ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ស្ត្រីអភិជនវ័យចំណាស់ម្នាក់ បានទៅកាន់មន្ទីរពេទ្យកែសម្ផស្ស និងសោភណភាពមុខមាត់បានជួបពិភាក្សាជាមួយវេជ្ជបណ្ឌិត។
ស្ត្រីអភិជន : លោកដុកទ័រ ចាស៎! លោកដុកទ័រអាចជួយប្ដូរ និងកែសម្រស់មុខមាត់របស់នាងខ្ញុំឲ្យបានស្អាតឡើវិញ ដូចមុខស្រីក្រមុំអាយុជាង ២០ឆ្នាំវិញបានដែរឬទេចាស៎!
លោក វេជ្ជបណ្ឌិតក្រោយពីបានស្ដាប់សំណូមពរនេះ ក៏បានសំឡឹងមើលមុខស្ត្រីអភិជនដោយក្ដីអាណិត។ អស់ពេលមួយសន្ទុះក្រោយមកក៏បានពោលប្រាប់ទៅវិញថា:
លោក វេជ្ជបណ្ឌិត : សូមទោសលោកស្រី! នៅសតវត្សទី២១នេះ ទោសប្រហារជីវិតដោយកាត់កនោះ លែងមានទៀតហើយ ស្ដាយណាស់ដោយសារខ្ញុំពុំអាចធ្វើការផ្លាស់ប្ដូរតាមសំណូមពរយ៉ាង ដូច្នេះបាននោះ៕