Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើអ្នកវិទ្យាសាស្រ្តដឹងពីទម្រង់ ក្នុងរបស់ផែនដីដោយវិធីណា​ ?

២. ដោយផ្អែកលើលក្ខណៈរូបតើផែនដីមានប៉ុន្មានស្រទាប់?

៣. តើសីតុណ្ហភាពនៅក្នុងជម្រៅផែនដីប្រែប្រួលដូចម្តេច ?

៤. ចូរពន្យល់ភាពខុសគ្នារវាងសំបកទ្វីប និងសំប​កមហាសមុទ្រ ស្នូលក្រៅ និងមណ្ឌលខាប់ ។

សំនួរ

១. អ្នកវិទ្យាសាស្រ្តដឹងពីទម្រង់ ក្នុងរបស់ផែនដីដោយ ការសិក្សាអំពី ភស្តុតាងនៃរញ្ជួយ និងភស្តុតាងពីសិលា ។

២. ដោយផ្អែកលើលក្ខណៈរូបផែនដីមាន ប្រាំស្រទាប់គឺ

· មណ្ឌលថ្ម

· មណ្ឌលខាប់

· មណ្ឌលកណ្តាល

· ស្នូលក្រៅ

· និងស្នូលក្នុង ។

៣. សីតុណ្ហភាពនៅក្នុងជម្រៅផែនដីប្រែប្រួល សមាត្រទៅនឹងជម្រៅរបស់ផែនដីគឺ កាលណាជម្រៅកាន់តែជ្រៅសិតុណ្ហភាពកាន់តែកើន ។ ក្នុងជម្រៅ ៤០m វាកើនឡើង ១ អង្សាសេ ។ ការកើនបែបនេះបន្តរហូតដល់ជម្រៅ ៣០ ទៅ ៤០km លើសពីនេះវាកើនតិច តែថេរ ។

៤. ភាពខុសគ្នារវាង សំបកទ្វីប និងសំបកមហាសមុទ្រ ៖

  • សំបកទ្វីប មានសមាសធាតុផ្សំស្រដៀងនិងសិលាក្រានីតនិងមានកម្រាស់មធ្យម ៣០km
  • សំបកមហាសមុទ្រមានសមាសធាតុផ្សំ និង សិលាបាសាល់​និងមានកម្រាស់ពី 5km ដល់ 8km ។ សំបកមហាសមុទ្រធ្ងន់ជាងសំបកទ្វីបព្រោះ វាមានសិលាបាសាល ធ្ងន់ជាងក្រានីត ។

ស្នូលក្រៅ​និងមណ្ឌលខាប់

  • ស្នូលក្រៅ ជាស្រទាប់រាវស្ថិតនៅក្រោមម៉ង់តូ ហើយព័ទ្ធជុំវិញស្នូលក្នុងនិងមានកម្រាស់ប្រហែល 2200km ។
  • មណ្ឌលខាប់ គឺជាស្រទាប់ទន់របស់ម៉ង់តូ ដែលមានបំណែកនៃមណ្ឌលថ្មធ្វើចលនាពីលើ ។ វាកើតឡើងពីសិលារឹងដែលហូរយ៉ាងយឺតមានល្បឿនប្រហែលនិងការដុះលុតលាស់នៃក្រចកដៃនិងមានកម្រាស់ប្រហែល 250km ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login