ឯកសារជាមូលដ្ឋានដែលអាស៊ានបានសម្រេចកន្លងមកមាន៖
- សេចក្តីប្រកាសទីក្រុងបាងកក ០៨ សីហា១៩៦៧។
- សេចក្តីប្រកាសតំបន់សន្តិភាព សេរីភាព និងអព្យាក្រឹត ឬសេចក្តីប្រកាសទីក្រុងកូឡាឡាំពួ ២៨ វិច្ឆិកា ១៩៧១។
- សេចក្តីប្រកាសការព្រមព្រៀងអាស៊ានទីក្រុងបាលី ឥណ្ឌូនេស៊ី ២៤ កុម្ភៈ ១៩៧៦។
- សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអគ្នេយ៍ នៅកោះបាលី ២៤ កុម្ភៈ ១៩៧៦។
- ពិធិសារវិសោធនកម្ម សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអគ្នេយ៍ទីក្រុងម៉ានីល (ហ្វីលីពិន) ១៥ ធ្នូ ១៩៨៧។
- កិច្ចព្រមព្រៀងស្តីពីគម្រោងការអនុគ្រោះពន្ធគយរួមសម្រាប់តំបន់ពាណិជ្ជកម្មសេរីរបស់ អាស៊ាន ទីក្រុងសិង្ហបុរី ឆ្នាំ១៩៩២។
- ពិធីសារវិសោធនកម្មកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីការលើកតម្កើងសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ានទីក្រុងបាងកក ឆ្នាំ១៩៩៥។
- សន្ធិសញ្ញាស្តីពីតំបន់អាស៊ីអគ្នេយ៍គ្នានអាវុធនុយក្លេអែ (បាងកក) ១៥ ធ្នូ ១៩៩៥។
- ទស្សនវិស័យអាស៊ានឆ្នាំ២០២០ (កូឡាឡាំពួ) ១៥ ធ្នូ ១៩៩៧។
- ពិធីសារវិសោធនកម្មទីពីរស្តីពីសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ី អគ្នេយ៍(ម៉ានីល) ១៥ កក្កដា ១៩៩៨។
- ផែនការសកម្មភាពក្រុងហាណូយឆ្នាំ១៩៩៨។
- សេចក្តីប្រកាសស្តីពីឥរិយាបថរបស់ភាគីនានានៅក្នុងសមុទ្រចិនខាងត្បូង(ភ្នំពេញ៤ វិច្ឆិកា ២០០២)។
- សេចក្តីប្រកាសការព្រមព្រៀងទីពីររបស់អាស៊ាន នៅបាលី ០៧ តុលា ២០០៣។
- ផែនការសកម្មភាពទីក្រុងវៀងច័ន្ទឆ្នាំ២០០៤។