សារធាតុចិញ្ចឹមមាន២ ប្រភេទគឺ ៖
- ម៉ាក្រូធាតុគឺ ជាធាតុចិញ្ចឹមខនិជដែលសារពាង្គកាយមានជីវីតត្រូវការបរិមាណច្រើនសម្រាប់ទ្រទ្រង់ការលូតលាស់ដូចជា កាបូន អ៊ីដ្រូសែន ផូស្វរ ស្ពាន់ធ័រ ប៉ូតាស្យូម និងកាល់ស្យូម ។
- មីក្រូធាតុគឺជា ធាតុចិញ្ចឹមខនិជដែលសារពាង្គកាយមនាជិវីតត្រូវការបរិមាណតិចតួចសម្រាប់ការទ្រទ្រង់ការលូតលាស់ ដូចជា ដែក ស័ង្កសី ទង់ដែង ក្លរ ម៉ង់កាណែស និងម៉ូលីបដែនជាដើម ។