Point Center Login Help
Norway

គន្លឹះយកពិន្ទុរូបវិទ្យា

By: Rosa-KH
Date: 2021-08-05 19:36
Category: Study Experience
1311 0 0

រូបវិទ្យា មានន័យដោយត្រង់ថា វិទ្យាសាស្ត្រសិក្សាអំពីរូបធាតុ និងចលនារបស់វា។

រូបវិទ្យាជាវិទ្យាសាស្ត្រសិក្សាទាក់ទងនឹង កម្លាំង ថាមពល ម៉ាស និងបន្ទុកអគ្គិសនី ជាដើម។ និយាយឱ្យទូលំទូលាយជាងនេះទៀត រូបវិទ្យាជាការវិភាគវែកញែកពីធម្មជាតិ ដើម្បីបកស្រាយពន្យល់ពីបាតុភូតជុំវិញខ្លួនយើង និងកត្តាដែលវាបង្ក។

១. យល់ពីបាតុភូត
សិស្សមួយចំនួនមើលរំលងចំណុចសំខាន់ទីមួយនេះ ព្រោះមុន នឹងចាប់ផ្ដើមធ្វើសំណេរលំហាត់រូបវិទ្យា សិស្សត្រូវអានឲ្យយល់ប្រធានលំហាត់ និងត្រូវដឹងពីបាតុភូតក្នុងលំហាត់ជាមុនសិន។ បន្ទាប់មកស្រង់សម្មតិកម្មក្នុងប្រធានបទ ដាក់ក្នុងក្រដាសព្រៀងសិន ឬចម្លងចូលក្រដាសកិច្ចការតែម្ដង បើគិតថាច្បាស់ថាអាចចាប់ផ្ដើមធ្វើបានហើយ។

២. និមិត្តសញ្ញា
សិស្សត្រូវស្គាល់ពីនិមិត្តសញ្ញា ថាតើនិមិត្តញ្ញាទាំងនេះ អាចប្រើរូបមន្តមួយណាត្រឹមត្រូវ។
ឧទាហរណ៍ គេឲ្យនិមិត្តសញ្ញា(β) តំណាងឲ្យអ្វីជាដើម និងមានរូបមន្តប៉ុន្មានអាចប្រើបាន។ អ្វីដែលសំខាន់នោះ ហាមគូសវាស ឬលុបផ្ដេសផ្ដាសពេលចាប់ផ្ដើមធ្វើ ព្រោះអាចធ្វើឲ្យបាត់បង់ពិន្ទុ។

៣. រូបមន្ត
ការជ្រើសរើសរូបមន្ត ត្រូវមើលទៅលើសម្មតិកម្មដែលមានក្នុងប្រធាន។ ត្រង់ចំណុចនេះ សិស្សត្រូវរកនឹករូបមន្តដែលត្រឹមត្រូវ សមស្របនឹងសម្មតិកម្ម រួចសឹមសរសេរតាមរូបមន្តចូលក្នុងសំណេរ។

៤. ខ្នាត
ខ្នាតជាចំណុចពិសេស ក្នុងការដោះស្រាយលំហាត់ឲ្យបានលឿន។ មានន័យថា សិស្សត្រូវចងចាំខ្នាតទាំង ប្រាំមួយ(៦) ពិសេសៗ ដែលមានគ្រប់លំហាត់រូបវិទ្យាជាង កៅសឹប(៩០)ភាគរយ ហើយខ្នាតនេះ ក៏គេយកទៅប្រើក្នុងលំហាត់គីមី និងជីវវិទ្យាផងដែរ។ មានដូចជា µ(micro)=10-6 , m(mili)=10-3 , c(centi)=10-2 , d(deci)=10-1 , k(kilo)=103 , m(mega)=106

៥.ចំណាំលេខពិសេស
លេខពិសេសជាលេខដែលងាយគិត និងងាយចំណាំទុក មិនចាំបាច់ប្រើ ម៉ាស៊ីនគិតលេខ។ ដែលមានដូចជា៖ 0.125=1/8, 0.25= ¼, 0.5= ½, 0.75=3/4, 1.25=5/4, π =3.14, 2π= 6.28, 3π=9.42, 4π=12.56, 100.5= 3

៦.ការគណនា
មិនតម្រូវឲ្យប្រើម៉ាស៊ីនគិតលេខនោះឡើយ។ ហេតុនេះត្រូវគណនាឲ្យបានហ្មត់ចត់ ល្អិតល្អន់ និងប្រយ័ត្នប្រយែង ត្រង់ចំណុចបំបែកខ្នាត ជាពិសេសទៀតនោះត្រង់ចម្លើយ សិស្សត្រូវគូសប្រអប់ហ៊ុមជុំវិញឲ្យបានស្អាត និងមានរបៀបរៀបរយ៕

អត្ថបទ៖ មាន សុខពិសិត
ប្រភព : អ្នកបន្តវេន


Reference:

https://web.facebook.com/Neak.bontorvein/photos/a.446310415466208/4028588000571747

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login