Point Center Login Help
Norway

កុំចាំជំនួយពីអ្នកដទៃអី!

By: Rosa-KH
Date: 2021-07-15 11:06
Category: Life
1251 0 2

គ្មាននរណាម្នាក់ដែលចាំនៅជួយយើងទេ ប្រសិនជាយើងមិនព្រមរកដំណោះស្រាយជួយខ្លួនឯងឱ្យរួចផុតពីបញ្ហានោះ។

តួយ៉ាង: បើសិនជាយើងជាប់នៅកណ្តាលកោះដាច់ស្រយាលតែម្នាក់ឯង តើនឹងមានអ្នកណាគេមកជួយយើង ប្រសិនជាយើងមិនរករំដោះស្រាយហើយព្យាយាមជួយខ្លួនឯង? ជីវិតនេះកើតមកវាមិនងាយស្រួលទេ គ្រប់បញ្ហា គឺជាសាកល្បងហើយតម្រូវឱ្យយើងជំនះវាដោយខ្លួនឯង មិនថាត្រូវប្រើមធ្យោបាយ ឬពេលវេលាយូរប៉ុនណាក៏ដោយ។

មិនមែនមិនឱ្យយើងពឹងអ្នកដទៃទេ តែត្រូវពឹងដោយមើលតាមស្ថានការណ៍ផងថា អាចទៅរួចទេក្នុងការដែលអ្នកដទៃនឹងព្រមមកជួយយើងក្នុងសភាពមួយដែលលំបាកខ្លាំង ហើយអាចទៅរួចទេថានឹងមានមនុស្សដែលព្រមជួយយើង? គ្រប់មនុស្សសុទ្ធតែមានបញ្ហាជារបស់ខ្លួន គេក៏ត្រូវដោះស្រាយបញ្ហាផ្ទាល់ខ្លួនគេដូចគ្នា។ ព្យាយាមដោយខ្លួនឯងទៅព្រោះថានៅលើកោះដែលគ្រោះថ្នាក់បំផុតមិនមានអ្នកណាហ៊ានឆ្លងកាត់វាដើម្បីមកជួយសង្រ្គោះយើងទេ ហើយគេក៏មិនដឹងថាយើងជាប់នៅទីនេះដែរ។

ជីវិតមួយនេះវាពិតជាមានន័យ និងអស្ចារ្យខ្លាំងណាស់អ្នកគិតទេ? វាបានបង្រៀនឱ្យយើងយល់គ្រប់យ៉ាងនៃជិវិតថា កើតជាមនុស្សត្រូវតែមានសង្ឃឹម និងការតស៊ូ ព្យាយាមឆ្លងកាត់នូវទុក្ខលំបាកទាំងឡាយឱ្យបានដើម្បីមានជិវិតរស់នៅបន្ត ហើយនឹងប្រសើរឡើងបន្ទាប់ពីឆ្លងកាត់នូវរឿងរ៉ាវដែលមិនល្អទាំងឡាយ។

អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/100611288597701/photos/a.105573171434846/217730440219118/

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login