Point Center Login Help
Norway

អ្នកគិតដូចខ្ញុំដែរឬទេ?

By: Rosa-KH
Date: 2021-07-18 09:44
Category: Life
1173 0 0

_អ្នកធ្លាប់គិតទេថា នរណាក៏អាចក្លាយជា មិត្តភក្តិនឹងគ្នាបាន។ ហើយការជួបមិត្តដែលល្អវាគឺជារឿងសំខាន់ណាស់ តែត្រូវធ្វើយ៉ាងណាដើម្បីឱ្យមិត្តភាពស្ថិតស្ថេរយូរអង្វែងវាជារឿងសំខាន់ជាង។

_ការរាប់អានមិត្តមិនចាំបាច់សម្គាល់លើរយ:ពេលនិងរយ:ចម្ងាយនៃការរាប់ ប៉ុន្តែវាស្ថិតលើការដែលស្មោះត្រង់ និងភាពជឿជាក់ ហើយមិនក្បត់គ្នា។

_មនុស្សដែលមានចំណង់ចំណូលចិត្តដូចគ្នាវាមានមិនច្រើននោះទេ ហើយរឹតតែមិនមានមនុស្សដែលមិនមានចំណុចអវិជ្ជមាន។ មិត្តភាពដែលពិតប្រាកដគឺ ការចេះអត់ឱន និងអធ្យាស្រ័យឱ្យគ្នា កែលំអដូចបងប្អូនបង្កើត។

_មនុស្សនៅលើលោកនេះមានរាប់សិបលានអ្នក ប៉ុន្តែអ្នកឆ្ងល់ទេថាហេតុអ្វីមនុស្សបួនដប់នាក់ ឬម្នាក់ពីរនាក់ក្នុងចំណោមរាប់លាននោះគេអាចមកក្លាយជាមិត្តនឹងយើងមកដល់សព្វថ្ងៃ?

_មិត្តដែលនៅក្បែរនៅពេលដែលយើងកើតទុក្ខ ឬនៅពេលគេទុក្ខ ហើយអបអរនៅពេលពេលដែលមិត្តជោគជ័យ គួរណាតែយើងរក្សាគេឱ្យបានល្អ។

_កុំខ្វល់ជាមួយសម្តីអ្នកដទៃ សង្គមនេះគេវាយតម្លៃទៅលើរូបរាងខាងក្រៅនៃមនុស្សដែលយើងរាប់ តែសូមឱ្យតែចិត្តគេល្អសម្រាប់យើងទៅគឺបានហើយ។

_កុំស្តាយប្រសិនជាមានមិត្តដែលគេឃើញតែប្រយោជន៍របស់យើង ព្រោះមិត្តខ្លះគេអាចចូលមកគ្រាន់តែបង្រៀនឱ្យយើងយល់ពីមនុស្សឲ្យកាន់តែច្បាស់ ហើយមិត្តខ្លះទៀតជាកាដូដ៏ល្អសម្រាប់យើង។

_មិនបាច់មានមិត្តច្រើនក៏បានដែរ មានត្រឹមម្នាក់ ឬពីរនាក់ដែលស្មោះត្រង់នឹងយើងបានហើយ ព្រោះភាពស្មោះត្រង់ សំខាន់ជាងបរិមាណចំនួនមនុស្ស។

អត្ថបទ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/photo?fbid=190648846260611&set=a.105573171434846

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login