Point Center Login Help
Norway

នេះជាឧបសគ្គចំពោះសិស្សមែនឬទេ?

By: Rosa-KH
Date: 2021-08-05 19:38
Category: Study Experience
1559 0 0

ឆ្នាំសិក្សា2020 និង2021 ជាឆ្នាំដ៏ស្មុគស្មាញបំផុតសម្រាប់សិស្សានុសិស្ស ។ ជម្ងឺកូវីតដប់ប្រាំបួន(covid-19) មិនទាន់ដឹងលទ្ធផលបែបណាផង គ្រោះទឹកជំនន់ក៏ចូលមកដល់ ធ្វើឱ្យគ្រឹះស្ថានសិក្សាគ្រប់កម្រិតថ្នាក់ ត្រូវបិទទ្វាបណ្តោះអាសន្ន ការសិក្សាក៏មានភាពច្របូកច្របល់។

ខាងក្រោមនេះជាប្រយោគលើកទឹកចិត្ត ក្នុងវិបត្តិដ៏ខ្មៅងងឹតមួយនេះ៖

១. ត្រូវតែរៀនរស់ជាមួយវិបត្តិមួយនេះ ព្រោះជាវិបត្តិទូទាំងពិភពលោកដែលមិនអាចគេចផុត

២. អ្នកជាបុគ្គលដែលរឹងមាំបំផុត សម្រាប់ឈរជើងទៅមុខទៀត

៣. អ្នកអាចធ្វើបាន អ្នកក្លាហាន អ្នកខ្លាំង ព្រោះវិបត្តិមួយនេះកំពុងបង្រៀនអ្នកឱ្យក្លាយជាមនុស្សថ្មីម្នាក់ទៀត

៤. អ្នកត្រូវតែញញឹម ដើម្បីក្តីសង្ឃឹមតទៅមុខទៀត ព្រោះមានមនុស្សច្រើនណាស់កំពុងរងចាំអ្នក ជាពិសេសមនុស្សជាទីស្រឡាញ់របស់អ្នក

៥. អ្នកត្រូវតែក្រោកឈរដោយភាពជឿជាក់ ព្រោះនេះជាឆ្នាំដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្រ្ត

៦. ប្រសិនបើអ្នក ស្រឡាញ់ ពេញចិត្ត ចំពោះការសិក្សាពិតប្រាកដមែន ទោះក្នុងស្ថានភាពបែបណាក៏អ្នកអាចធ្វើបាន

៧. យកពេលវេលាដែលសេសសល់របស់អ្នក មកជួសជុលរឿងរ៉ាវអាក្រក់កន្លងមក ដែលតាមបន្លាចអ្នកឥតល្ហែល្ហើយ

៨. យកពេលវេលាដែលទំនេរ ពេលវេលាដែលធ្លាប់ភ័យខ្លាច មកដុសខាត់សម្ថតភាព ចំណេះដឹង កិច្ចការស្រាវជ្រាវ ឬអនុវត្តកិច្ចការផ្សេងៗវិញប្រសើរជាង យកពេលទៅអង្គុយកើតទុក្ខ

៩. ទោះជាយ៉ាងណាក៏ដោយក៏មិនត្រូវបោះបង់ការសិក្សាដែរ ហើយសម្រេចចិត្តឱ្យច្បាស់ ព្រោះផ្លូវដែលយើងត្រូវដើរនៅវែងឆ្ងាយណាស់

១០. ពេលមានចម្ងល់ ពេលស្មុគស្មាញ ពេលធ្លាក់ទឹកចិត្ត ត្រូវរកទីប្រឹក្សាយោបល់មួយដ៏ល្អសម្រាប់អ្នក កុំបណ្តោយខ្លួនតាមពេលវេលា ឬអារម្មណ៍របស់អ្នកឱ្យសោះ។

ទាំងដប់ចំណុចខាងលើនេះ សង្ឃឹមថាជាកម្លាំងចិត្តមួយផ្នែក ក្នុងការជម្រុញលើកទឹកចិត្តក្នុងវិបត្តិដ៏កាចសាហាវមួយនេះ។
ប្រសិនបើជាឆ្នាំធម្មតាវិញ ត្រូវបានសិស្សានុសិស្សប្រឡងបញ្ចប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិរួចរាល់បាត់ទៅហើយ និងកំពុងស្វែងរក ឬជ្រើសរើសជំនាញខ្លួនចង់រៀន។

ទោះបីវាជាឧបសគ្គសម្រាប់សិស្សានុសិស្សក៏ដោយ យើងត្រូវកែខៃឱ្យទៅជាឱកាសដ៏ល្អមួយសម្រាប់ខ្លួនយើងផ្ទាល់ កុំចុះចាញ់ ហើយទោរទន់ទៅតាមវិបត្តិមួយនេះឱ្យសោះ ប្រយត្ន័ងប់ងល់ក្រោកវិញមិនរួច។

យ៉ាងណាក៏ដោយក៏មិនត្រូវភ្លេចថែរក្សាសុខភាព រក្សាអនាម័យ ឱ្យបានខ្ជាប់ខ្ជួន ហើយរួមគ្នាធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល។

“ស្រឡាញ់ខ្លួនអ្នក ប្រៀបបានដូចស្រឡាញ់អ្នកដទៃ”

អត្ថបទ៖ អ៊ឹម ភ័ស
ប្រភព : អ្នកបន្តវេន


Reference:

https://web.facebook.com/Neak.bontorvein/photos/a.446310415466208/4028582853905595

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login