ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើផ្នែករឹងរបស់ផែនដីមានប៉ុន្មានស្រទាប់ ? អ្វីខ្លះ ?
២. ចូររៀបរាប់ពីដំណើរវិវត្តិនៃបរិយាកាសរបស់ផែនដី ។
៣. តើជនជាតិក្រិចសម័យដើមពន្យល់អំពីរាងស្វ៊ែរបស់ផែនដី តាមវិធីណាខ្លះ ?
៤. តើលោក អឺរ៉ាតូសែនវាស់ទំហំផែនដីដូចម្តេច ?
៥. ហេតុអ្វីបានជាផែនដីប៉ោងនៅត្រង់អេក្វាទ័រនិងសំប៉ែតនៅប៉ូលទាំងពីរ ?
ចម្លើយ
១. ផ្នែករឹងរបស់ផែនដីមានបី ស្រទាប់គឺ ៖
២. ការវិវត្តនៃបរិយាកាសរបស់ផែនដីមាន ៖
បរិយាកាសផែនដីដំបូង មានតែ អេល្យូម និងអ៊ីដ្រូសែន ក្រោយមកដោយមានបន្ទុះភ្នំភ្លើងក៏បានកកកើតជាឧស្ម័នជាច្រើន ដូចជា ចំហាយទឹក ឧស្ម័នកាបូនិច អាម៉ូញាក់ និងមេតាន ។ ក្រោយមកពន្លឺព្រះអាទិត្យបានបំលែងឧស្ម័នទាំងនេះក្លាយជា អ៊ីដ្រូសែននិងអុកស៊ីសែនបន្តួច ។ នៅពេលមានជីវីតកើតឡើង ( ស្យាណូបាក់តេរី និងរុក្ខជាតិបៃតង់មួយចំនួន ) មានការប្រើប្រាស់ឧស្ម័នកាបូនិចបណ្តាលឲ្យបរិមាណអុកស៊ីសែន មានការកើនឡើងជាមួយនិងការកើនឡើងនៃចំនួនភាវៈរស់នៅជាបន្តបន្ទាប់រហុតបានជាបរិយាកាសបច្ចុប្បន្ន ។
៣. ជនជាតិក្រិចសម័យដើម ពន្យល់ពីរាងស្វែរបស់ផែនដីបានតាមរយៈ ការសង្កេតដោយភ្នែកទទេគឺ លោកអារីស្តូត បានធ្វើការសង្កេតទៅលើស្រមោល រាងកោងនៅក្នុងព្រះចន្ទជា ស្រមោលរបស់ផែនដីពេលមានចន្ទគ្រាស និងការសង្កេតឃើញតារាជាច្រើនបានលេចឡើងនៅ ជើងមេឃភាគខាងត្បូង ។
៤. លោក អឺរ៉ាស្តែន បានវាស់ទំហំរបស់ផែនដីតាមរយៈការវាស់ស្រមោលរបស់វត្ថុនៅលើផែនដី ។
៥. បានជាផែនដីប៉ោងនៅតំបន់អេក្វាទ័រពីព្រោះ តំបន់នេះមានខ្សែរវណ្ឌវែងជាងគេ ដែលធ្វើឲ្យផែនដីវិលលឿនត្រង់តំបន់នេះជាហេតុធ្វើអោយកម្លាំងទំនាញ មានឥទ្ធិពលខ្សោយនៅតំបន់ទើបផែនដីមានរាងប៉ោងនៅតំបន់មានរាងប៉ោង ។