Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2017-07-24 02:15

សេច​ក្ដី​ថ្លែង​ការ​ណ៍​របស់​អា​ស៊ាន​នៅ​ទី​ក្រុង​បាង​កក​ថ្ងៃ​ទី ៨ សី​ហា ១៩៦៧ បាន​ប្រ​កាស​ថាៈ

ទី១ : បង្កើត​សមា​គម​មួយ​សម្រាប់​ធ្វើ​សហ​ប្រតិ​បត្តិ​ការ​ ក្នុង​រង្វង់​ប្រទេស​នៃ​តំបន់​អាស៊ី​អគ្នេយ៍​ ដែល​គេ​ហៅ​ថា​សមា​គម​ប្រជា​ជាតិ​អាស៊ី​អគ្នេយ៍ “ អាស៊ាន “ ។

ទី២ : ទិស​ដៅ និង​គោល​បំណង​របស់​សមា​គម គឺៈ

  1. ជំរុញ​ការ​អភិ​វ​ឌ្ឍ​សេដ្ឋ​កិច្ច សង្គម​កិច្ច​វ​ប្ប​ធម៌​ក្នុង​តំបន់​ដោយ​ឈរ​លើ​ស្មារ​តី​សម​ភាព​និង ​សម​ធម៌ ។
  2. ជំរុញ​ឲ្យ​មាន​ស្ថិរ​ភាព​សន្តិ​សុខ​និង​សន្តិ​ភាព​ក្នុង​តំបន់​តាម​រយៈ​ការ​គោរព​យុត្តិ​ធម៌ និង​គោល​ការណ៍​ច្បាប់​ដទៃ​ទៀត​ក្នុង​ទំនាក់​ទំនង​រវាង​ប្រទេស​ក្នុង​តំបន់​និង​ក្នុង​ធម្មនុញ្ញ​សហ​ប្រជា​ជាតិ ។
  3. ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ការ​ងារ​ជា​ផល​ប្រ​យោ​ជន៍​រួម​​ក្នុង​​វិស័យ​​សេដ្ឋ​កិច្ច វប្ប​ធម៌​បច្ចេក​ទេស វិទ្យា​សាស្រ្ត និង​រដ្ឋបាល ។
  4. ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ក្នុង​បម្រើ​បម្រះ​វិស័យ​កសិកម្ម​និង​​ឧស្សា​ហ​កម្ម ។ ការ​ពង្រីក​ពាណិជ្ជកម្ម​រួម​មាន​ការ​សិក្សា​អំពី​បញ្ហា​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​ លើ​ទំនិញ​ប្រើ​ប្រាស់​កំណែ​លម្អ​មធ្យោ​បាយ​គម​នាគ​មន៍​ដឹក​ជញ្ជូន​និង​លើក​កម្ពស់​ជីវ​ភាព​ប្រជា​ពល​រដ្ឋ ។
  5. ជំរុញ​ឲ្យ​មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​អំពី​តំបន់​អា​ស៊ី​អគ្នេយ៍ ។
  6. រក្សា​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជិត​សិទ្ធិ​និង​មាន​ផល​ប្រយោ​ជន៍​ជា​មួយ​អង្គ​ការ​អន្តរ​ជាតិ​នា​នា និង​អង្គ​ការ​ដែល​មាន​ស្រាប់​នៅ​ក្នុង​តំបន់ ។

ទី៣ : ដើម្បីអនុវត្តឲ្យបានសម្រេចនូវទិសដៅ និងគោលបំណងទាំងនេះ គេត្រូវបង្កើត​យន្ត​​ការ ដូច​ខាង​ក្រោមៈ

  1. កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ថ្នាក់​រដ្ឋ​មន្រ្តី​ការ​បរទេស​ដែល​ត្រូវ​ធ្វើ​ឡើង​ដោយ​ប្តូរ​វេន​គ្នា ដែល​ហៅ​ថា “ កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្រ្តី​ការ​បរទេស​នៃ​បណ្តា​ប្រទេស​អាស៊ាន ។ កិច្ច​ប្រជុំ​ពិសេស​ថ្នាក់​រដ្ឋ​មន្រ្តី​ការ​បរ​ទេស ក៏​អាច​នឹង​ធ្វើ​ឡើង​ដែរ បើ​សិន​ជា​មាន​សំណូម​ពរ ។
  2. គណៈ​កម្មា​ធិការ​អចិ​ន្រ្តៃយ៍​ដែល​មាន​រដ្ឋ​មន្រ្តី​ការ​បរ​ទេស​នៃ​ប្រទេស​ជា​ម្ចាស់​ផ្ទះ ឬ​តំណាង​ធ្វើ​ជា​ប្រ​ធាន និង​មាន​ឯក​អគ្គ​រដ្ឋ​ទូត​នៃ​បណ្ដា​ប្រទេស​អាស៊ាន ដែល​ប្រចាំ​នៅ​ក្នុង​ប្រទេស​នោះ​ជា​សមា​ជិក​និង​បន្ដ​ធ្វើ​ការ​​ងារ​របស់​សមា​គមន៍​នេះ​ក្នុង​ចន្លោះ​នៃ​កិច្ច​ប្រជុំ
    ថ្នាក់​រដ្ឋ​មន្រ្តី​ការ​បរ​ទេស ។
  3. គណៈកម្មាធិការ Ad-hoc និងគណៈកម្មាធិការអចិន្រ្តៃយ៍នៃអ្នកឯកទេស និងមន្រ្តី​សម្រាប់​ដោះ​ស្រាយ​ប្រធាន​បទ​ជាក់​លាក់ ។
  4. លេខា​ធិការ​ដ្ឋាន​ជាតិ​នៃ​ប្រទេស​សមា​ជិក​នីមួយៗ ដើម្បី​អនុ​វត្ត​កិច្ច​ការ​សមា​គម​ក្នុង​នាម​នៃ​ប្រទេស​​នោះ និង​​ដើម្បី​រៀប​ចំ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ ឬ​កិច្ច​ប្រជុំ​ពិសេស​ថ្នាក់​រដ្ឋ​មន្រ្តី​ការ​បរ​ទេស គណៈ​កម្មា​ធិការ​ដទៃ​ទៀត​​ក៏​អាច​នឹង​ត្រូវ​បង្កើត​ឡើង ។

ទី៤ : សមា​គម​អាស៊ាន​នេះ​បើក​ចំហ​សម្រាប់​ការ​ចូល​រួម​ពី​បណ្ដា​ប្រទេស​ទាំង​អស់​នៅ​ក្នុងតំបន់​អាស៊ី​អគ្នេ​យ៍​ដែល​យល់​ព្រម​គោរព និង​អនុ​វត្ត​តាម​ទិស​ដៅ​គោល​​ការណ៍ និង​គោលបំណង​របស់​សមា​គម ដូច​មាន​ចែង​ខាង​លើ ។
ទី៥ : សមា​គម​អាស៊ាន​ជា​តំណាង​ឆន្ទៈ​រួម​របស់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អគ្នេយ៍​ដើម្បីបញ្ចូល​គ្នា​ជា​ធ្លុ​ង់​មួយ​នូវ​មិត្ត​ភាព និងកិ​ច្ចស​ហប្រតិ​បត្តិ​ការ​និង​តាម​រយៈ​កិច្ច​ខំ​ប្រឹង​ប្រែង និងពល​រដ្ឋ​និង​កូន​ចៅ​ជំនាន់​ក្រោយ​នឹង​ទទួល​បាន​នូវ​សន្តិភាព សេរី​ភាព និង​វិបុលភាព ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login