Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
SpecialExams
2018-02-20 09:17

ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានជំនាញសមស្របទៅតាមតម្រូវការទីផ្សារការងារ ទាមទារ​ឱ្យមានវិធានការក្នុងការពង្រឹងគុណភាពនៃការអប់រំនិងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដូចជា៖

  • លើកម្ពស់ស្តង់ដារជាតិសមត្ថភាព ការធ្វើតេស្តបញ្ជាក់សមត្ថភាព និងប្រព័ន្ធផ្តល់វិញ្ញាបនបត្រឱ្យស្របតាមស្តង់ដាវិស័យឯកជននិងឧស្សាហកម្ម ដោយយកស្តង់ដាអាស៊ានជាគោល
  • ពង្រឹងទំនាក់ទំនងនឹងភាពស៊ីសង្វាក់គ្នា រវាងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលច្ចេកទេសនិងវិជ្ជាជីវៈនិងការអប់រំចំណេះដឹងទូទៅ និងគោលនយោបាយអភិវឌ្ឃន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥។
  • បង្កើតមជ្ឃមណ្ឌលគំរូ(Center of Excellence) និងមជ្ឃមណ្ឌលធ្វើតេស្តបញ្ជាក់សមត្ថភាព ដើម្បីគាំទ្រមុខរបរ និងជំនាញជាអាទិភាព
  • ផ្តល់កម្មវិធីស្ពានចម្លងជាបន្ត ដើម្បីកសាងសមត្ថភាពឱ្យសិស្សអាចចូលរៀនឡើងវិញ នៅតាមកម្រិតកម្មវិធីអប់រំចំណេះដឹងទូទៅ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ
  • បង្កើតលទ្ធភាពក្នុងការផ្តល់ការអប់រំ និងការអប់រំបណ្តុះបណ្តលបច្ចេកទេស និងវិជ្ជាជីវៈដល់ក្រុមជនងាយរកគ្រោះ (សិស្សបោះបង់ការសិក្សាចំណេះដឹងទូទៅ ជនក្រីក្រ កុមារកំព្រា និងជនពិការ...)។ល។
  • ពង្រឹងគម្រោងឱកាសក្នុងការទទួលបានការអប់រំសម្រាប់ពលរដ្ឋគ្រប់វ័យ
  • បង្កើនបរិមាណ និងគុណភាពគ្រូ ដែលមានចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ឱ្យបានគ្រប់ៗគ្នា
  • ពង្រឹងគុណភាព និងបង្កើនចំនួនគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងរៀបចំគោលនយោបាយអភិវឌ្ឃវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
  • ត្រួតពិនិត្យ តាមដាន និងវាយតម្លៃទៅលើភាពឆ្លើយតបនៃការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login