Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូរពន្យល់ដោយសង្ខេបពីការប្រែប្រួលក្នុងប្រវត្តិភពផែនដី ។

២. ចូររៀបរាប់ពីកត្តាចម្បងនៃការផ្លាស់ប្តូរបរិស្ថាន ។

ចម្លើយ

១. ដើម្បីដឹងពីការផ្លាស់ប្តូរបរិស្ថានផែនដី ចាប់ពីការកកើតដែលឆ្លងកាត់អាយុកកាលណៃផែនដីយើងត្រូវដឹងពីប្រវត្តិកាលជាច្រើនដំណាក់កាលរហូតធ្វើឲ្យផែនដីមានលក្ខខណ្ឌដូចបច្ចុប្បន្ន ។

  • នៅបុរេកំប៊្រីយៀង
  • ផែនដីចាប់ផ្តើមមកកើតកាលពី ៤៦០០០លានឆ្នាំមុន​
  • ព្រះចន្ទចាប់ផ្តើមមកកើតកាលពី ៤៥៥០លានឆ្នាំមុន
  • សមុទ្រដំបូងកាលពី ៤៣០០លានឆ្នាំមុន
  • ជិវីតដំបូងចាប់ផ្តើមកើតកាលពីណ ៣៨០០ ៤០០០ លានឆ្នាំមុន
  • ជីវីតធ្វើរស្មីសំយោគលេចឡើងកាលពី ៣២០០ លានឆ្នាំមុន
  • ជីវចំរុះចាប់ផ្តើមកកើតកាលពី ៦០០ ៥០០ លានឆ្នាំមុន​

នៅក្នុងសម័យនោះបរិយាកាសមានឧស្ម័នកាបូនិច អាសូត ។ ឧស្ម័នកាបូនិចត្រូវបានស្រូបចូលទៅក្នុងសមុទ្រ ហើយអុកស៊ីសែនចាប់ផ្តើមកើតឡើង និងកើតមានស្រទាប់អូសូន​ ។

  • ចាប់តាំងពីពេលនោះមកគេសង្កេតឃើញមានជីវីតកើតឡើង និងវិនាសសាបសូន្យដោយការទ្រាំទ្រនឹងអាកាសធាតុមិនបាន ។
  • នៅស័កសេណូសូអ៊ិច ( ៦៥លានឆ្នាំមុនដល់បច្ចុប្បន្ន ) គេឃើញមានការវិវត្តផែនដី ​និងជីវិតនៅលើផែនដី រហូតដល់កើតមានមនុស្សដំបូងលេចឡើងនៅអាព្រីចខាងកើត អូម៉ូសាព្យៀងលេចឡើងនៅ ។

២. កត្តាចម្បងនៃការផ្ទាល់ប្តូរបរិស្ថាន មានៈ

  • កត្តាធម្មជាតិៈ បរិស្ថានធម្មជាតិគឺ ជាភាវៈមានជិវីតនិងគ្មានជីវីត ។

ភាវៈទាំងអស់នេះមានអំពើលើគ្នាទៅវិញទៅមក ឧទាហរណ៍ៈ បើកម្តៅកើនឡើងនោះប្រភេទសារពាង្គកាយដែលមិនអាចទ្រាំនិងកម្តៅបានវាអាចស្លាប់ ធ្វើឲ្យតុល្យភាពនៃស្ថានប្រព័ន្ធត្រូវខូចខាត ។ ជាក់ស្តែង តាមរយៈប្រវត្តិធរណីកាលមនុស្សមិនទាន់ចាប់កំណើត ប្រភេទភាវៈរស់មួយចំនួនបានបាត់បង់ ឬ វិនាសផុតពូជរួចទៅហើយ ។

  • កត្តាមនុស្សៈ ការវិវត្តរបស់មនុស្សរហូតដល់ការចាប់ផ្តើមធ្វើកសិកម្មចំនួនមនុស្សកើនពីតិចមកច្រើន អ្នកប្រមូលផលនិងអ្នកប្រមាញ់មានចំនួនច្រើនជាងអ្នកធ្វើកសិកម្ម ការរីកចម្រើនផ្នែកសុខាភិបាល និងការជឿនលឿនផ្នែកកសិកម្ម នាំឲ្យការផលិតស្បៀងកាន់តែកើនឡើងអត្រាមនុស្សកាន់តែខ្ពស់ នាំឲ្យ​តម្រូវការកាន់តែច្រើនថែមទៀត ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login