ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការអភិវឌ្ឃមុខរបរ និងការងារសមរម្យ ដែលស្របតាមបទដ្ឋានស្តង់ដារអន្តរជាតិត្រូវបានរដ្ឋាភិបាល យកចិត្តទុកដាក់យ៉ាងខ្លាំង តាមរយៈការខិតខំទាក់ទាញទុនវិនិយោគពីវិស័យឯកជនក្នុងស្រុកនិងក្រៅស្រុកដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានផ្ទេរកម្លាំងពលកម្មពីវិស័យកសិកម្ម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទៅវិស័យឧស្សាហកម្ម សេវាកម្ម និងសេដ្ឋកិច្ចរៀបរយបានរាប់លានការងារ ក្នុងរយៈពេលជាងពីទសវត្សរ៍មកនេះ។ តាមរយៈការធ្វើសមាហរកម្មកម្ពុជាទៅក្នុងតំបន់ និងសកលលោក ដើម្បីពង្រីកទីផ្សារផលិតផលនិងទីផ្សារការងារនោះ ប្រជាពលរដ្ឋកម្ពុជាក៏មានជម្រើសបន្ថែមក្នុងការជ្រើសរើសការងារនៅឯបរទេសឬការងារនៅក្នុងប្រទេសដែលមានស្រាប់ផងដែរ។ ក្នុងរយៈពេលដូចគ្នានេះ រាជរដ្ឋាភិបាល ក៏បានរៀបចំក្របខណ្ឌច្បាប់លិខិតបទដ្ឋានគតិយុត្ត និងស្ថាប័នទទួលខុសត្រូវវិស័យមុខរបរ និងការងារ ជាបន្តបន្ទាប់ស្របតាមបច្ចុប្បន្នភាពនៃសង្គមសេដ្ឋកិច្ច។