ការពង្រឹងការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ដែលជាបញ្ហាសំខាន់ក្នុងជ្រុងមួយនៃការកាត់បន្ថយភាពក្រីក្រក្រសួងគួរមានវិធានការដូចតទៅ ៖
- បន្តជំរុញការអនុវត្តផែនការសកម្មភាពជាតិស្តីពី ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារឆ្នាំ២០១៤-២០១៨ ឱ្យស្របតាមផែនការគោលដៅសហសវត្សដោយសហការយ៉ាងជិតស្និទ្ធជាមួយ មន្ទីរស្ថាប័ន និងអង្គការដៃគូនានា
- ជំរុញការរៀបចំនិងបញ្រ្ជាបផែនការសកម្មភាពស្តីពីការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ
- សិក្សាស្រាវជ្រាវបន្ថែមអំពីប្រភេទការងារ ដែលមានស្រាប់សម្រាប់កុមារនិងកំណត់ទំហំ និងស្ថានភាពនៃពលកម្មកុមារ
- រៀបចំទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ព្រមទាំងរៀបចំសិក្ខាសាលាផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់មូលដ្ឋាន ជាពិសេសដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យមានការយល់ដឹងអំពី ផលវិបាកចំពោះបញ្ហាពលកម្មកុមារ និងបង្កើនការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ
- រៀបចំបង្កើតគណៈកម្មការពលកម្មកុមារថ្នាក់ខេត្តឡើងវិញ
- បង្កើនប្រសិទ្ធភាពអធិការកិច្ចពលកម្មកុមារ ដើម្បីទប់ស្កាត់និងដកហូតពលកម្មកុមារ
- ពង្រឹងសមត្ថភាពមន្ត្រីនៅតាមមូលដ្ឋាន ដើម្បីត្រួតពិនិត្យការងារពលកម្មកុមារ និងពង្រឹងការអនុវត្តច្បាប់បទ ប្បញ្ញត្តិនានា និងអនុសញ្ញាអន្តរជាតិខាងការងារពាក់ពន្ធ័នឹងពលកម្មកុមារ
- បន្តអនុវត្តកម្មវិធីដកហូតកុមារពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងផ្តល់ការបណ្តុះបណ្តាលជំនាញគ្រប់គ្រងអាជីវកម្មខ្នាតតូចដល់គ្រួសារកុមារ ។