានិមិត្តសញ្ញា និងទង់អាស៊ាន ?
៤. តើបាវចនារបស់អាស៊ានមានប៉ុន្មានអ្វីខ្លះ ?
៥. តើគោលដៅបង្កើតអាស៊ានអ្វីខ្លះដែលធ្វើសហប្រតិបត្តិការក្នុងតំបន់ដោយឈរលើស្មារតីភាពលើវិស័យអ្វីខ្លះ ?
ចម្លើយ
១. អាស៊ានបង្កើតឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ ១៩៦៧ ដែលមានប្រាំប្រទេសចូលរួម ( ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងថៃ ) ។
- សមាជិកទី៦ គឺប្រទេសប្រ៊ុយនេ ចូលរួមនៅថ្ងៃទី០៧ ខែមករា ឆ្នាំ ១៩៨៤
- សមាជិកទី៧ គឺជាប្រទេសវៀតណាម ចូលរួមនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥
- សមាជិកទី ៨ និងទី៩ គឺប្រទេសឡាវ និងមីយ៉ានម៉ា ចូលរួមនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ១៩៩៧
- សមាជិកទី១០ គឺប្រទេសកម្ពុជា ចូលរួមនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ១៩៩៩ ។
២. ដែលហៅថាអាស៊ាន មានន័យថា សហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ ASEAN = ASSOCIATION OF SOUTHEAST ASIAN NATION ។
៣. ដែលហៅថានិមិត្តសញ្ញា និងទង់អាស៊ាន
- ពណ៌ខៀវ តំណាងឱ្យសន្តិភាព និងស្ថិរភាព
- ពណ៌ក្រហម តំណាងឱ្យសេចក្តីក្លាហាន ភាពស្វាហាប់ និងថាមពល
- ពណ៌ស តំណាងឱ្យភាពបរិសុទ្ធ និងស្អាតស្អំ
- ដើមស្រូវទាំង ១០ តំណាងឱ្យសុបិន្តរបស់បិតាបង្កើតអាស៊ាន ដែលមានបំណងប្រមូលផ្តុំប្រទេសទាំង១០ នៅអាស៊ីអាគ្នេយ ឱ្យក្លាយជាសហគមន៍ប្រកបដោយមិត្តភាព និងសាមគ្គីភាព
- រង្វង់ ៧ ព័ទ្ធជុំវិញ តំណាងឱ្យការឯកភាពគ្នារបស់អាស៊ាន
- ពណ៌លឿង តំណាងឱ្យវិបុលភាព និងភាពសម្បូរសប្បាយ ។
៤. បាវចនាទាំង ៣ របស់អាស៊ានគឺ ៖
- ចក្ខុវិស័យតែមួយ, អត្តសញ្ញាណតែមួយ, សហគមន៍តែមួយ
៥. គោលដៅបង្កើតអាស៊ាន គឺធ្វើសហប្រតិបត្តិការក្នុងតំបន់ដោយឈរលើស្មារតីភាព លើវិស័យ ៖
- សេដ្ឋកិច្ច( កសិកម្ម ឩស្សាហកម្ម គមនាគមន៍ ទេសចរណ៍ ពាណិជ្ជកម្ម )
- វិទ្យាសាស្រ្ត បច្ចេកទេស វប្បធម៌ និងការងាររដ្ឋបាល
- ការថែរក្សាសន្តិភាព សន្តិសុខក្នុងតំបន់ តាមរយៈការគោរពដ៏ខ្ជាប់ខ្ជួននូវយុត្តិធម៌ និងគោលការណ៍ច្បាប់ទាំងឡាយក្នុងការទំនាក់ទំនងរវាងប្រទេសក្នុងតំបន់ និងប្រកាន់ខ្ជាប់ខ្ជួន នូវធម្មនុញ្ញសហប្រជាជាតិ
- ការថែរក្សាកិច្ចសហប្រតិបត្តិការជិតសិ្នទ្ធ និងមានផលប្រយោជន៍ជាមួយអង្គការក្នុងតំបន់ ។