2018-10-29 16:55
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១.តើការកំណត់អាយុផែនដី តើអ្នកវិទ្យាសាស្រ្តសំអាងលើអ្វី ?
២. តើធរណីកាលចែកជាអ្វីខ្លះ ?
៣. តើជីវីតមនុស្សមានកំណើតលើភពផែនដីនៅស័កទីប៉ុន្មាន ?
៤. តើដាយណូស័រកើតនិងវិនាសសាបសូន្យនៅសម័យណា ? ព្រោះអ្វី ?
៥. ចូររៀបរាប់ពីបាតុភូតដែលកើតនៅក្នុងស័កនីមួយៗ ?
៦. តើមានជីវិតអ្វីខ្លះ បានកើតឡើងនិងវិនាសសាបសូន្យទៅវិញ ? ចូររៀបរាប់ ។
ចម្លើយ
១. ក្នុងការកំណត់អាយុផែនដី អ្នកវិទ្យាសាស្រ្តសំអាងលើអាយុសិលាដែលគេយកពីព្រះចន្ទមក អ្នកវិទ្យាសាស្រ្តសន្និដ្ឋានថា ផែនដីនិងព្រះចន្ទគឺកកើតឡើងក្នុងពេលដំណាលគ្នា ។ ដូចនេះ ពួកគេបានសន្និដ្ឋានថា ផែនដីមានអាយុប្រហែល ៤៦០០ លានឆ្នាំ ។
២. ធរណីកាលចែកចេញជាពីរគឺ មុនស័ក ( បុរេកំប៊្រីយៀង ) និងស័ក ។
៣. ជីវិតមនុស្សមានកំណកំណើតលើភពផែនដីនៅស័កសេណូសូអ៊ិច ។ សម័យព្លីអូសែន និងព្លេអ៊ីសសែន ។
៤. ដាយណូស័រកើតក្នុងសម័យទ្រីយ៉ាស និងវិនាសសាបសូន្យនៅសម័យក្រេតាសេ ។ សីតុណ្ហភាពនៃភពផែនដីប្រែប្រួលហើយប្រភេទសត្វនៅមិនអាចធន់និងអាកាសធាតុនៅលើផែនដីបាន ។
៥. បាតុភូតដែលកើតនៅក្នុងស័កនីមួយៗគឺ ៖
· ស័កសេណូសូអ៊ិចៈ មានបាតុភូត ដូចជាទិដ្ឋភាពនាពេលបច្ចុប្បន្ន ។ នៅពេល ពេលនោះមានសកម្មភាពមនុស្សនៅលើផែនដី ការកកើត និងការរលាយផ្ទាំងទឹកកក និងមានបាតុភូតដូចជា ជួរភ្នំអាល់ ( ១០លានឆ្នាំ ) ជួរភ្នំអង់ ( ១៧ លានឆ្នាំ ) ខាងលិចសហរដ្ឋអាមេរិច ។ ជួរភ្នំអាល់អង់ និងហិមាល័យកំពុងលងើបឡើង ( ១៣លានឆ្នាំ) សកម្មភាពបន្តពីអូលីកូសែន ( ១៩លានឆ្នាំ ) និងការវិវត្តផ្ទៃដីទ្វីបដូចបច្ចុប្បន្ន ( ៣លានឆ្នាំ )មានថនិកសត្វកើតឡើង ។ ថនិកសត្វថ្មីៗជាច្រើនមានលក្ខណៈដូចបច្ចុប្បន្ន ដូចជា ដំរី សេះ អូដ្ឋបូកពីរ សត្វស៊ីស្មៅជាអាហារ និងការរីកចម្រើននៃវត្ថុផ្សេងៗ ។
· ស័កមេសូសូអ៊ិចៈ មានបាតុភូតជាច្រើនដូចជា ជួរភ្នំកូកាសនៅរូស្ស៊ី ( ៣៥លានឆ្នាំ ) ផ្ទាំងថ្មនៃជួរភ្នំបានលេចឡើងជាមួយសកម្មភាពភ្នំភ្លើង ( ៧១លានឆ្នាំ) នៅពេលនោះមានជីវីតដំបូងនៃដាយណូស័រ ថនិកសត្វ សត្វស្លាបបានកើតឡើង និងការវិនាសសាបសូន្យដាយណូស័រនិងសត្វផ្សេងៗទៀត ។
· ស័កប៉ាលេអូសូអ៊ិចៈ មានបាតុភូតជាច្រើនដូចជា ផ្នែកសមុទ្រត្រូវគ្របដណ្តប់ដោយទ្វីប មានកើតភ្នំដែលមានលក្ខណៈជាភ្នំភ្លើង ( ៧០ លានឆ្នាំ ) ភ្នំងើបឡើងកើតផ្កាប៉ប្រះទឹក ( ៣៥លានឆ្នាំ ) មានសំណឹករួចហូរចាក់បង្គរក្នុងសមុទ្រ (៥០លានឆ្នាំ) ភ្នំគ្របដណ្តប់ដោយទឹកកក ដីទាបគ្របដណ្តប់ដោយវាលភក់ ( ៦៥លានឆ្នាំ) ការលេចឡើងភ្នំអ៊ូរ៉ាល់និងអាប៉ាឡាស ( ៥៥លានឆ្នាំ ) ជីវីតសត្វ រុក្ខជាតិនិងត្រីក្នុងសមុទ្របានកើតឡើងហើយក៏មានការវិនាសនៃសត្វឥតឆ្អឹងកងដែរ ។
· បុរេកំប៊្រីយៀងៈ មានការវិវត្តនៃសំបកម៉ង់តូនិងស្នូផែនដីចាប់តាំងពី ១៣០០លានឆ្នាំ និងមានបាតុភូតខ្លះទៀតដូចជា ភ្នំភ្លើងនិងកំអែភ្នំភ្លើងជាច្រើន ពេលនោះក៏ចាប់ផ្តើមមានជីវីតកើតឡើង ប៉ុន្តែស្ថិតនៅក្នុងសមុទ្ររួមមានខ្ញែរសមុទ្រដែលមានកំណើតចាប់តាំងពី ៩៣០ លានឆ្នាំ ។
៦. ជីវិតដែលកើតឡើងនិងវិនាសសាបសូន្យទៅវិញមានៈ ដាយណូស័រសត្វឥតឆ្អឹងកង និងសត្វផ្សេងៗទៀត ។