Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើអ្នកវិទ្យាសាស្រ្តប្រើប្រាស់ភស្តុតាងអ្វីខ្លះ ដើម្បីពន្យល់ពីការ រសាត់នៃទ្វីប ?

២.​ ចូរពន្យល់ថា ហេតុអ្វីបានជាទ្រឹស្តីទ្វីបរសាត់របស់លោកវេសនឺ មិនត្រូវបានគេទទួលស្គាល់ នៅលើកដំបូង​ ។

៣. ចូរពណ៌នាពីកម្លាំងបីដែលបណ្តាលឲ្យផ្លាកតិចតូនិចធ្វើចលនា ។

៤. តើព្រំដែនជំនួបគ្នាទាំងបីប្រភេទខុសគ្នាដូចម្តេចខ្លះ ? ​

៥. ចូរពន្យល់ពីវិធី ដែលអ្នកវិទ្យាសាស្រ្តប្រើប្រាស់ក្នុងការវាស់អត្រា រសាត់នៃផ្លាកតិចតូនិច ?

ចម្លើយ

១. អ្នកវិទ្យាសាស្រ្តប្រើប្រាស់ភស្តុតាង ដើម្បីពន្យល់ពីការ រសាត់នៃទ្វីបមានដូចជា៖

  • ភស្តុតាងផ្តោតលើលក្ខណៈពិសេសនៃដី
  • ភស្តុតាងផ្តោតលើផូស៊ីល
  • ភស្តុតាងផ្តោតលើការប្រែប្រួលនៃអាកាសធាតុ ។

២. បានជាទ្រឹស្តីទ្វីបរសាត់របស់លោក វេសេនី មិនបានទទួលការគាំទ្រជាលើកដំបូងពីព្រោះ ទ្រឹស្តីរបស់លោកមិនបាន ពន្យល់អំពី បុព្វហេតដែលបណ្តាល អោយមានការរសាត់នៃទ្វីបគឺ គាត់គ្រាន់តែសំអាងលើភស្តុតាង ​ដែលបន្សល់ពីអតីតកាលតែប៉ុណ្ណោះ ។ ភស្តុតាងមាន  ដូចជាផូស៊ីលការប្រែប្រួលអាកាសធាតុ និងលក្ខណៈពិសេសនៃដីហេតុនេះទើបអ្នកវិទ្យាសាស្រ្ត មិនបានគាំទ្រ ទ្រឹស្តីរបស់លោក កាលពីលើកដំបូង​ ។

៣. ​ពណ៌នាអំពីកម្លាំងបី ដែលបណ្តាលអោយផ្លាកតិចតូនិចមា​​នចលនា​ ៖

  • កម្លាំងទ្រនុងរុញៈ មណ្ឌលថ្ម មហាសមុទ្រត្រង់ទ្រនុងកណ្តាលមហាសមុទ្រខ្ពស់ជាងកន្លែងដែលវាលិចចុះក្រោមមណ្ឌលថ្មទ្វីប ។​ កម្លាំងទ្រនុងរុញគឺជា ដំណើរការធ្វើអោយផ្លាក់សមុទ្ររអិលចុះក្រោមព្រំដែនរវាងមណ្ឌលថ្មនិងមណ្ឌលខាប់ ។
  • កម្លាំងរង្វល់ៈ  នៅក្នុងដំណើរការណៃរង្វល់ រូបធាតុក្តៅចេញពីជម្រៅក្នុងផែនដីអណ្តែតឡើងលើខណៈដែលរូបធាតុត្រជាក់ជិតផ្ទៃដីលិចចុះ ។ នៅពេលរូបធាតុក្តៅចុះត្រជាក់ វាក៏ក្លាយជាធ្ងន់ ហើយធ្លាក់ចុះមកក្រោមវិញ ។ ចលនានៃរង្វល់របស់រូបធាតុម៉ង់តូទាញផ្លាក តិចតូនិចឲ្យឃ្លាតពីគ្នា ។
  • កម្លាំងទំនាញនៃមណ្ឌលថ្មៈ ដោយសារមណ្ឌលថ្មមហាសមុទ្រធ្ងន់ជាងមណ្ឌលថ្មខាប់ ធ្វើឲ្យគែមរបស់ផ្លាកមហាសមុទ្រលិចចុះហើយទាញផ្នែកដែលនៅសល់ របស់ផ្លាកតិចតូនិចឲ្យទៅជាមួយវា​ ។

៤. ព្រំដែនជំនួសគ្នាទាំងបីមានលក្ខណៈខុសគ្នាដូចជាៈ

  • ការទង្គិចគ្នារវាងផ្លាកទ្វីបនិងផ្លាកទ្វីបៈ នៅពេលផ្លាកតិចតូនិចពីរដែលជាសំបកទ្វីបប៉ះទង្គិចគ្នាផ្លាកទាំងពីរនេះប៉ោងឡើង ហើយកាន់តែក្រាស់ដោយសារការរុញឡើងនៃសំបកទ្វីប ។
  • ការប៉ះទង្គិចគ្នារវាងផ្លាកទ្វីបនិងផ្លាកមហាសមុទ្រៈ នៅពេលផ្លាកតិចតូនិចមួយដែលជាសំបកទ្វីបទង្គិចយ៉ាងខ្លាំងជាមួយផ្លាកតិចតូនិចមួយទៀត ដែលជាសំបកមហាសមុទ្រធ្វើឲ្យសំបកមហាសមុទ្រចុះក្រោមសំបកទ្វីប ។ តំបន់ដែលផ្លាកមហាសមុទ្ររអិលចុះក្រោមទៅក្នុងមណ្ឌលខាប់ហៅថា តំបន់ជំនួសគ្នា ។
  • ការប៉ះទង្គិចគ្នារវាងផ្លាកទ្វីបមហាសមុទ្រនិងផ្លាកមហាសមុទ្រៈ នៅពេលផ្លាកមហាសមុទ្រពីរទង្គិចគ្នា​ ពេលនោះមហាសមុទ្រមួយត្រូវរអិលចុះក្រោម ផ្លាកមហាសមុទ្រមួយទៀតដូចគ្នានិងការទង្គិចគ្នារវាង ផ្លាក មហាសមុទ្រនិង ផ្លាកទ្វីបដែរ ។

៥. វិធីដែលអ្នកវិទ្យាសាស្រ្តប្រើប្រាស់ក្នុងការ វាស់អត្រារសាត់នៃផ្លាកតិចតូនិច ដោយការប្រើប្រាស់បណ្តាលផ្កាយរណបមានឈ្មោះថាប្រព័ន្ធកំណត់ទីតាំងលើផែនដី គឺផ្កាយរណបបានបញ្ចូនសញ្ញាវិទ្យុឥតឈប់ឈរ ​ដើម្បកំណត់ចម្ងាយឲ្យបាន ច្បាស់លាស់លាក់មួយរវាងផ្កាយរណបនិងផែនដី ស្ថានីយលើដីមាននាទីកំណត់ពេលវេលាក្នុងពេលដំណើរការ បើកាលណាចំងាយមានការប្រែប្រួលគេនិងទទួលបានពត៌មានអំពីការ រសាត់នៃផ្លាកតិចតូនិច ។ ដូចនេះអ្នកវិទ្យាសាស្រ្តអាចកំណត់ការរសាត់នៃផ្លាកតិចតូនិចបាន តាមរយៈការកំណត់ពេលវេលានៅស្ថានីយ៍លើដីក្នុងចម្ងាយជាក់លាក់មួយដោយប្រើប្រព័ន្ធសម្រាប់កំណត់ទីតាំង ។

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login