Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-22 06:57

ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានជំនាញសមស្របទៅនឹងតម្រូវការទីផ្សារការងារ ទាមទារឱ្យមានវិធានក្នុងការពង្រឹងគុណភាពនៃការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដូចជា ៖

  • លើកកម្ពស់ស្តង់ដាជាតិសមត្ថភាព ការធ្វើតេស្តបញ្ជាក់សមត្ថភាព និងប្រព័ន្ធផ្តល់វិញ្ញាបនបត្រឲ្យស្របតាមស្តង់ដាវិស័យឯកជន និងឧស្សាហកម្ម ដោយយកស្តង់ដាអាស៊ានជាគោល ។
  • ពង្រឹងទំនាក់ទំនងនិងភាពស៊ីសង្វាក់គ្នា រវាងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបចេ្ចកទេសនិងវិជ្ជាជីវៈ និងការអប់រំចំណេះដឹងទូទៅ និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ។
  • បង្កើតមជ្ឈមណ្ឌលគំរូ (Center of Excellence) និងមជ្ឈមណ្ឌលធ្វើតេស្តបញ្ជាក់សមត្ថភាព ដើម្បីគាំទ្រមុខរបរ និងជំនាញជាអាទិភាព ។
  • ផ្តល់កម្មវិធីស្ពានចម្លងជាបន្ត ដើម្បីកសាងសមត្ថភាពឱ្យសិស្សអាចចូលរៀនឡើងវិញ នៅតាមកម្រិតកម្មវិធីអប់រំចំណេះដឹងទូទៅ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ។
  • បង្កើតលទ្ធភាពក្នុងការផ្តល់ការអប់រំ និងការអប់រំបណ្តុះបណ្តាលបច្ចេទេស និងវិជ្ជាជីវៈដល់ក្រុមជនងាយរងគ្រោះ(សិស្សបោះបង់ការសិក្សាចំណេះដឹងទូទៅ ជនក្រីក្រ កុមារកំព្រា និងជនពិការ...) ។ល។
  • ពង្រឹងគម្រោងឱកាសក្នុងការទទួលបានការអប់រំសម្រាប់ពលរដ្ឋគ្រប់វ័យ ។
  • បង្កើនបរិមាណ និងគុណភាពគ្រូ ដែលមានចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ឱ្យបានគ្រប់ៗគ្នា ។
  • ពង្រឹងគុណភាព និងបង្កើនចំនួនគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងរៀបចំគោលនយោបាយអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។
  • ត្រួតពិនិត្យ តាមដាន និងវាយតម្លៃទៅលើភាពឆ្លើយតបនៃការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login