សំនួរ
១. តើចរន្តនៃលំហូរធនធានមនុស្សសកលនៅក្នុងសម័យសកលភាវូបនីយកម្មនេះមានឥទ្ធិពល មកលើការអភិវឌ្ឍប្រទេសជាតិដូចម្តេច ?
២. ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមដែលផ្អែកលើចំណេះដឹងជំនាញកុមារនិងយុវជនត្រូវរៀនសូត្រអ្វីខ្លះ ?
៣. តើធ្វើដូចម្តេចដើម្បីលើកកម្ពស់គុណភាពអប់រំយុវជនខ្មែរជំនាន់ក្រោយឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនិងលំហរធនធានមនុស្សសកលនៅក្នុងតំបន់អាស៊ាននាឆ្នាំខាងមុខ ក្នុងនាមជាអ្នកអប់រំយើងត្រូវធ្វើអ្វីខ្លះ ?
៤. តើយុទ្ធសាស្រ្តចម្បងមួយក្នុងចំណោមយុទ្ធសាស្រ្តចតុកោណគឺអ្វី ? ចូររៀបរាប់ ។
៥. តើបច្ចុប្បន្ននេះក្រសួងអប់រំ យុវជន និងកីឡា មានចក្ខុវិស័យអ្វីខ្លះ ? ចូរពន្យល់ ។
ចម្លើយ
១. ចរន្តនៃលំហូរធនធានមនុស្សសកលនៅក្នុងសម័យសកលភាវូបនីយកម្មនេះមានឥទ្ធិពល មកលើការអភិវឌ្ឍប្រទេសជាតិ ៖
- មានការផ្លាស់ប្តូរចំពោះដឹងនិងឥរិយាបថថ្មី ៖ ការស្រូបយកចំពោះដឹងថ្មីនិងគំនិតជឿនលឿនថ្មីៗ
- ការប្រកួតប្រជែងលើវិស័យទីផ្សារការងារ ៖ បរិបទកម្ពុជា កាលណាមានលំហូរធនធានមនុស្សមានសមត្ថភាពជំនាញហូរចូលច្រើន កូនខែ្មរមានឳកាសអភិវឌ្ឍសមត្ថភាពនិងឳកាស ការងារ ។
- កាលណាមានធនធានមនុស្សច្រើនអាចអភិវឌ្ឍស្ទើរគ្រប់វិស័យក្នុងស្រុក និងអាចហូរទៅក្រៅដោយសុវត្ថិភាព និងអាចបង្កើនចំណូលបន្ថែមដល់ប្រទេសជាតិ ។
- ការងារបច្ចេកទេស និងការអនុវត្តច្បាប់កម្រិតមូលដ្ឋានកាន់តែធានាបានអំពីសុវត្ថិភាពដល់កម្មករ និងវិនិយោគិន (សំណង់ អគារ ធានាគារ សណ្ឋាគារ...)
- កំណើនទីផ្សារពលកម្មអនុលោមទៅតាមបរិបទរបស់ប្រទេសដោយផ្អែកលើឩស្សាកម្មខ្នាតធំ ខ្នាតមធ្យមនិងខ្នាតតូច កសិកម្មដែលមានលទ្ធភាពស្រូបយកកម្លាំងពលកម្ម ។ល។
- កំណើនកម្លាំងផលិតនិងការនាំចេញនូវផលិតផលតាមការបញ្ជាទិញដែលអាចកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពរស់នៅប្រជាជន ។
- កម្លាំងពលកម្មនិងប្រជាជនកាន់តែមានភាពសកម្មកើនឡើងនៅកន្លែងការងារដោយមើលគំរូពីគេនិងអាចឈានទៅរកការងារស្តង់ដារនៅកន្លែងការងារ (បរិមាណ វិន័យ ការងារ ប្រតិបត្តិ) ។
- កំណើនអ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេសនាំឱ្យមានកំណើនសេវាកម្ម ធនាគារទេសចរណ៍ សណ្ឋាគារ ។ល។
- ជួយឱ្យការប្រើប្រាស់ធនធានមនុស្សមានភាពប្រសើរឡើង និងតាមទាន់នូវចង្វាក់ផលិតកម្មពិភពលោក ។
- ធ្វើឱ្យសង្គមានស្ថេរភាពដោយមានចំនូលសមស្រប និងមានការគាំទ្រដោយច្បាប់រដ្ឋាភិបាល
- ធ្វើឱ្យមានកំណើន(សំណង់) ហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈរូបវ័ន្តទំនើបទាន់សម័យប្រើប្រាស់ ក្នុងប្រទេសកម្ពុជា ។
- បេត់ទីផ្សារសេរីនាំឲ្យមានអត្រាប្រមូលពន្ធចូលជាតិកើនឡើង
- បណ្តុះបណ្តាលស្មារតីត្រៀមខ្លួន និងផែនការការងារក្នុងប្រទេស សហគមន៍ និងអន្តរជាតិ ដើម្បីឲ្យឈានដល់ការងារដែលមានជោគជ័យ ។
- ប៉ុន្តែវាអាចធ្វើឲ្យប្រជាជនបាត់បង់ឳកាសការងារល្អ ធនធានមនុស្ស និងធនធាន ធម្មជាតិ ប្រសិនបើប្រទេសនោះខ្វះធនធានមនុស្សដែលមានសមត្តភាព ជំនាញ សមស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន ។
២. ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមដែលផ្អែកលើចំណេះដឹងជំនាញកុមារនិងយុវជនត្រូវរៀនសូត្រ ៖
ក. កុមារ
ចំណេះដឹងមូលដ្ឋានរឹងមាំ (តាមកម្មវិធីសិក្សា)
- ព្យាយាមសិក្សារៀនសូត្រ (សាលា ផ្ទះ...)
- ការគោរពវិន័យសាលានិងថែទាំសុខភាពអនាម័យ
- យល់ដឹងច្បាស់ពីសិទ្ធិជាមូលដ្ឋានរបស់កុមារ
ទំនាក់ទំនងសង្គម
- ស្តាប់ការទូន្មានឪពុកម្តាយ លោកគ្រូ អ្នកគ្រូ
- មានទំនួលខុសត្រូវលើសកម្មភាពរបស់ខ្លួន
- ចេះជួយការងារក្នុងសហគមន៍តាមលទ្ធភាព
- អនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារបានត្រឹមត្រូវ(នៅសាលាផ្ទះនិងក្នុងសហគមន៍) ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អ
ខ. យុវជន
- ចំណេះដឹងមូលដ្ឋានរឹងមាំ
- ចំណេះដឹងជំនាញនិងវិជ្ជាជីវៈពិតប្រាកដ
- ស្វែងយល់ និងស្រាវជ្រាវ (ស្វ័យសិក្សា)
- ភាសាបរទេសដែលជាស្ពានសម្រាប់សិក្សាស្រាវជ្រាវក្នុងការអភិវឌ្ឍសមត្ថភាពជាប្រចាំ
- ចំណេះដឹងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាថ្មីទំនើប
- សីលធម៌រស់នៅល្អ
- ថែទាំសុខភាពអនាម័យ និងជៀសឲ្យផុតអបាយមុខទាំងបួន(ល្បែងស៊ីសង ស្រី ពេស្យា គ្រឿងញៀន និងការសេពគប់មិត្តអាក្រក់)
- ជំនាញទំនាក់ទំនងនិងចេះរួមរស់នៅជាមួយគ្នាដោយសុខដុមរម្យនា(គ្រួសារសង្គមជាតិនិងសង្គមចម្រុះវប្បធម៌)
- រៀបចំ និងអភិវឌ្ឍជំនាញឲ្យឆ្លើយតបតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន (ជាតិនិងអន្តរជាតិ)
- ចូលរួមការងារសហគមន៍ (សុវត្ថិភាពសង្គម យុវជនកាយរិទ្ធនិងយុវជនកាកបាទក្រហម)
៣. ដើម្បីលើកកម្ពស់គុណភាពអប់រំយុវជនខ្មែរជំនាន់ក្រោយឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនិងលំហរធនធានមនុស្សសកលនៅក្នុងតំបន់អាស៊ាននាឆ្នាំខាងមុខ ក្នុងនាមជាអ្នកអប់រំយើងត្រូវ ៖
ក. ចំនេះដឹង
- ផ្តល់ចំណេះដឹងជំនាញច្បាស់លាស់
- ស្វែងយល់ព្រឹត្តិការណ៍ក្នុងស្រុក តំបន់ និងពិភពលោក
- ពង្រឹងសមត្ថភាពភាសានិងបច្ចេកវិទ្យា លើមុនជំនាញរបស់ខ្លួនដើម្បីងាយស្រួលក្នុងការទំនាក់ទំនង ការស្រាវជ្រាវ និងឈានទៅប្រឡូកការងារដែលមានស្តង់ដារអន្តរជាតិ
- ពង្រឹងសមត្ថភាពស្រាវជ្រាវលើមុខជំនាញឯកទេស បច្ចេកវិទ្យាវិធីសាស្រ្តរបស់ខ្លួនដើម្បីបណ្តុះបណ្តាលធនធានមនុស្សបន្ត
- ចូលរួមវគ្គបំប៉ន សិក្ខាសាលា (កសាងកម្មវិធីសិក្សា កម្មវិធីតម្រង់ទិស អំពើហិង្សាទីផ្សារការងារផ្សេងៗក្នុងតំបន់អាស៊ាន...)
ខ. ចំណេះធ្វើ
- បង្កើនការបណ្តុះបណ្តាលសមត្ថភាពគ្រូបង្រៀន
- បង្កើនសមត្ថភាពប្រើប្រាស់សម្ភារឩបទ្ទេសទំនើបៗ (រៀន និងបង្រៀន)
- ចូលរួមលុបបំបាត់អំពើពុករលួយក្នុងការសិក្សា ការប្រឡងនិងការងារពាក់ពន្ធ័ផ្សេងទៀត
- ចូលរួមលើកកម្ពស់ជំនាញបណ្តុះបណ្តាល វិជ្ជាជីវៈ ។
- បង្កើនគុណភាពនិងប្រសិទ្ធភាពនៃការអប់រំពីកម្រិតមូលដ្ឋានរហូតដល់ឩត្តមសិក្សា
- បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈច្បាស់លាស់ និងសមស្របតាមលក្ខខណ្ឌទីផ្សារការងារក្នុងសង្គម
- បង្ហាញសមត្ថភាពដឹកនាំការអប់រំតាមបែបប្រជាធិបតេយ្យដើម្បីឈានទៅដឹកនាំការងារនៅថ្នាក់តំបន់
- បង្រៀនទ្រឹស្តីផ្សារភ្ជាប់ និងការអនុវត្ត ផ្អែកលើពិសោធន៍ជាក់ស្តែង
គ. ឥរិយាបថ
- ទប់ស្កាត់រាល់អំពើអសកម្មទាំងឡាយដែលរាំងស្ទះដល់ដំណើរការអភិវឌ្ឍគុណភាពអប់រំ
- ចេះទទួលយកការលើកសរសើរ និងទិទៀនស្ថាបនាក្នុងការងារ(វេទិកាសាធារណៈក្នុងអង្គភាព)
- មានទំនាក់ទំនងល្អជាមួយសហការីរួមអាជីពក្នុងនិងក្រៅស្ថាប័នរបស់ខ្លួន
- ផ្តល់ការជឿទុកចិត្តនិងធ្វើជាគំរូល្អដល់មនុស្សទូទៅនៅក្នុងសង្គម
- បណ្តុះបណ្តាលធនធានមនុស្សឲ្យមានទឹកចិត្តស្រឡាញ់ការងារ និងមានមនសិកាវិជ្ជាជីវៈខ្ពស់ ។
៤. យុទ្ធសាស្រ្តចម្បងមួយក្នុងចំណោមយុទ្ធសាស្រ្តចតុកោណ គឺការអភិវឌ្ឍវិស័យអប់រំ ។
- ការកសាងសមត្ថភាពនឹងអភិវឌ្ឍធនធានមនុស្ស
- ការពង្រឹងគុណភាពអប់រំ
- យកចិត្តទុកដាក់លើការអប់រំកម្រិតមូលដ្ឋានក្រោយកម្រិតមូលដ្ឋាន និងឩត្តមសិក្សា
- ពង្រឹងភាពជាដៃគូរវាងផ្នែកសាធារណៈ និងផ្នែកឯកជនក្នុងការភៀងគួរប្រើប្រាស់ធនធានមនុស្ស ។ កំណត់សម្គាល់ ៖ បើបេក្ខជនសរសេរគំនិតប្រហាក់ប្រហែលក្នុងចំណុចនីមួយៗទទួលបានពិន្ទុ (០,២៥) ។
៥. បច្ចុប្បន្ននេះក្រសួងអប់រំយុវជនកីឡា មានចក្ខុវិស័យដូចជា ៖
ប្រែក្លាយមនុស្សឱ្យកាន់តែមានសមត្ថភាពការងារ ៖
- មានកម្មវិធីសិក្សាជាក់លាក់
- មានសម្ភារៈសិក្សាគ្រប់គ្រាន់
- បណ្តុះបណ្តាលឱ្យមានចំណេះដឹង ចំណេះធ្វើ ឥរិយាបថ និងការចេះរស់នៅក្នុងសង្គមជាមួយគ្នា ។
មានប្រសិទ្ធភាព មានភាពស័ក្តិសិទ្ធិ ៖
- បណ្តុះបណ្តាលឱ្យមានជំនាញច្បាស់លាស់
- ប្រើប្រាស់មនុស្សឱ្យចំជំនាញ
មានការជឿជាក់ទុកចិត្តក្នុងការផ្តល់ និងគាំទ្រសេវាអប់រំដើម្បីរួមចំណែកអភិវឌ្ឍន៍សមត្ថភាពបុគ្គលនិងស្ថាប័នប្រកបដោយឩត្តមភាព ៖
- ផ្តល់ឳកាសដល់មនុស្សមានការសិក្សាគ្រប់គ្នា មានសមភាពយេនឌ័រ
- យកចិត្តទុកដាក់លើសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត
- មានគម្លាភាព
- ផ្តល់ការលើកទឹកចិត្ត
សរុបមក ការបកស្រាយចំណុចទាំងបីខាងលើនេះ ជាចក្ខុវិស័យរបស់ក្រសួងអប់រំ ។ កំណត់សម្គាល់ ៖ បើបេក្ខជនមិនបកស្រាយពន្យល់ចំណុចនីមួយៗទេត្រូវជនពិន្ទុក្នុងមួយចំណុច (០,២៥) ។