2018-09-17 08:25
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
គេចាត់ទុកអក្សរសិល្ប៍សម័យឧត្តុង្គជាយុគមាសដោយសារព្រោះ៖
-អក្សរសិល្ប៍សម័យឧត្តុង្គមានការរីកចម្រើនជងគេបង្អស់ សូម្បីតែសព្វថ្ងៃក៏ពុំមានកម្រិតស្មើ
-ការយកព្រះទ័យទុកដាក់ និងឧបត្ថម្ភក៏លើវិស័យអក្សរសាស្រ្តពីព្រះបាទអង្គឌួង
-អ្នកនិពន្ធរីកដុះដាលដូចផ្សិតត្រូវទឹកសន្សើម និងមានការប្រកួតប្រជែង
-ប្រជាជនមានការអប់រំដែលនាំអោយចូលចិត្តអាន ស្តាប់អត្ថបទទាំងនោះ
-យោងទៅលើសមត្ថភាពរបស់អ្នកនិពន្ធស្នាដៃយើងឃើញថាមាន៖
•អត្ថន័យ: លើកយកប្រធានបទប្លែកៗមកតុបតែងជារឿង •អត្ថរូប: អ្នកនិពន្ធទាំងអស់សរសេរជាពាក្យកាព្យមានលក្ខណៈសម្បូរបែបណាស់ប្រកបដោយសិល្ប៍វិធី ដែលសម័យមុន និងសម័យក្រោយមិនអាចធ្វើបាន
•អត្ថរស: តម្លៃសិ្ថតនៅលើសង្គមរស អច្ឆរិយរស កុសលរសដែលស្តែងតាមរយៈការប្រព្រឹត្តនៅក្នុងការរស់នៅប្រចាំថ្ងៃ។