ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការគោរពលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ គឺជាយុទ្ធសាស្ត្រមួយដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងមុតមាំ ហើយបានអនុវត្តនូវគោលនយោបាយផ្សាភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ ដែលមានតែប្រទេសកម្ពុជាមួយគត់ហ៊ានអនុវត្តគោលនយោបាយនេះ ដើម្បីធានាថាសិទ្ធិសេរីភាព និងលក្ខខណ្ឌការងារនៅកម្ពុជាត្រូវបានគោរពទៅតាមបទដ្ឋាន និងស្តង់ដារអន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែចង់ឃើញកម្មករនិយោជិត និងប្រជាពលរដ្ឋកម្ពុជាទទួលបានផលប្រយោជន៍សេដ្ឋកិច្ច ដែលកើតចេញពីការវិនិយោគប៉ុណ្ណោះទេ ថែមទាំងមានមហិច្ឆតាឱ្យកម្មករនិយោជិតខ្មែរ ទទួលការគោរពសិទ្ធិពីម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានផងដែរ។