Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការវិនាសសាបសូន្យនៃសប្រភពសត្វមួយចំនួនបណ្តាលមក ពីកត្តាមនុស្សដែលចេះតែកើនឡើង ។ ទង្វើរបស់មនុស្សមានដូចជា ៖

· ការបំផ្លាញជំរកដែលនាំឲ្យមានការវិនាសសាបសូន្យប្រភេទសត្វរហូតដល់ ៧៥% ហើយតួលេខចេះតែកើនឡើងថែមទៀត ។ ភាគច្រើនណៃការវិនាសកំពុងតែកើតឡើងក្នុងព្រៃរងទឹកភ្លៀងតំបន់ត្រូពិចនៅពេលគេកាប់ឆ្ការព្រៃយកដីធ្វើស្រែចម្ការ ។  ការសិក្សាស្រាវជ្រាវបានបង្ហាញថាយ៉ាងហោចណាស់ប្រភេទសត្វដែលរស់នៅលើផែនដីប្រហែល ៥០% ច្រើនរស់នៅក្នុងព្រៃរងទឹកភ្លៀងតំបន់ត្រូពិចថ្វីបើព្រៃប្រភេទនេះមានតែ ៧% ​នៅលើផ្ទៃដីយើងក៏ដោយ ។

· ការបរបាញ់ក៏ជាកត្តាមួយដែលបំផ្លាញ់សត្វឲ្យវិនាសសាបសូន្យផងដែរ ។ ការបរបាញ់ស្របច្បាប់ពុំមានចោទជាបញ្ហាសំខាន់ដល់ការវិនាសសាបសូន្យនៅក្នុងប្រទេសណាដែលមានច្បាប់ការពារសត្វព្រៃតឹងតែងទេ ។ ប៉ុន្តែចំពោះប្រទេសកំពុងអភិវឌ្ឍន៍មានប្រទេសកម្ពុជាជាដើមគេបរបាញ់ដើម្បីអាហារ លក់ដូរ ធ្វើជាឳសថផងដែរ ។ ការបរបាញ់សត្វដើម្បីធ្វើពាណិជ្ជកម្មសត្វព្រៃខុសច្បាបនិងនាំទៅដល់ការវិនាសសាបសូន្យនៃប្រភេទសត្វព្រៃ ។ ប្រភេទថនិកសត្វ បក្សី និងល្មូនជាច្រើនរួមទាំងប្រភេទសត្វផ្សេងៗទៀត ដែលកំពុងរងគ្រោះទាំងក្នុងពិភពលោក ទាំងក្នុងតំបន់គេបរបាញ់ដើម្បីធ្វើអាហារ លក់ដូរ ធ្វើជាឳសថព្រមទាំងនាំចេញផងដែរ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login