ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៤១- តើលក្ខខណ្ឌអនាម័យ និងសុខភាពការងារមានអ្វីខ្លះ ចូររៀបរាប់ និងពន្យល់ខ្លីៗ ?
៤២- កាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកឧត្តមបណ្ឌិត អិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងបំពាក់ស័ក្តិមន្ត្រីអធិការកិច្ចការងារតែមួយរបស់ក្រសួង តើក្រុមអធិការកិច្ចតែមួយនេះមានសមាសភាពមកពីអង្គភាពណាខ្លះ ?
៤៣- ដោយពិនិត្យឃើញពីសារៈសំខាន់ និង ស្ថានភាពអំណោយផលនៃវិស័យឧស្សហកម្មនៅកម្ពុជា តើរាជរដ្ឋាភិបាលកម្ពុជាបានមានវិធានការអ្វីខ្លះ ?
៤៤- ដើម្បីឆ្លើយតបតម្រូវការជំនាញនៅក្នុងវិស័យនានា ដែលមានការវិនិយោគខ្នាតធំនាពេលបច្ចុប្បន្ន និងទៅ
អនាគត ទាមទារឱ្យមានការបង្កើតយន្តការសម្រាប់ឱ្យកម្លាំងពលកម្ម មានឱកាសទទួលបានជំនាញពាក់ព័ន្ធនឹងការងារដោយមានការចូលរួមនិងគាំទ្រពីនិយោជក តើត្រូវមានវិធានការបែបណាខ្លះឆ្លើយតបតម្រូវការខាងលើ ?
៤៥- នៅក្នុងកម្មវិធីទី២ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ២០១៤-២០១៨ ចែងថា “ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ “ហើយដើម្បីសម្រេចបាននូវសកម្មភាពអាទិភាពនេះ នាយកដ្ឋានវិវាទការងារ និងអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ព្រមទាំងការិយាល័យការងារនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី ខេត្ត ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីបង្កើតឱ្យមានយន្តការសម្របសម្រួលផ្ទៃក្នុងមួយសំដៅប្រមូលនូវចំណុចប្រឈមថ្មីៗ ដែលអាចកើតឡើងនាពេលអនុវត្ត ដើម្បីធ្វើជាមូលដ្ឋាន កែសម្រួល និងឆ្លើយតបភ្លាមៗ ឬត្រៀមធ្វើជាធាតុចូលក្នុងផែនការយុទ្ធសាស្រ្តនាពេលខាងមុខ ។ តើត្រូវមានសកម្មភាពអ្វីខ្លះ ដើម្បីសម្រេចបាននូវសកម្មភាពអាទិភាពនេះ ?
ចម្លើយ
៤១- លក្ខខណ្ឌអនាម័យ និងសុខភាពការងារ រួមមាន ៖
• ផ្នែកគីមី (ថ្នាំសម្លាប់សត្វល្អិត វត្តមានជាតិពុល សំណល់មានជាតិពុល ធូលី ផ្សែង កាវ ចំហាយ និងអគ្គីភ័យ...)
• ផ្នែករូបសាស្រ្ត (ពន្លឺ សម្លេង រំញ័រ អគ្គីសនី សីតុណ្ហភាព ការបំភាយកំដៅ...)
• ផ្នែកចិត្តសាស្រ្តសង្គម (គុណភាពការងារ ជម្ងឺតានតឹងអារម្មណ៍ “MBPI ....)
• ផ្នែកវិទ្យាសាស្ត្ររៀបចំការងារ (ការអង្គយ ការឈរ ការលើកដាក់....)
• ផ្នែកមេកានិច (គ្រឿងយន្ត ប្លង់ការងារ ក្រណាត់របស់រោងចក្រ ការរៀបចំធ្វើស្តុកការដឹកជញ្ជូនគេហកិច្ច “ការងារគ្រប់គ្រងរោងចក្រ“...)។
• ផ្នែកជីវសាស្ត្រ (អនាម័យចំណីអាហារ អាហារូបត្ថម្ភ បាក់តេរី វីរុស ពពួកផ្សិត...)
៤២- សមាសភាពក្រុមអធិការកិច្ចការងារតែមួយរួមមាន មន្ត្រីអធិការកិច្ចការងារ ៖
៤៣- ដោយពិនិត្យឃើញពីសារៈសំខាន់ និងស្ថានភាពអំណោយផល នៃវិស័យឧស្សាហកមនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំ និងដាក់ចេញនូវ “គោលនយោបាយអភិវឌ្ឍន៏ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥“ ដើម្បីជាមគ្គុទេសជម្រុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ដែលនឹងរួមចំណែកដល់ការបន្តរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ដោយចីរភាព និងបរិយាប័ន្នតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងនូវឧត្តមភាពប្រកួតប្រជែង និងការរបស់ផលិតភាព ដោយឈរលើទស្សនៈវិស័យវែងឆ្ងាយ ។ ជារួមចក្ខុវិស័យ នៃគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម គឺការប្រែក្លាយពីវិស័យឧស្សាហកម្មអតិពលកម្មទៅឧស្សាហកម្មដោយប្រើជំនាញ ដោយខិតខំសម្រេចគោលដៅ ៣ សំខាន់ គឺ ៖
ក- បង្កើនចំណែកនៃវិស័យឧស្សាហកម្មក្នុង ផ.ស.ស និងវិស័យកម្មន្តសាល
ខ- ជម្រុញពាណិជ្ជកម្មមុខទំនិញក្រៅពីសំលៀកបំពាក់ និងការនាំចេញកសិផលកែច្នៃ
គ- គាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម
ទន្ទឹមនេះដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយនេះក្រុមព្រឹក្សាអភិវឌ្ឍកម្ពុជា ត្រូវបានប្រគល់
នូវអណាត្តិកិច្ចជាស្ថាប័នទទួលខុសត្រូវ ដឹកនាំការរៀបចំផែនការសកម្មភាពលម្អិត និងសម្របសម្រួលការអនុវត្ត ដើម្បីសំរេចនូវគោលដៅតាមការកំណត់ ។
៤៤- ដើម្បីឆ្លើយតបតម្រូវការជំនាញនៅក្នុងវិស័យនានា ដែលមានការវិនិយោគខ្នាតធំ នាពេលបច្ចុប្បន្ន និងទៅ
អនាគត ទាមទារឱ្យមានការបង្កើតយន្តការសម្រាប់ឱ្យកម្លាំងពលកម្ម មានឱកាសទទួលបានជំនាញពាក់ព័ន្ធនឹងការងារដោយមានការចូលរួមនិងគាំទ្រពីនិយោជក ត្រូវមានវិធានការដូចខាងក្រោម ៖
- រៀបចំអភិក្រមតាមវិស័យសម្រាប់កម្មវិធីអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីផ្តល់
ជំនាញកម្រិតខ្ពស់ក្នុងវិស័យអាទិភាព
- ពង្រឹងពង្រីកទំនាក់ទំនងរវាងអ្នកផ្តល់សេវាអប់រំនិងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាមួយ
នឹងវិស័យឯកជនដើម្បីកាត់បន្ថយគម្លាតតម្រូវការជំនាញ
- ជំរុញនិងលើកទឹកចិត្តដល់ការសិក្សាតាមរយៈធ្វើការងារ ការហាត់ការ និងការហ្វឹកហ្វឺនកូនជាង
- ពង្រឹងនិងបន្តអភិវឌ្ឍយន្តការដែលមានស្រាប់ និងបង្កើតយន្តការថ្មី ដើម្បីឱ្យមានកិច្ចសន្ទនាជាទៀងទាត់
និងល្អប្រសើរក្នុងចំណោមភាគីពាក់ព័ន្ធ
- ជំញនិងលើកទឹកចិត្តវិស័យឯកជនឱ្យដើរតួនាទីសកម្មក្នុងការផ្តល់ប្រឹក្សាយោបល់ផ្នែកគោលនយោបាល
ការអភិវឌ្ឍជំនាញ ការផ្តល់ការបណ្តុះបណ្តាលជំនាញ និងការចូលរួមវិភាគទាន ហិរញ្ញវត្ថុ
- បង្កើតកម្មវិធីទទួលស្គាល់ជំនាញទៅវិញទៅមកក្នុងក្របខណ្ឌអាស៊ាន
- ស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ
- ត្រួតពិនិត្យ តាមដាន និងវាយតម្លៃទៅលើភាពឆ្លើយតបនៃការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។
៤៥- ដើម្បីសម្រេចបាននូវសកម្មភាពអាទិភាព ក្រសួងបានដាក់ចេញនូវវិធានការ និងសកម្មភាព ដូចខាងក្រោម ៖