Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ស្ថានប្រព័ន្ធឬប្រព័ន្ធអេកូឡូស៊ីជាសំណុំសារពាង្គកាយមានជីវីតទាំងអស់ រួមជាមួយមជ្ឈដ្ឋានជីវីតនិងមានអំពើទៅវិញទៅមក រវាងសារពាង្គកាយមានជិវីតទាំងនោះជាមួយមជ្ឈដ្ឋានជីវីតរបស់វា ដែលស្ថិតនៅក្នុងទីកន្លែងមួយកំនត់ ។

  • សារពាង្គកាយ

សារពាង្គកាយ ជាជីវីតក្នុងគ្រប់រូបភាព ឧទាហរណ៍អាមីបមួយ  ស្លែ ស្រូវ មួយដើម ដើមឈើមួយដើមសត្វគោមួយមនុស្សម្នាក់... ។ សារពាង្គកាយត្រូវបានបែងចែកជារជ្ជៈកាលធំៗពីរដែលគេស្កាល់ច្បាស់ គឺរជ្ជៈសត្វនិងរជ្ជៈរុក្ខជាតិ ។

  • ប្រភេទ

សារពាង្គកាយនៅលើផេនដីចែកចេញជាប្រភេទផ្សេងៗ ។ ប្រភេទគឺជា ក្រុមសារពាង្គកាយដែលមានលក្ខណៈរាងរៅឥររិយាបថ និងទម្រង់សេនិចស្រដៀងគ្នា ។ សារពាង្គកាយដែលបន្តពូជដោយលភេទត្រូវចាត់ទុកថា នៅក្នុងប្រភេទតែមួយ កាលណាវាអាចបង្កាត់គ្នាបាន ។ ឧទាហរណ៍ ស្រូវ ត្រីប្រាផ្សោត ខ្លាឃ្មុំ គោព្រៃ ទន្សោង និងមនុស្ស ។

  • បណ្តាភាវៈ

បណ្តាភាវៈជាក្រុមឯកតៈនៃប្រភេទតែមួយដែលរស់នៅក្នុងតំបន់ជាមួយគ្នានៅពេលតែមួយ ។ កន្លែងដែលភាវៈណាមួយ (ឬសារពាង្គកាយណាមួយ ) រស់នៅហៅថា ជម្រក ។ ឧទាហរណ៍ ផ្សោតនៅទន្លេមេគង្គ ដើមស្រល់នៅគីរីរម្យនិងប្រជាជននៅប្រទេសកម្ពុជា ។

  • សហគមន៍

សហគមន៍ កើតពីបណ្តាភាវៈទាំងអស់នៃប្រភេទនានាដែលមាននៅក្នុងតំបន់ភូមិសាស្រ្តណាមួយ ។ សហគមន៍ដែលយើងលើកយកមកសិក្សាអាចជាបឹងមួយទាំងមូល ព្រៃមួយឬអាចតូចដូចជាដើមឈើមួយដើម ។

  • ស្ថានប្រព័ន្ធ

ស្ថានប្រព័ន្ធ ជាសហគមន៍ផ្សេងៗគ្នាដែលមានអត្តរកម្មជាមួយគ្នា និងជាមួយបរិស្ថានគ្មានជីវីតនៅក្នុងតំបន់ភូមិសាស្រ្តណាមួយ ។

  • មណ្ឌលជីវៈ

មណ្ឌលជីវៈកើតពីស្ថានប្រព័ន្ធទាំងអស់នៅលើផែនដី ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login