Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ​

១. ហេតុអ្វីបានជាមានជិវីតរស់នៅលើភពផែនដី ?​

២. គេចែកមណ្ឌលអាកាសធាតុជាប៉ុន្មានស្រទាប់ ? អ្វីខ្លះ​ ?

៣. តើមណ្ឌលជីវៈស្ថិតនៅកន្លែងណានៃភពផែនដី ?

៤. តើសំបកផែនដីផ្សំឡើងពីធាតុសំខាន់អ្វីខ្លះ ?

៥. តើទឹកផ្តល់សារៈសំខាន់អ្វីខ្លះដល់ជីវីតនៅលើផែនដី ?

ចម្លើយ

១. បានជាមានជីវិតរស់នៅលើភពផែនដី ព្រោះភពផែនដីជាភពមួយដែលមានវត្តមាននៃទឹក ថាមពលដែលប្រើប្រាស់បាន ខ្យល់ សារធាតុចិញ្ចឹមនានា និងសីតុណ្ហភាពសមប្រកប ។

២. គេចែកមណ្ឌលអាកាសជា ៤ស្រទាប់គឺ មណ្ឌលអាកាសរចល់ (០km ដល់ 17 m ) មណ្ឌលអាកាសស្ងប់ ( 17m ដល់ 48m ) មណ្ឌលមេសូ ឬ មណ្ឌលកណ្តាល ( 48km ដល់ 80km ) មណ្ឌលកម្តៅ ( 80 km ឡើងទៅ ) ។

៣. មណ្ឌលជីវៈស្ថិតនៅចន្លោះមណ្ឌលបរិយាកាស មណ្ឌលសិលា ​និងមណ្ឌលទឹក គឺលាតសន្ធឹងដល់កម្ពស់ 600m លើផ្ទៃសមុទ្រនិងដល់បាតសមុទ្រជម្រៅ 10000m ។

៤.សំបកផែនដីផ្សំឡើងពីធាតុសំខាន់ៗចំនួន ៨ គឺ អុកស៊ីសែន ( ក្នុងរូបធាតុរឹង ) ស៊ីលីស្យូម អាលុយមីញ៉ូម ដែក កាលស្យូម សូដ្យូម ប៉ូតាស្យូម និងម៉ាញេស្យូម ។

៥. ទឹកមា​​នសារៈសំខាន់ណាស់ដល់ជីវីតនៅលើផែនដី គឺ៖

  • សម្រាប់ទទួលទាន
  • ប្រើប្រាស់ប្រចាំថ្ងៃ
  • ជាជម្រកមឆ្ឆាជាតិ
  • ជាផ្លូវនាវាចរ
  • ជាប្រភពថាមពលវារីអគ្គីសនី
  • ជាប្រភពទ្រទ្រង់ជិវីតនៅលើផែនដី ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login