2018-10-19 15:09
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ចូរកំណត់ន័យនៃពាក្យពិភវូបនីយកម្មនៃបណ្ដូរ ពហុជាតិ និងបណ្ដូរសេរី ។
២. តើបណ្ដូរអន្ដរជាតិមានការវិវត្តដូចម្ដេច ?
៣. “ បណ្ដូរអន្ដរជាតិជាមូលដ្ឋាននៃពិភវូបនីយកម្មសេដ្ឋកិច្ច “ ចូរពន្យល់អំណះអំណាងនេះ ។
៤. តើបណ្ដូរទៅជាបាតុភូតសាកលបានយ៉ាងដូចម្ដេច ?
៥. “ បដិវត្តន៍ដំណឹកជញ្ជូនជាហេតុ និងផលនៃសំទុះសេដ្ឋកិច្ចពិភពលោក “ ។ ចូរពន្យល់អំណះអំណាងនេះ ។
៦. តើអ្វីខ្លះដែលជាចលករនៃបណ្ដូរអន្ដរជាតិ ?
ចម្លើយ
១. កំណត់ន័យនៃពាក្យ
២. បណ្ដូរទំនិញមានការរីកចម្រើនយ៉ាងរហ័សទាំងទម្ងន់ទាំងតម្លៃ ការរីកចម្រើននេះ នាំឪ្យមានកំណើតសេដ្ឋកិច្ចពិភពលោកយ៉ាងខ្លាំងក្លា ។ កំណើនតម្លៃនៃបណ្ដូរលឿនជាងកំណើនផងទុកក្នុងពិភពលោក ។ ម៉្យាងវិញទៀត ពាណិជ្ជកម្មនៃបណ្ដាប្រទេសទាំងអស់ មិនមែនសុទ្ធតែរីកចម្រើនតាមចង្វាក់ដូចៗគ្នានោះទេ ប៉ុន្ដែក៏គ្មានប្រទេសណាមួយ អាចផ្លាស់ប្ដូរខ្លួនផុតពីលូតលាស់ទូទៅនៃចំហទៅរកបណ្ដូរអន្ដរជាតិដែរ ។ បណ្ដាប្រទេសដូចជាចិន និងឥណ្ឌាបានបើចំហទៅរករកបណ្ដូរអន្ដរជាតិកាន់ខ្លាំងឡើងៗ ព្រមទាំងត្រូវការទីផ្សារលក់ផលិតផលដ៏ច្រើននិងបន្ទេរបច្ចេកវិទ្យាដើម្បីជាផលប្រយោជន៍របស់ខ្លួន ។
៣. “ បណ្ដូរអន្ដរជាតិជាមូលដ្ឋាននៃពិភវូបនីយកម្មសេដ្ឋកិច្ច “ព្រោះបណ្ដូរទំនិញមានការរីកចម្រើនយ៉ាងរហ័សទាំងទម្ងន់ ទាំងតម្លៃ ។ រីកចម្រើននេះ នាំឪ្យកំណើនបណ្ដូរលឿនជាងកំណើនផលទុនក្នុងពិភពលោក ។
៤. បណ្ដូរក្លាយទៅជាបាតុភូតសាកលបាន ដោយសារបណ្ដូរទំនិញមានការរីកចម្រើនយ៉ាងរហ័សទាំងទម្ងន់ ទាំងតម្លៃ ។ ក្នុងនោះលំនាំចេញក្នុងពិភពលោកមានកំណើតទ្វេដងនៅចន្លោះឆ្នាំ ១៩៧០ និងឆ្នាំ ២០០០ គឺពី ១៧% ដល់ ២១%នៃផលិតផលក្នុងស្រុកសរុបលើពិភពលោក ។ បណ្ដូររូបធាតុដើមនៅតែរបស់វាក្នុងកម្រិតខុសៗគ្នា (ឧទាហរណ៍ ថាមពលផលិតផលកសិកម្ម...) ។ ផលិតផលសម្រេចមានប្រៀបជាងគេក្នុងបណ្ដូរពាណិជ្ជកម្មអន្ដរជាតិតាងបានជិត ៣/៤ នៃលំនាំចេញលើចេញលើពិភពលោក។ ការលក់គ្រឿងម៉ាស៊ីននិងសម្ភារៈដឹកជញ្ជូនរីកចម្រើនខ្លាំងបំផុតបានកើនឡើងពីរដង នៅចន្លោះឆ្នាំ ១៩៦០ និងឆ្នាំ ២០០០ គឺជីវិត ៤០% នៃលំនាំចេញពិភពលោក ។
៥. “ បដិវត្តន៍ដំណឹកជញ្ជូនជាហេតុ និងផលនៃសំទុះសេដ្ឋកិច្ចពិភពលោក “ មានន័យថាសេដ្ឋកិច្ចពិភពលោករីកចម្រើនអាស្រ័យលើដំណឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ជាដើម ។ ពាណិជ្ជកម្មអន្ដរជាតិ បានជំរុញមធ្យោបាយគមនាគមន៍ឪ្យមានការរីកចម្រើនផ្នែកបច្ចេកទេសមានលឿន ការស្រាវជ្រាវ ជាសុកភាព និងសុវត្ថិភាព ឯកទេសកម្មនៃមធ្យោបាយដឹកជញ្ជូន(សំណងបណ្ដោញបំពងបង្ហូរប្រេងកាតអាចចផ្ទុកររហូតដល់ ៥៥០០០តោន ។ ម្យ៉ាងទៀតមធ្យោបាយដឹកជញ្ជូនផ្សេងៗផ្ដល់ផលចំណេញពីរ គឺផលិតភាពនិងប្រសិទ្ធិភាពខ្ពស់ ។ បរិមាណវាកើនឥតឈរ តាំងពីឆ្នាំ ១៩៤៨ មកចំនួនរថយន្ដក្នុងពិភពលោកកើន១០ ដង នាវាមានចំណុះបន្ទុកលើសពី ១០០ កើន ៥ ដង ។
៦. ចលករនៃបណ្ដូរអន្ដរជាតិមាន ៖