Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


កាយវិការរបស់ព្រះសម្មាសម្ពុទ្ធមាន៨យ៉ាងគឺ៖

១. ពុទ្ធវិតក៌មទ្រា ឬទ្រង់សមាធិ៖ ទ្រង់គង់ភ្នែនព្រះហស្ថស្តាំផ្ងារដាក់នៅលើព្រះហស្ថឆ្វេង ហើយដាក់ភ្នែន ដែលព្រះបាទស្ដាំដាក់នៅលើព្រះបាទឆ្វេង។

២. ពុទ្ធភូមិស្បស៌មុទ្រា ឬពុទ្ធរូបផ្ចាញ់មារ៖ មានលក្ខណៈដូចព្រះពុទ្ធរូបសមាធិដែរ តែព្រះហស្ថស្តាំដាក់ផ្កាប់លើព្រះភ្លៅចង្អុលទៅចុះផែនដី ព្រះហស្ថឆ្វេងដាក់ផ្កាប់លើព្រះភ្លៅឆ្វេង។ ប៉ុន្តែបើគូរនៅលើជញ្ជាំងព្រះវិហារ ឬលើក្រណាត់ មានបន្ថែមរូបនាងគង្ហីងព្រះធរណីច្បូតសក់ បញ្ចេញទឹកពន្លិចទឹកពួកក្រុងមារ។

៣. ធម្មចក្រមុទ្រា៖ ទ្រង់គង់ភ្នែន ម្រាមកណ្តាលព្រះហស្ថស្តាំផ្គុំជាមួយមេដៃ បង្កើតបានជារង្វង់មូល ព្រះហស្ថឆ្វេងដាក់នៅលើភ្លៅ។ បើគូរនៅលើជញ្ជាំងព្រះវិហារ ឬលើក្រណាត់ មានបន្ថែមរូបបញ្ចវគ្គីភិក្ខុ នៅពីមុខស្ដាប់ធម៌ដែលជាបឋមទេសនាដំបូង។

៤. ពុទ្ធអភយមុទ្រា៖ ជាតំណាងកាលព្រះអង្គសំដែងធម៌ក្នុងទីណាមួយ ទ្រង់ឈរ ឬក៏អង្គុយដែលព្រះហស្ថស្ដាំលាទៅមុខ និងលើកម្រាមទាំង៥ឡើងលើ ព្រះហស្ថឆ្វេងសំយ៉ុងចុះក្រោមស្របព្រះកាយ។

៥. ពុទ្ធវរមុទ្រា៖ ព្រះពុទ្ធទ្រង់ឈរ ព្រះហស្ថទាំង២លាទៅមុខ និងលើកម្រាមទាំង១០ឡើងលើ។ ជួនកាលទ្រង់ភ្នែន ដែលជាអាការៈមានពុទ្ធបរិស័ទណាមួយចូលជួប ចង់ឃើញ ឬក្រាបទូលសួរបញ្ហាព្រះធម៌។

៦. ពុទ្ធបាត្រាទានមុទ្រា៖ ទ្រង់ឈរ ហើយព្រះហស្ថទាំង២ឱបបាត្រនៅពីមុខ ជាតំណាងព្រះពុទ្ធអង្គនិមន្តបិណ្ឌបាត្រ។

៧. ពុទ្ធសយនមុទ្រា ឬព្រះពុទ្ធទ្រង់ផ្ទុំ៖ ព្រះពុទ្ធទ្រង់ផ្ទុំផ្អៀង ដោយដាក់ព្រះកេសមកខាងទិសខាងលិច និងបែរព្រះភ័ក្ត្រទៅទិសខាងលិច ព្រះបាទឆ្វេងត្រួតលើព្រះបាទស្ដាំ ជារូបនៅពេលព្រះអង្គចូលបរិនិព្វាន។

៨. ព្រះពុទ្ធរូបប្រក់នាគ៖ ជាតំណាងកាលព្រះពុទ្ធអង្គគង់លើភ្លឺស្រែមុចលិន្ទ ហើយមានភ្លៀងធ្លាក់យ៉ាងខ្លាំង ពេលនោះមាននាគរាជមកពេនព័ទ្ធព្រះអង្គ បើកពពារពីលើដើម្បីការពារ     ភ្លៀង។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login