ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៣៦- ដើម្បីអភិវឌ្ឍមុខរបរនិងការងារ តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានវិចារណកម្មអ្វីខ្លះក្នុងការអភិវឌ្ឍទីផ្សារការងារនៅកម្ពុជា ?
៣៧- កម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ ជារបៀបវារៈ ក្នុងអាណត្តិទី៥ នៃនីតិកាលរដ្ឋសភារបស់ខ្លួន ថាតើចតុកោណ និងមុំណាខ្លះ នៃយុទ្ធសាស្ត្រចតុកោណនោះ ដែលពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ?
៣៨- តើប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមានលក្ខណៈបែបណា ? តើរាជរដ្ឋាភិបាលរៀបចំប្រព័ន្ធនេះបែបណាខ្លះពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ?
៣៩- ការពិភាក្សាលើការលើកកម្ពស់លក្ខខណ្ឌការងារល្អប្រសើរ តើមន្រ្តីមានសមត្ថកិច្ចអនុវត្តកាតព្វកិច្ចអ្វីខ្លះ
ដល់សហគ្រាស គ្រឹះស្ថាន និងកម្មករ និយោជិត ?
៤០- តើអ្វីខ្លះមិនត្រូវរាប់បញ្ចូលជាមួយប្រាក់ឈ្នួល ?
ចម្លើយ
៣៦- ការអភិវឌ្ឍមុខរបរ និងការងារសមរម្យ ដែលស្របតាមបទដ្ឋានស្តង់ដាអន្តរជាតិត្រូវបានរាជរដ្ឋាភិបាល យក
ចិត្តទុកដាក់យ៉ាងខ្លាំង តាមរយៈការខិតខំទាក់ទាញទុនវិនិយោគពីវិស័យឯកជនក្នុងស្រុក និងក្រៅស្រុកដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានផ្ទេរកម្លាំងពលកម្មពីវិស័យកសិកម្ម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទៅវិស័យឧស្សាហកម្ម សេវាកម្ម និងសេដ្ឋកិច្ចរៀបរយបានរាប់លានការងារ ក្នុងរយៈពេលជាង ២ ទសវត្សរ៍មកនេះ ។ តាមរយៈការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់ និងសកលលោក ដើម្បីពង្រីកទីផ្សារផលិតផល និងទីផ្សារការងារនោះ ប្រជាពលរដ្ឋកម្ពុជាក៏មានជម្រើសបន្ថែមក្នុងការជ្រើសរើសការងារនៅឯបរទេស ឬការងារនៅក្នុងប្រទេសដែលមានស្រាប់ផងដែរ ។ ក្នុងរយៈពេលដូចគ្នានេះ រាជរដ្ឋាភិបាលក៏បានរៀបចំក្របខ័ណ្ឌច្បាប់លិខិតបទដ្ឋានគតិយុត្ត និងស្ថាប័នទទួលខុសត្រូវវិស័យមុខរបរ និងការងារជាបន្តបន្ទាប់ស្របតាមបច្ចុប្បន្នភាពនៃសង្គមសេដ្ឋកិច្ច ។
៣៧- យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី ៣ ជារបៀបវារៈ ក្នុងអាណត្តិទី ៥ នៃនីតិកាលរដ្ឋសភាពាក់ព័ន្ធនឹង
ការចូលរួមអនុវត្តដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរួមមាន ៖
- ចតុកោណទី ៣ មុំទី ៣ ៖ ការអភិវឌ្ឍទីផ្សារការងារ
- ចតុកោណទី ៤ មុំទី ១ ៖ ការពង្រឹង និងការលើកកម្ពស់វិស័យអប់រំ វិទ្យាសាស្រ្តបច្ចេកវិទ្យាព្រមទាំងការបណ្តុះបណ្តាលបច្ចេកទេស
- ចតុកោណទី ៤ មុំទី ៣ ៖ ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម
- ចតុកោណទី ៤ មុំទី ៤ ៖ ការជំរុញអនុវត្តគោលនយោបាយជាតិប្រជាជន និងសមភាពយេនឌ័រ
៣៨- ប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមានលក្ខណៈចម្រុះនៅក្រោមឱវាទក្រសួងស្ថាប័ន វិស័យ
ឯកជន និងអង្គការក្រៅរដ្ឋាភិបាល ។ ក្នុងនោះមានប្រព័ន្ធ ២ គឺ ៖
ក- ថ្នាក់ជាតិ ៖
- គណៈកម្មាធិការជាតិបណ្តុះបណ្តាល (NTB)
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
- នាយកដ្ឋានទាំង៦ នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
ខ- ថ្នាក់ក្រោមជាតិ ៖
- គណៈកម្មាធិការខេត្តបណ្តុះបណ្តាល
- មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ការិយាល័យបណ្តុះបណ្តាលវិជ្ជាជីវៈ
- មជ្ឈមណ្ឌល-សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ
៣៩- ការលើកកម្ពស់លក្ខខណ្ឌការងារល្អប្រសើរមន្រ្តីមានសមត្ថកិច្ចអនុវត្តកាតព្វកិច្ចដូចខាងក្រោម ៖
- ពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ
- ពង្រឹងអធិការកិច្ចការងារតាមរយៈការបង្កើតក្រុមអធិការកិច្ចចម្រុះ
- រៀបចំរបបអធិការកិច្ចឱ្យបានទៀងទាត់ និងជាប្រចាំដោយកំណត់យ៉ាងតិច ១០០ គោលដៅរោងចក្រសហគ្រាស គ្រឹះស្ថានក្នុង ១ ឆ្នាំ
- រៀបចំបញ្ជីត្រួតពិនិត្យ តាមដានការងារអធិការកិច្ចបញ្ចូលក្នុងប្រព័ន្ធព័ត៌មានវិទ្យា
- ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ ជាពិសេសជាមួយអង្គការអន្តរជាតិខាងការងារក្នុងការពង្រឹង និងកសាងសមត្ថភាពរបស់មន្ត្រីអធិការកិច្ចការងារ
- រៀបចំឲ្យមានគ្រូបង្គោល ផ្នែកអធិការកិច្ចការងារ ដើម្បីធ្វើការបណ្តុះបណ្តាលដល់អង្គការវិជ្ជាជីវៈ សហគ្រាស គ្រឹះស្ថាន និងអង្គការជាតិ ឱ្យបានយល់ដឹងពីច្បាប់ស្តីពីការងារ និងបទប្បញ្ញត្តិពាក់ព័ន្ធ
- សហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីរៀបចំឱ្យមានសិក្ខាសាលាស្តីពីសិទ្ធិការងារ និងលក្ខខណ្ឌការងារ យ៉ាងតិចចំនួន ២ដង ក្នុងមួយឆ្នាំ សំដៅបង្កើនការយល់ដឹងពីច្បាប់ស្តីពីការងារ និងបទប្បញ្ញត្តិពាក់ព័ន្ធ
- ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនក៏ដូចជាតាមដាន និងអនុវត្តនូវរបាយការណ៍អធិការកិច្ចការងារ
- ពង្រឹងយន្តការការចុះបញ្ជីការ និងទិដ្ឋាការសំណុំបែបបទស្តីពីសហគ្រាស គ្រឹះស្ថាន ដូចជា ប្រកាសបើកសហគ្រាស សៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន សៀវភៅបើកប្រាក់ និងបទបញ្ជាផ្ទៃក្នុង របស់សហគ្រាសគ្រឹះស្ថានឱ្យបានច្បាស់លាស់ និងមានតម្លាភាព ឱ្យស្របតាមស្មារតីនៃរួមរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីការផ្តល់សេវាសាធារណៈ ។
- ពង្រឹងក្រុមការងារច្បាប់របស់មន្ទីរសំដៅជួយសម្រួលនីតិវិធីក្នុងការអនុវត្តច្បាប់ ។
៤០ - ចំណុចដែលមិនត្រូវរាប់បញ្ចូលជាមួយប្រាក់ឈ្នួលរួមមាន ៖ ការព្យាបាលសុខភាពវិភាជន៍គ្រួសារតាមច្បាប់
សោហ៊ុយធ្វើដំណើរអត្ថប្រយោជន៍ ដែលផ្តល់ឱ្យជាពិសេសចំពោះកម្មករនិយោជិត ដើម្បីសម្រួលដល់ការបំពេញមុខងារ ។