Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើបឹងទន្លេសាបពេលបច្ចុប្បន្នកើតឡើងយ៉ាងដូចម្តេច ?

២. ហេតុអ្វីបានជាកម្រិតនីវ៉ូទឹកសមុទ្រកើតឡើងចាប់ពី ១៥០០០ រហូតដល់ ៥០០០ឆ្នាំមុន ?

៣. បច្ចុប្បន្ន តើបឹងទន្លេសាបបានផ្តល់ប្រយោជន៍អ្វីខ្លះដល់ប្រជាជនកម្ពុជា ?

ចម្លើយ

១. បឹងទន្លេសាបកើតឡើងដោយសារបឹងតូចៗ និងតំបន់លិចទឹកដែលជាទីតាំងបឹងទន្លេសាបបច្ចុប្បន្ន បានរួមតូចទៅ​ៗអាស្រ័យដោយដំណើរនៃការចាក់បំពេញដោយល្បាប់ ។ តាមការសិក្សាស្រាវជ្រាវដែលធ្វើឡើងដោយក្រុមការងារជនជាតិកម្ពុជានិងជនជាតិជប៉ុន បានបង្ហាញឲ្យឃើញថាបឹងទន្លេសាបបានកកើតឡើងនៅចន្លោះពី​៦០០០ និង ៥០០០ ឆ្នាំមុន​ ។

២. បានជាកម្រិតនីវ៉ូទឹកសមុទ្រកើតឡើងចាប់ពី ១៥០០០ រហូតដល់ ៥០០០ ឆ្នាំមុនព្រោះ ៖

          ​ប្រហែល​ ១៥០០០ ឆ្នាំមុន កម្រិតទឹកនីវ៉ូសមុទ្រ ទាបជាងពេលបច្ចុប្បន្ន ១០០m ទ្របទ្វីបងើបឡើងដូចជា ខ្សែរឆ្នេរ ខ្ពស់ជាងកម្រិតនីវ៉ូទឹកសមុទ្រ ។ តាមការវិភាគស្ថានភាពសណ្ឋានដីភូមិសាស្រ្តបាតសមុទ្របច្ចុប្បន្នគេអាចប៉ាន់ស្មានថា វាមានកម្ពស់ទាបជាងទន្លេមេគង្គខ្លាំង នៅពេលនោះទឹកហូរទៅដល់ខាងត្បូងសមុទ្រចិន ។ បឹងទន្លេសាបនិងបរិស្ថានរបស់វានៅពេលនោះគេពុំយល់ច្បាស់នៅឡើយ ។

          ប្រហែល ៥០០០ ឆ្នាំមុន ​កម្រិតនីវ៉ូទឹកសមុទ្រ​នៅពេលនោះបានបញ្ឈប់សកម្មភាពកើនឡើងក្រោយពីបាបកើនឡើង 1m ខ្ពស់ជាងកម្រិតនីវ៉ូទឹកសមុទ្របច្ចុប្បន្ន ។ តំបន់ឆ្នេរបានមកនៅខាងក្នុងព្រំដែនកម្ពុជា វៀតណាមបច្ចុប្បន្ន​ ។ នៅរដូវទឹកជំនន់ ទឹកទន្លេមេគង្គបានហូរត្រឡប់មកវិញគឺដោយសារកំណើននីវ៉ូទឹកសមុទ្រនិងបានហូរហៀរពីទន្លេទៅកាន់តំបន់ទំនាបលិចតឹក ដែលជាកន្លែងបឹងន្លេសាបបច្ចុប្បន្ន ។ ការហូរហៀរទឹកទន្លេទៅបឹងតូចៗនិងតំបន់លិចទឹកនេះ បង្កើតបានបឹងដ៏ ធំមួយដែលនៅរដូវប្រាំងទឹកបឹងនេះបានហូរចូលទៅទន្លេមេគង្គវិញ ។

៣. ផលប្រយោជន៍នៃបឹងទន្លេសាបគឺបានផ្គត់ផ្គងទឹក ជលផលដល់ជីវិតប្រជាជនកម្ពុជា សង្គម និងវប្បធម៌ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login