Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ​

១. តើកត្តាអ្វីខ្លះ ដែលកំណត់កម្លាំងទំនាញរវាងវត្ថុទាំងពីរ ?

២. តើកត្តាអ្វីខ្លះ ធ្វើឲ្យផែនដីធ្វើដំណើរ ក្នុងគន្លងជុំវិញព្រះអាទិត្យ ?

៣. ចូរអធិប្យាយពីកំណកំណត់ដែនម៉ាញេទិចរបស់ផែនដី ?

៤. តើសំរោងប៉ូលកើតឡើងដូចម្តេច ?

៥. ប្រសិនបើរង្វិលខ្ញាល់របស់ផែនដីយឺតជាងបច្ចុប្បន្នតើអ្នកគិតថាដែនម៉ាញ៉េទិចនិងប្រែប្រួលដូចម្តេច ?

ចម្លើយ​

១. កត្តាដែលកំណត់កម្លាំងទំនាញរវាងវត្ថុទាំងពីរគឺ ម៉ាសរបស់វត្ថុនិងចំងាយរវាងវត្ថុពីរ ។

២. កត្តា ធ្វើដែលឲ្យផែនដីធ្វើដំណើរ ក្នុងគន្លងជុំវិញព្រះអាទិត្យគឺ និចលភាព និងកម្លាំងទំនាញ ។

៣. ដែនម៉ាញេទិចរបស់ផែនដីកើតឡើងពី ចរន្តលំហូរនៃស្នូលក្រៅដែលបណ្តាលមកពីរង្វិលខ្ញាល់និងរង្វល់នៃធាតុរបស់ស្នូលក្រៅ​ ។

៤. សំរោងប៉ូលកើតឡើងពីភាគល្អិត នៃកាំរស្មីព្រះអាទិត្យបង្កើត បានជាចរន្តអគ្គីសនី ហើយវាធ្វើចលនាជុំវិញប៉ូលម៉ាញេទិច ជំរុញឲ្យអេឡិចត្រុងទៅក្នុងខ្សែដែន បន្ទាប់មកអេឡិចត្រុងរុំព័ទ្ធជាស្ពៀជុំវិញដែន បានប៉ះជាមួយម៉ូលេគុល អាសូត និងអុកស៊ីសែនធ្វើឲ្យឧស្ម័នក្នុងបរិយាកាសបានបញ្ចេញអេឡិចត្រុង អណ្តែតទៅកាន់ ខ្សែដែនខាងលើហើយនៅពេលវាធ្លាក់ មកកាន់គន្លងខាងក្រោមវិញបានបញ្ចេញពន្លឺយ៉ាងស្រស់ស្អាតដែលអាចមើលឃើញហៅថា សំរោងប៉ូល

៥. ប្រសិនបើរង្វល់ខ្ញាល់របស់ផែនដី យឺតជាង​ពេលបច្ចុប្បន្ន ខ្ញុំគិតថាដែនម៉ាទិចរបស់ផែនដីនិងកាន់តែខ្សោយឬក៏អាចឈានទៅរកការបាត់បង់ដែនម៉ាញេទិចតែម្តង ដូចព្រះចន្ទនិងភពសុក្រជាដើម ព្រោះភពទាំងនេះមាន ទំហំតូចពុំអាចមាន រង្វល់រូបធាតុ ខាងក្នុងស្នូលខ្លាំង និងមានរង្វិលខ្ញាល់យឺត ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login