Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើយើងត្រូវធ្វើដូចម្តេច ដើម្បីកាត់បន្ថយការប្រែប្រួលបរិស្ថាន ?

២. តើបរិយាកាសបច្ចុប្បន្នមានឧស្ម័នអ្វីខ្លះ ? ចូរប្រាប់ពីភាគរយនៃឧស្ម័ននីមួយៗ ។

៣.​ ចូររៀបរាប់ពីជីវីតដែលកើតឡើងនៅក្នុងស័កនិងកាលសម័យនីមួយៗ ។

ចម្លើយ

១. ដើម្បីកាត់បន្ថយការប្រែប្រួលបរិស្ថាន យើងត្រូវៈ

  • ត្រូវដាំដើមឈើឡើងវិញ
  • មិនត្រូវកាប់ព្រៃ ឬដុតព្រៃ
  • កាត់បន្ថយការប្រើគ្រឿងយន្តចាស់ៗ
  • មិនត្រូវប្រើសម្ភារៈដែលផ្ទុកដោយជាតិពុល ។

២.​ បរិយាកាសបច្ចុប្បន្នមានឧស្ម័នអាសូត អុកស៊ីសែន និងឧស្ម័នដទៃទៀតដូចជា ឧស្ម័នកាបូនិច ចំហាយទឹក អាកុង នេអុង សេណុង គ្រីបតុង អេស្យូម មេតាន អ៊ីដ្រូសែន អូសូន ក្នុងនោះក៏មានកាបូនឌីអុកស៊ីត ០.០៣% ផងដែរ ។

          ភាគរយនៃឧស្ម័ននីមួយៗ ៖

  • អាសូត ៧៨%
  • អុកស៊ីសែន ២១%
  • ១% នៃឧស្ម័នដទៃទៀត ដូចជាឧស្ម័នកាបូនិច ចំហាយទឹក អាកុង នេអុង សេណុង គ្រីបតុង អេស្យូម មេតាន អ៊ីដ្រូសែន អូសូន ក្នុងនោះក៏មានកាបូនឌីអុកស៊ីត ០.០៣% ផងដែរ ។

៣. ជីវិតដែលកើតឡើងនៅក្នុងស័កនិងកាលសម័យនីមួយៗគឺ ៖

  • ស័កបុរេកំប៊្រីយៀងៈ ជីវិតកើតមាននៅក្នុងសមុទ្រដោយសារគេ ។
  • ស័កប៉ាលេអូសូអ៊ិចៈ
  • សម័យកាលកំប៊្រីយៀងៈ សត្វដែលរស់នៅក្នុងសមុទ្រដោយសារគេ ។
  • សម័យកាលអរដូវីស្យាងៈ មានប្រភេទត្រីដែលលូតលាស់នៅក្នុងសមុទ្រ ។
  • សម័យកាលស៊ីលុយរ្យាងៈ ជីវីតដំបូងនៃថនិកសត្វនិងរុក្ខជាតិនៅលើគោក ។
  • សម័យកាលដេវ៉ូញាងៈ កើតឡើងនៃសត្វដែលរស់នៅក្នុងទឹកនិងលើគោកផង ។
  • សម័យកាលកាបូនិផែៈ ប្រភេទសត្វស្លាបនិងរុក្ខជាតិបានលូតលាស់ ។​
  • សម័យកាលពែមីញាងៈ ការវិនាសសាបសូន្យនៃសត្វឥតឆ្អឹងកង ។
  • ស័កមេសូសូអ៊ិចៈ
  • សម័យកាលទ្រីយ៉ាសៈ ជីវីតដំបូងនៃដាយណូស័របានកើតនិងថនិកសត្វផ្សេងៗ
  • សម័យកាលសូរ៉ាស៊ីចៈ ជីវីតសត្វស្លាបកើតឡើងនិងប្រភេទដាយណូស័រធំៗកើតឡើងដែរ
  • សម័យកាលក្រេតាសេៈ ការវិនាសសាបសូន្យសត្វដាយណូស័រនិងសត្វផ្សេងៗ
  • ស័កសេណូសូអ៊ិចៈ
  • សម័យកាលទែត្យារី

 សម័យប៉ាលេអូសែនៈ ការកកើតថនិកសត្វថ្មីៗជាច្រើនកើតឡើង

សម័យអេអូសែនៈ ថនិកសត្វថ្មីៗជាច្រើនលក្ខណៈដូចបច្ចុប្បន្ន

សម័យអូលីកូសែនៈ មានថនិកសត្វធំៗកើតឡើងដូចជា ដំរីនៅអាព្រិច

សម័យមីអូសែនៈ សត្វស៊ីស្មៅជាអាហាររីកចម្រើន

 សម័យព្លីងុសែនៈ ការរីកចម្រើនវត្ថុនិងសត្វ ដូចជាដំរី សេះ អូដ្ឋបូកពីរ

  • ក្វាទែណារីៈ សកម្មភាពមនុស្សនៅលើផែនដី ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login