Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើគោលដៅនៃការអប់រំសម្រាប់ទាំងអស់គ្នាមានអ្វីខ្លះ ? តើមានប្រទេសប៉ុន្មាននៅលើសកលលោកដែលសម្រេចបាននូវគោលដៅទាំងនេះ ?

២. តើកត្តាអ្វីខ្លះដែលត្រូវយកចិត្តទុកដាក់ដើម្បីលើកកម្ពស់គុណភាពអប់រំ ?

៣. ហេតុអ្វីបានជានៅក្នុងសង្គមប្រជាធិបតេយ្យគេឱ្យតម្លៃសមភាពបុគ្គលជាគន្លឹះក្នុងការអភិវឌ្ឍស្ថាប័ននិងប្រទេសជាតិ ?

៤. បើអ្នកជាគ្រូបង្រៀនម្នាក់ តើមានករណីកិច្ចត្រូវប្រតិបត្តិចំពោះខ្លួនឯងដូចម្តេចខ្លះ ?

៥. តើរាជដ្ឋានភិបាលបានសម្រេចយកថ្ងៃខែណា ជាទីវាជាតិអំណានក្នុងបុព្វហេតុអ្វីខ្លះ ? ចូរពន្យល់ ។

ចម្លើយ

១. គោលដៅនៃការអប់រំសម្រាប់ទាំងអស់គ្នាមាន ៖

  • គោលដៅទី១ ៖ ការគាំពារនិងការអប់រំកុមារតូច
  • គោលដៅទី២ ៖ សកលកម្មនៃការអប់រំបឋមសិក្សា
  • គោលដៅទី៣ ៖ ជំនាញរបស់យុវជននិងមនុស្សពេញវ័យ
  • គោលដៅទី៤ ៖ អក្ខរកម្មមនុស្សពេញវ័យ
  • គោលដៅទី៥ ៖ យុតភាពនិងសមភាពយេនឌ័រ
  • គោលដៅទី៦ ៖ គុណភាពនៃការអប់រំ

យោងតាមរបាយការណ៍ពិនិត្យជាសកលលើការអប់រំសម្រាប់ទាំងអស់គ្នានាឆ្នាំ២០១៣-២០១៤បានបញ្ជាក់ថា ៖ លើសកលលោកមិនមានកំណត់ចំនួនប្រទេសដែលសម្រេចបានតាមគោលដៅទាំងអស់នេះនៅត្រឹមឆ្នាំ២០១៥ទេ ។ ​ប៉ុន្តែមានអត្រាភាគរយនៃចំនួនប្រទេសដែលនឹងរោចសម្រេចបាន៥គោលដៅគឺ ៖ គោលដៅទី១ ៖ ៤៨, គោលដៅទី២ ៖ ៥៦, គោលដៅទី៣ ៖ ២៩, គោលដៅទី៥ ៖ ៧០ (យុតភាពនៅកម្រិតបឋម) និង៥៦ (យុតភាពនៅកម្រិតមធ្យមសិក្សាបឋមភូមិ) ។

២. គុណវុឌ្ឍិរបស់គ្រូបង្រៀនភាគរយត្រូវដែលទទួលបានការបណ្តុះបណ្តាលតាមស្តង់ដាជាតិ សញ្ញាបត្រកម្រិតជំនាញឯកទេសភាសាបរទេស បច្ចេកវិទ្យាជំនាញទំនាក់ទំនង ការជួយសិស្ស (ចិត្តសាស្រ្ត និងគរុកោសល្យ ) មានឆន្ទៈនិងមនសិការវិជ្ជាជីវៈខ្ពស់ ។ យោងតាមរបាយការណ៍របស់អង្គការUNESCO បញ្ជាក់ថា គុណវុឌ្ឍិរបស់គ្រូបង្រៀនមានទំនាក់ទំនងជាមួយលទ្ធផលសិក្សារបស់សិស្ស ។ របាយការណ៍នេះបានលើកឡើងពីយុទ្ធសាស្រ្តចំនួន៤ដើម្បីផ្តល់គ្រូល្អបំផុតក្នុងគោលបំណង​ឲ្យកុមារទទួលបាននូវការអប់រំប្រកបដោយគុណភាពគឺ ៖

  • ត្រូវមានការជ្រើសរើសគ្រូដែលមានលក្ខណៈសម្បត្តិសមស្របទៅនឹងលក្ខណៈចម្រុះរបស់កុមារដែលពួកកាត់នឹងបង្រៀន
  • គ្រូត្រូវទទួលបាននូវការបណ្តុះបណ្តាលអំពីរបៀបផ្តល់ការគាំទ្រដល់សិស្ស(កុមារ) ដែលរៀនខ្សោយជាងគេចាប់ផ្តើមពីថ្នាក់ដំបូងទៅ
  • មានគោលបំណងជម្នះវិសមភាពនៅក្នុងការរៀនសូត្រតាមរយៈការពង្រាយគ្រូដែលល្អបំផុតទៅតាមតំបន់ដែលជួបការលំបាកនៅក្នុងប្រទេស ។
  • រដ្ឋបាលត្រូវផ្តល់ឱ្យគ្រូនូវការលើកទឹកចិត្តគ្រប់ផ្នែកឱ្យបានសមស្រប ដើម្បីលើកទឹកពួកគេឱ្យបន្តបម្រើការងារនេះ និងធានាថាកុមារគ្រប់រូបពិតជាអាចរៀនសូត្របានពិតប្រាកដមិនថាពួកគេស្ថិតនៅក្នុងកាលៈទេសៈណានោះទេ ។
  • កម្មវិធីសិក្សាកម្មវិធីសិក្សាមានគុណភាពសមស្របតាមតម្រូវការ
  • សម្ភារឩបទេសឯកសារសម្រាប់សិក្សាស្រាវជ្រាវសម្បូរបែប
  • បរិស្ថានសិក្សា
  • ផលធៀបគ្រូសិស្សគឺជារង្វាស់មួយសម្រាប់ធ្វើការវាយតម្លៃវឌ្ឍនភាពគុណភាពអប់រំនឹងអគារសិក្សាគ្រប់គ្រាន់តាមស្តង់ជាតរុកោសល្យ
  • ធានា​ឱ្យបាននូវគុណភាពនៃការប្រឡងគ្រប់កម្រិតគោលការណ៍នៃការប្រឡងដូចជាយុទ្ធសាស្រ្តវាយតម្លៃដើម្បីលើកកម្ពស់ការបង្រៀន និងរៀន ។

៣. សមភាពបុគ្គលគឺជាភាពស្មើគ្នារវាងសិទ្ធិរបស់បុគ្គលម្នាក់ៗប៉ុន្តែមិនតម្រូវឱ្យមនុស្សម្នាក់ៗត្រូវស្មើគ្នាគ្រប់កាលៈទេសៈនោះទេ ។ ក្នុងសង្គមប្រជាធិបតេយ្យសមភាពបុគ្គលគឺជាភាពបុគ្គលវាគន្លឹះក្នុងការអភិវឌ្ឍប្រទេសពីព្រោះ ៖

  • លុបបំបាត់ភាពរើសអើងតាមរយៈការទទួលបាននូវផលប្រយោជន៍ពីការចូលរួមការគាំទ្រដូចគ្នា
  • ទទួលបានការសិក្សារៀនសូត្រពីសហសេវិករួមការងារក្នុងស្ថាប័ន
  • ការទទួលបាននូវការទទួលស្គាល់តម្លៃនិងការគោរពស្របច្បាប់
  • ទទួលបានឱកាសក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ
  • ការទទួលពត័មានគ្រប់គ្រាន់និងទាន់ពេលវេលា
  • ការទទួលសិទ្ធិបញ្ចេញមតិយោបល់ និងទទួលយក/ស្តាប់យោបល់អ្នកដទៃ
  • មានជំនឿជាក់ ទំនុកចិត្តនិងទំនួលខុសត្រូវលើសសកម្មភាពរបស់ខ្លួន
  • មានអារម្មណ៍កក់ក្តៅ សិ្នទស្នាល ស្មោះត្រង់ការរិះតន់ក្នុងន័យស្ថាបនា
  • មានឆន្ទៈចូលរួមក្នុងសកម្មភាពការងាររបស់អង្គភាពឬស្ថាប័នរបស់ខ្លួន
  • បង្កើតបាននូវវប្បធម៌ចែករំលែកចំណេះដឹងយ៉ាងទូលំទូលាយ
  • បង្កើនសាមគ្គីភាព ភក្តីភាពនិង

ចំណងមិត្តភាពជាកម្លាំងស្នូលដែលអាចនាំមកនូវភាពជោគជ័យរបស់ស្ថាប័ននិងសង្គមជាតិមានការអភិវឌ្ឍ ។

៤. ត្រូវប្រកាន់ខ្ជាប់នូវសីលធម៍ក្នុងការប្រកបវិជ្ជាជីវៈ រក្សាការសម្ងាត់ ដែលបានកំណត់ដោយច្បាប់និងបទបញ្ញត្តិនានា ដើម្បីផលប្រយោជន៍របស់អ្នកសិក្សា ។

រៀបចំកិច្ចតែងការបង្រៀនដើម្បីកំណត់ការពន្យល់សំដៅធានាគុណភាព និងប្រសិទ្ធភាពនៃការបង្រៀន

គោរពជីវិតរាងកាយ ចិត្ត និងសេចក្តីថ្លៃថ្នូររបស់មនុស្សក្នុងពេលប្រកបវិជ្ជាជីវៈ

ស្តាប់ ពិនិត្យ ឱ្យដំបូន្មាន ឬធ្វើឱ្យអាណាព្យាបាល អ្នកសិក្សាទូទៅ មិនលម្លៀង មិនរើសអើងគ្រប់លក្ខខណ្ឌ

ភ្ញាក់រព្ធកក្នុងការសិក្សាស្រាវជ្រាវបន្ថែមនូវចំណេះដឹងរបស់ខ្លួន

មានការស្វ័យវាយតម្លៃទាំងសីលធម៍ អាកប្បកិរិយា និងលើការប្រតិបត្តិវិជ្ជាជីវៈរបស់ខ្លួន

ចូលរួម និងគាំទ្រគ្រប់សកម្មភាពអប់រំទោះក្នុងរូបភាពណាក៏ដោយ

និយាយស្តីដោយប្រុងប្រយ័ត្ន និងគិតដល់ប្រតិយាគ ។

៥. រាជរដ្ឋាភិបាលបានសម្រេចយកថ្ងៃទី១១ ខែមីនា ដើម្បី ៖

  • បណ្តុះទម្លាប់អាន ជម្រុញវប្បធម៍អាន
  • លើកកម្ពស់សមត្ថភាព
  • ការតែងនិពន្ធ រួមចំណែកការពារ និងពង្រឹងវប្បធម៍ខ្មែរ
  • វាជាជំនាញសំខាន់ក្នុងការបណ្តុះបំណិនជីវិតដើម្បីផ្តល់ភាពងាយស្រួលក្នុងការងារ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login