"ធ្វើថ្ងៃនេះឱ្យល្អបំផុត បើទោះបីជាមិនដឹងថាថ្ងៃអនាគតវាទៅជាបែបណាក៏ដោយចុះ"។ ជីវិតយើងមិនដឹងវានឹងទៅជាយ៉ាងណានៅថ្ងៃខាងមុខទេ ប៉ុន្តែមិនមែនមានន័យថាយើងមិនមានសិទ្ធិកំណត់គោលដៅជីវិតរបស់យើងដូចគ្នា។
នៅថ្ងៃនេះ ម៉ោងនេះ នាទីនេះ ហើយក៏វិនាទីនេះ... យើងគួរតែធ្វើវាឱ្យបានល្អបំផុត និងដោយអស់ពីចិត្ត ពីបញ្ញាដែលមានទាំងអស់ ។
- ធ្វើឱ្យល្អបំផុតជាមួយមនុស្សដែលយើងស្រឡាញ់ និងមនុស្សដែលស្រឡាញ់យើង។
- ធ្វើឱ្យល្អបំផុតចំពោះភារ:កិច្ចដែលយើងកំពុងទទួលបន្ទុក មិនថាការសិក្សា ឬការងារផ្សេងៗ។
- ធ្វើឱ្យល្អបំផុត និងដោយអស់ពីចិត្តជាមួយអ្នកនៅជុំវិញខ្លួន គោរព ឱ្យតម្លៃ មិនថាគេជាមនុស្សបែបណាក៏ដោយ។
បើទោះបីជាការធ្វើឱ្យល្អបំផុតរបស់យើង វាបានត្រឹមតែល្អក្នុងពេលធ្វើ ឬវិនាទីធ្វើក៏តាមចុះ នៅថ្ងៃខាងមុខប្រសិនជាកើតអ្វីឡើង យើងក៏ពេញចិត្តទទួលយកវាដោយមិនប្រកែក ព្រោះខ្លួនយើងផ្ទាល់ក៏បានធ្វើវាល្អបំផុត ហើយអស់ពីសមត្ថភាពពិតប្រាកដហើយ។
#ល្អចំពោះគ្រប់គ្នា
#ល្អចំពោះអ្វីដែលខ្លួនឯងកំពុងធ្វើ
អត្ថបទដោយ: ខ្លឹមសារ-KlemSa
Reference:
https://web.facebook.com/%E1%9E%81%E1%9F%92%E1%9E%9B%E1%9E%B9%E1%9E%98%E1%9E%9F%E1%9E%B6%E1%9E%9A-KlemSa-100611288597701/photos/a.105573171434846/217126056946223
Comments: