Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
SpecialExams
2018-02-15 02:46

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានបេសកម្មចម្បងៗដូចខាងក្រោម៖

  • ពង្រឹងនិងជំរុញការអនុវត្តច្បាប់បទប្បញ្ញត្តិ និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ដើម្បីធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងរក្សាបាននូវភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ។
  • ពង្រឹងសុខភាព និងសុវត្ថិភាពការងារនៅនឹងកន្លែងធ្វើការ ការពារទប់ស្កាត់ការប្រើប្រាស់កម្លាំងពលកម្មកុមារ និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍។
  • ពង្រឹងការអភិវឌ្ឃ និងការអនុវត្តក្របខ័ណ្ឌគុណវុឌ្ឃិកម្ពុជា ស្តង់ដារជាតិសមត្ថភាព កម្មវិធី និងឯកសារសិក្សាផ្អែកលើសមត្ថភាព និងឯកសារធ្វើតេស្តបញ្ជាក់សមត្ថភាពឱ្យបានទូទាំងប្រទេសដើម្បីលើកកម្ពស់ប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យមានប្រសិទ្ធភាពខ្ពស់ និងមានការទទួលស្គាល់ជាសាធារណៈកម្រិតជាតិ និងអន្តរជាតិ។
  • ប្រែក្លាយការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យស្របទៅតាមការវិវត្តនៃតម្រូវការក្នុងវិស័យឧស្សាហកម្ម និងសហគមន៍។
  • ពង្រឹងការអនុវត្តគោលការណ៍បណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកបដោយសមធម៌ដោយយកចិត្តទុកដាក់ ជាពិសេសដល់ស្រ្តីភេទ ជនពិការ ជនបាត់បងឱកាស ជនមានឱកាសតិចតួចក្នុងសង្គម និងសិស្សានុសិស្សទីទាល់ក្រ និងយុវជនបោះបង់ចោលការសិក្សា។
  • ផ្តល់សេវាការងារជាមូលដ្ឋានប្រកដដោយប្រសិទ្ធភាព ដូចជាការផ្គូរផ្គងគ្នារវាងអ្នកស្វែងរកការងារធ្វើនិងកន្លែងការងារទំនេរ ដើម្បីបង្កើនប្រសិទ្ធភាពទីផ្សារការងារ។
  • ប្រមូលវិភាគ និងចងក្រងព័ត៍មានទីផ្សារការងារ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការផ្តល់សេវាការងារ ប្រកបដោយប្រសិទ្ធភាព ព្រមទាំងផ្តល់ជាប្រភពទិន្នន័យដល់អ្នករៀបចំគោលនយោបាយ អ្នកផ្តល់ការអប់រំបណ្តុះបណ្តាលនិយោជក និងសាធារណជនទូទៅ។
  • អភិវឌ្ឃគោលនយោបាយ និងបទបញ្ជានានា ដើម្បីរួមចំណែកបង្កើនឱកាសទទួលបានការងារ និងបង្កើតការងារទាំងក្នុងប្រទេស និងក្រៅប្រទេសជូនប្រជាពលរដ្ឋកម្ពុជា។
  • ផ្តល់សេវាផ្នែកសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងទាន់ពេលវេលាសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ នៃច្បាប់ស្តីពីការងារក្នុងគោលដៅជួយសម្រាលការលំបាកនានា នៅពេលជរាភាព ទុព្វលភាព​ រមណភាព ហានិភ័យការងារ ឬពេលជួបប្រទះយថាភាពផ្សេងៗទៀត ដូចជាជំងឺ និងមាតុភាពជាដើម។
  • ពង្រឹងសមត្ថភាពស្ថាប័ន បង្កើនប្រសិទ្ធភាពការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋ។
  • ជំរុញនិងលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ និងវិស័យ​ឯកជន (Public-Private Partnership) ដើម្បីធានាបាននូវការផ្គត់ផ្គង់ធនធានហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
  • ពង្រឹងភាពជាដៃគូជាមួយដៃគូអភិវឌ្ឃជាតិ និងអន្តរជាតិ។
  • លើកកម្ពស់សមធម៌យេនឌ័រ និងកាត់បន្ថយគម្លាតយេនឌ័រ ក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login