ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការអភិវឌ្ឍធនធានមនុស្សលើផ្នែកបច្ចេកទេសប្រកបដោយគុណភាព និងជំនាញ ដែលអាចឆ្លើយតបទៅនឹង
សំណូមពរ និងតម្រូវការទីផ្សារការងារ និងគោលនយោបាយពាណិជ្ជកម្មសេដ្ឋកិច្ចត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុក
ដាក់យ៉ាងខ្លាំង ជាក់ស្តែងរាជរដ្ឋាភិបាលបានបង្វែរថវិកា ដែលមិនបានប្រើប្រាស់ទៅលើការធ្វើសង្រ្គាមយកទៅកសាងជាសាលារៀន គ្រឹះស្ថានអប់រំ ទាំងកម្រិតទូទៅ និងកម្រិតឧត្តមបានជាច្រើនពាន់ខ្នង និងបានខិតខំបង្កើនការចំណាយទៅលើការអភិវឌ្ឍកម្មវិធីសិក្សា គរុកោសល្យបង្រៀន និងសម្ភារបង្រៀនជាបន្តបន្ទាប់ ។ ក្នុងរយៈពេលចុងក្រោយនេះ
រាជរដ្ឋាភិបាលបានធ្វើអាទិភាពកម្មវិស័យអប់រំមួយជំហានទៀត ដោយបានផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស
និងវិជ្ជាជីវៈឱ្យទៅជាវិស័យមួយ និងជាផ្នែកមួយដ៏សំខាន់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញការ
បណ្តុះបណ្តាល និងវិក្រិត្យការជំនាញ និងវិជ្ជាជីវៈ ព្រមទាំងការហ្វឹកហ្វឺនកូនជាង ដោយផ្តល់ការលើកទឹកចិត្តដល់ការ
ចូលរួមរបស់វិស័យឯកជន សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារ និងបង្កើនចំណូលជូនពលករ និងនិយោជកក៏ដូចជា
សំដៅបង្កើនលទ្ធភាពកៀរគរប្រភពធនធានហិរញ្ញវត្ថុពីដៃគូជាតិ និងអន្តរជាតិក្នុងការអភិវឌ្ឍវិស័យនេះ ។