Point Center Login Help

Ask question, post article, write experience get Point, learn more on Point Center

តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានវិធានការអ្វីខ្លះ សម្រាប់ពង្រឹងកិច្ចការខាងក្រោម?

ប្រធានបទៈយុទ្ធសាស្ត្រក្រសួងការងារទីផ្សារការងារការផ្សព្វផ្សាយ

កម្មវិធីយុទ្ធសាស្ត្រនៃការពង្រឹងមូលដ្ឋានទិន្នន័យ និងប្រព័ន្ធព័ត៍មានទីផ្សារការងារ សំដៅធ្វើឱ្យព័ត៍មានទីផ្សារការងារជួយកាត់បន្ថយ ឬលុបបំបាត់គម្លាតរវាងតម្រូវការនិងការផ្គត់ផ្គង់ការងារ ដែលកើតចេញពីការបណ្តុះបណ្តាលជំនាញ និងភាពខុសគ្នានៃទីតាំងភូមិសាស្ត្រ។ ប្រព័ន្ធព័ត៍មានទីផ្សារការងារដែលដំណើរការល្អទាមទារឱ្យមានការប្រមូល ការវិភាគ ការចងក្រង និងការផ្សព្វផ្សាយស្ថិតិ ដែលតំណាងឱ្យថ្នាក់ជាតិនិងប្រភេទទិន្នន័យពាក់ព័ន្ធឯទៀត។ គោលការណ៍នេះមានបំណងពង្រឹងដំណើរការសកម្មភាពនិងវិធានការ។
ដោយ: SpecialExams នៅ 2019-03-02 00:49
1108

តើក្រសួងការងារ និងវិជ្ជាជីវៈមានវិធានការអ្វីខ្លះ ដែលនឹងជួយពង្រឹងបន្ថែមទៀតនៅបណ្តាញទំនាក់ទំនងរវាងមជ្ឃមណ្ឌលការងារទាំងអស់នៅក្នុងប្រទេស?

ប្រធានបទៈក្រសួងការងារសេវាកម្មការងារប្រសិទ្ធភាពទីផ្សារការងារ

គោលការណ៍ពង្រឹងប្រសិទ្ធភាពសេវាកម្មការងារ និងពង្រីកវិសាលភាពក្នុងការផ្តល់សេវាការងារ ប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យទីផ្សារការងារដំណើរការបានល្អ។ សេវាកម្មនេះរួមមាន៖ ការផ្តល់ជំនួយក្នុងការរកការងារ និងដាក់ឱ្យចូលធ្វើការការផ្តល់ប្រឹក្សាការងារ និងការអនុវត្តកម្មវិធីទីផ្សារការងារឯទៀត។ សេវាការងារនេះជួយបំពេញតម្រូវការងារក្នុងអនុវិស័យអាទិភាព។
ដោយ: SpecialExams នៅ 2019-03-02 00:49
1082

តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានវិធានការអ្វីខ្លះ?

ប្រធានបទៈលក្ខខណ្ឌការងារយន្តការក្រសួងការងារបណ្តុះបណ្តាល

ការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងការការពារកម្មករនិយោជិតមានភាពប្រសើរឡើង ហើយនិងបង្កើនផលិតភាពរបស់សហគ្រាស។ កិច្ចការនេះគេទាមទារឱ្យពង្រឹងយន្តការតាមដាន ត្រួតពិនិត្យនិងធ្វើនិយ័តកម្មលើលក្ខខណ្ឌការងារ ការចាំបាច់ត្រូវដាក់បញ្ចូលនូវកិច្ចគាំពារសង្គមផងដែរ។
ដោយ: SpecialExams នៅ 2019-03-02 00:49
1273

តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគួរមានវិធានការអ្វីខ្លះ?

ប្រធានបទៈសន្តិសុខសង្គមក្រសួងការងារវិបត្តិសេដ្ឋកិច្ចយុទ្ធសាស្ត្រ

សិក្សាឈានទៅបង្កើតប្រព័ន្ធសេវារបបនិកម្មភាព វាដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារកម្មករនិយោជិតនៅពេលមានវិបត្តិសេដ្ឋកិច្ច ហើយក៏ជាអ្នករក្សាលំនឹងសេដ្ឋកិច្ចផងដែរ។ រាជរដ្ឋាភិបាលនឹងសិក្សាវាយតម្លៃឱ្យល្អិតល្អន់និងរៀបចំអោយបានគ្រប់ជ្រុងជ្រោយ មុននឹងឈានទៅបង្កើតសេវារបបនិកម្មភាពដែលសមស្របសម្រាប់កម្ពុជា នៅក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្រអភិវឌ្ឃប្រព័ន្ធសន្តិសុខសង្គម។
ដោយ: SpecialExams នៅ 2019-03-02 00:49
1474

តើបេឡាជាតិរបបសន្តិសង្គម មានបុព្វសិទ្ធិនៃអំណាចសាធារណៈក្នុងការប្រមូលចំណូល ការឱ្យសងបំណុលនិងការការពារទ្រព្យសម្បត្តិ?

ប្រធានបទៈទ្រព្យសម្បត្តិសន្តិសង្គមការអនុវត្តបេឡាជាតិក្រសួងការងារ

បុព្វសិទ្ធិនេះអាចអនុវត្តនៅពេលដែលសហគ្រាសគ្រឹះស្ថានក្ស័យធន ឬត្រូវបានជម្រះបញ្ជីដោយតុលាការ បន្ទាប់ពីកាលបរិច្ចេទនៃការចេញសាលក្រមរបស់តុលាការ។ នីតិវិធី នៃការទាបំណុលរបស់បេឡាជាតិរបបសន្តិសុខសង្គម ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ដោយ: SpecialExams នៅ 2019-03-02 00:49
1382
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login