Point Center Login Help
Norway

ខូចចិត្តប៉ុន្មានដងហើយទម្រាំតែជួបមនុស្សម្នាក់ដែលកាន់ដៃគ្នាអាចឆ្លងមកដល់ថ្ងៃនេះបាន?

By: Rosa-KH
Date: 2021-07-15 11:10
Category: Life
1169 0 1

"ខូចចិត្តប៉ុន្មានដងហើយទម្រាំតែជួបមនុស្សម្នាក់ដែលកាន់ដៃគ្នាអាចឆ្លងមកដល់ថ្ងៃនេះបាន?" មែនទែនទៅមនុស្សយើងមិនចង់បានអ្វីច្រើននោះទេ ក្រៅពីចង់មាននរណាម្នាក់ដែលនៅក្បែរខ្លួន មិនថាសុខឬទុក្ខគេក៏មិនព្រមទៅណាហើយទុកឱ្យយើងនៅម្នាក់ឯង។ ស្នេហាមានឥទ្ធិពលដ៏មហិមាសម្រាប់មនុស្ស បើសិនជាថ្ងៃណាមួយអ្នកបានជួបមនុស្សម្នាក់ដែលស្រឡាញ់ និងស្មោះត្រង់ ឱ្យតម្លៃ គោរពអ្នក មិនថាអ្នកអាយុច្រើនឬតិចជាងក៏ដោយ អ្នកគួរតែរក្សាគេទុកឱ្យបានល្អ ព្រោះមនុស្សដែលស្រឡាញ់អ្នកស្មោះវាអាចមានមិនច្រើននាក់ទេ។

មនុស្សយើងមិនអាចល្អទៅទាំងអស់ដោយមិនមានខុសអ្វីសោះនោះទេ។ ប៉ុន្តែនៅក្នុងចន្លោះនៃភាពថ្លោះធ្លោយយើងគួរតែនិយាយគ្នា និងឈ្វេងយល់ពីហេតុផលគ្នាឱ្យបានល្អិតល្អន់ មនុស្សដែលស្រឡាញ់គ្នាគេមិនដែលបណ្តោយឱ្យមនុស្សដែលខ្លួនស្រឡាញ់គរខ្វាយខ្វល់នោះទេ។

មានរឿងអ្វីក៏គួរតែនិយាយប្រាប់គ្នា មិនពេញចិត្តត្រង់កន្លែងណា? ខុសអ្វី? ក៏គួរតែកែលម្អឱ្យគ្នាទៅវិញទៅមកដោយក្តីស្រឡាញ់។ ឥទ្ធិពលនៃស្នេហាវាធំធេងជាងអ្វីៗទាំងអស់ កុំទុកឱ្យនរណាម្នាក់មិនយល់ពីអ្នក ដោយសារតែអ្នកមិនចង់អធិប្បាយអី។ មនុស្សម្នាក់ៗត្រូវការចម្លើយ ត្រូវការស្តាប់ហេតុផលផ្សេងៗដែលគេមិនបានដឹង។ ទម្រាំតែដល់ថ្ងៃនេះវាក៏យូរគួរសមណាស់ទៅហើយ កុំបណ្តោយឱ្យវាប្រែក្លាយទៅជាឥតន័យដោយសារតែការមិនពេញចិត្តគ្នាបន្តិចបន្តួចអី។

ស្នេហាដែលស្រស់បំព្រងបំផុតគឺជាស្នេហាដែលកើតចេញពីចិត្ត និងជាស្នេហាដែលតែងតែលះបង់គ្រប់យ៉ាងដើម្បីគ្នានិងគ្នា និយាយរឿងក្នុងចិត្ត ទទួលស្តាប់ យល់ចិត្ត កែលម្អ លើកទឹកចិត្ត អភ័យទោស នេះគឺជាអ្វីដែលអ្នកមានស្នេហាគួរតែធ្វើដើម្បីឱ្យជីវិតគូអាចទៅជាមួយគ្នាដោយមានក្តីសុខពិតប្រាកដ។

អត្ថបទដោយ: ខ្លឹមសារ-KlemSa
 


Reference:

https://web.facebook.com/%E1%9E%81%E1%9F%92%E1%9E%9B%E1%9E%B9%E1%9E%98%E1%9E%9F%E1%9E%B6%E1%9E%9A-KlemSa-100611288597701/photos/a.105573171434846/216453787013450

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login