Point Center Login Help
Norway

មុខសញ្ញាទាំង៥ដែលត្រូវជៀសវាង

By: Rosa-KH
Date: 2021-08-05 19:43
Category: Study Experience
913 0 0


១. រៀនជ្រុលរហូតយប់ជ្រៅ ជាមុខសញ្ញានាំឱ្យប៉ះពាល់ដល់សុខភាព ជាការល្អរៀនត្រឹមម៉ោង១០ទៅម់ោង១១ជាជម្រើសល្អ ឬរៀបចំកាលវិភាគឱ្យបានត្រឹមត្រូវមុនចាប់ផ្តើមរៀន

២. នៅជិតគ្រឿងអេឡិចត្រូនិច ឬសម្លេងរំខាន់ មុនចាប់ផ្តើមត្រូវជ្រើសរើសទីកន្លែងសមរម្យបំផុតសម្រាប់រៀន ដើម្បីជៀសវាងការប៉ះពាល់អារម្មណ៍

៣. រៀនភ្លេចបាយភ្លេចទឹក ជាមុខសញ្ញាក្រពះ ឬសុខភាព យ៉ាងណាក៏ត្រូវឆ្លាតហូបអ្វីបន្តិចដើម្បីសម្រន់ការឃ្លានជ្រុល ហើយត្រឹមហូបឱ្យទៀងទាត់

៤. គេងជាប់រហូតពេលរៀន ជាមុខសញ្ញាតឹងទ្រូង ឈឺទ្រូង ឬថប់ដង្ហើម យល់ល្អត្រូវរកកន្លែងអង្គុយរៀនឱ្យបានត្រឹមត្រូវ និងមានពន្លឺគ្រប់គ្រាន់(ប្រយត្ន័មិនមែនគេងរៀន តែទៅជាគេងលក់)

៥. ពេលរៀនឈ្ងោកជាប់រហូត នេះជាមុខសញ្ញានាំឱ្យរួយក វិលមុខ ងងឹតមុខ និងអស់កម្លាំង សុញគំនិត ជារឿងល្អពេលរៀនកុំឈ្ងោកខ្លាំងពេក ឬយូរពេក ត្រូវងើបមុខឡើង សម្លឹងទៅធម្មជាតិ ឬស្រូបយកខ្យល់បរិសុទ្ធ និងមានពេលសម្រាកខ្លះទើបល្អ៕

ទាំង៥ចំណុចនេះ ពេលខ្លះយើងធ្វេសប្រហែស ឬភ្លេចខ្លួនមួយគ្រាអាចបង្ករជាបញ្ហាដោយប្រការណាមួយ។

តើប្អូនៗធ្លាប់មានបញ្ហាដូចការរៀបរាប់ខាងនេះដែរឬទេ?

“សុខភាពគឺជាតួឯក ដៃជើងច្រមុះភ្នែកគឺជាតួរង វិជ្ជាគឺជារបង ខ្ពស់ហួសកន្លងនឹកស្មានមិនដល់”

អត្ថបទ៖ អ៊ឹម ភ័ស
ប្រភព : អ្នកបន្តវេន


Reference:

https://web.facebook.com/Neak.bontorvein/photos/a.446310415466208/4028577750572772

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login