Point Center Login Help

Ask question, post article, write experience get Point, learn more on Point Center

គោលការណ៍ពង្រឹងប្រសិទ្ធភាពសេវាការងារ និងពង្រីកវិសាលភាពក្នុងការផ្តល់សេវាការងារ ប្រកបដោយ ប្រសិទ្ធភាព ធ្វើឱ្យទីផ្សាការងារដំណើរការបានល្អ ។ សេវាការនេះរួមមាន ៖ ការផ្តល់ជំនួយក្នុងការរកការងារ និងដាក់ឱ្យចូលធ្វើការការផ្តល់ប្រឹក្សាការងារ និងការអនុវត្តកម្មវិធីទីផ្សារការងារឯទៀត ។ សេវាការងារនេះជួយបំពេញតម្រូវការងាក្នុងអនុវិស័យអាទិភាព ។ តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានវិធានការអ្វីខ្លះ ដែលនឹងជួយពង្រឹងបន្ថែមទៀតនៅបណ្តាញទំនាក់ទំនងរវាងមជ្ឈមណ្ឌលការងារទាំងអស់នៅក្នុងប្រទេស ?

ប្រធានបទៈគោលការណ៍ប្រសិទ្ធភាពសេវាការងារពង្រីកវិសាលភាព
ដោយ: រដ្ឋបាល នៅ 2019-08-22 07:00
666

តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គួរមានវិធានការអ្វីខ្លះដើម្បីជំរុញកិច្ចខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់ ?

ប្រធានបទៈក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈវិធានការប្រសិទ្ធភាព

ការធ្វើសុខដុមរមណីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងយន្តការកំណត់ប្រាក់ឈ្នួល តាមរយៈការរៀបចំ ការធ្វើជាតំណាងនិងសំវាទសង្គម សុទ្ធសឹងជាចំណុចស្នូលរបស់អភិបាលកិច្ចល្អ នៃទីផ្សារការងារ និងការងារសមរម្យ ។ កិច្ចអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចទាំងសេដ្ឋកិច្ចផ្លូវការ ទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធរួមទាំងកម្លាំងពលកម្មផងនោះ អាចសម្រេចបានយ៉ាងល្អ គឺដោយសារទំនាក់ទំនងវិជ្ជាជីវៈ ដែលមានលក្ខណ:សុខដុមនិងដែលកើតចេញពីសំវាទសង្គម និងការចរចាជាសមូលហភាព (Collective Bargaining) ។ ការធ្វើឱ្យប្រសើរឡើងនូវភាពជាតំណាងរបស់សហជីពតាមរយ:ការរួមគ្នាដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការអនុវត្តការងារមិនយុត្តិធម៌ (ទាំងខាងសហជីព ទាំងខាងនិយោជក) រាប់ទាំងការរើសអើងប្រឆាំងនឹងសហជីព ។ ការលើកស្ទួយការទទួលស្គាល់សិទ្ធិធ្វើការចរចារជាសមូភាពការគាំទ្រដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងគណៈកម្មការប្រឹក្សាការងារដើម្បីសម្រេចបានទំនាក់ទំនង វិជ្ជាជីវៈដ៏សុខដុមទៅអនាគត ។
ដោយ: រដ្ឋបាល នៅ 2019-08-22 07:05
623
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login