របាយការណ៍ហិរញ្ញវត្ថុមានចំនួន ៤ គឺ ៖
- របាយការណ៍តុល្យការ (Balance Sheet) ៖ គឺជារបាយការណ៍ដែលរាយការណ៍នូវទ្រព្យសកម្ម បំណុល និងដើមទុនម្ចាស់របស់ក្រុមហ៊ុនអាជីវកម្មក្នុងកាលបរិច្ឆេទជាក់លាក់មួយ ។ តារាងតុល្យការ គឺជាតារាងមួយដែលគេរៀប ចំឡើងនៅក្នុងការិយបរិច្ឆេទ បង្ហាញពីទ្រព្យសកម្ម បំណុល និងមូលធនម្ចាស់ពិតប្រាកដ ដែលមាននៅក្នុងក្រុមហ៊ុន ។
- របាយការណ៍លទ្ធផល (Income Statement) ៖ បង្ហាញនូវគ្រប់ផលចំណូល និងបន្ទុកចំណាយ និងបង្ហាញនូវលទ្ធផលជាប្រាក់ចំណេញ ឬខាតបង់របស់ក្រុមហ៊ុនក្នុងអំឡុងពេលជាក់លាក់មួយ ។ ប្រសិនបើចំណូលធំជាងចំណាយ មានន័យថាចំណេញសុទ្ធ ប៉ុន្តែបើចំណូលតូចជាចំណាយមានន័យថាខាតសុទ្ធ ។
- របាយការណ៍ដើមទុនម្ចាស់ (Statement of Owners Equity) ៖ ជារបាយការណ៍បង្ហាញបម្រែបម្រួលកើងឡើង ឬថយចុះនៃដើមទុនម្ចាស់ សម្រាប់អំឡុងពេលជាក់លាក់មួយ ។ ទ្រព្យម្ចាស់ គឺជាការអះអាងរបស់ម្ចាស់លើទ្រព្យសកម្មរបស់ក្រុមហ៊ុន វាជាប្រយោជន៍ម្ចាស់លើទ្រព្យសកម្មរបស់ក្រុមហ៊ុនបន្ទាប់ពីដកបំណុលចេញ ។ ទ្រព្យម្ចាស់ត្រូវបានគេហៅថា ទ្រព្យសកម្មសុទ្ធ (Net Assets) ដែរ ។ ការវិនិយោគរបស់ម្ចាស់ និងចំណូលបង្កើតដើមទុនម្ចាស់ ។ ហើយដើមទុនម្ចាស់នោះថយចុះ ដោយសាការដកទុនរបស់ម្ចាស់ និងបន្ទុកចំណាយឥទ្ធិពលនៃការឡើង ឬថយចុះនៃទុនម្ចាស់ ។
- របាយការណ៍លំហូរសាច់ប្រាក់ (Statement of Cash Flow) ៖ មានវិធីពីរយ៉ាងដើម្បីបង្កើតលំហូរសាច់ប្រាក់គឺ៖
- វិធីសាស្រ្តផ្ទាល់
- វិធីសាស្រ្តមិនផ្ទាល់
គោលបំណងដ៏សំខាន់របស់របាយការណ៍លំហូរសាច់ប្រាក់គឺ ផ្តល់ព័ត៌មានអំពី Cash receipts, Cash Payment, Net Change in Cash បណ្តាលមកពីសកម្មភាពវិនិយោគ និងសកម្មភាពហិរញ្ញប្បទានរបស់ក្រុមហ៊ុនក្នុងរយៈពេលមួយ ។
របាយការណ៍លំហូរសាច់ប្រាក់ចាត់ទុកជា Cash receipts, Cash Payment ស្ថិតក្នុងសកម្មភាពប្រតិបត្តិការ សកម្មភាពវិយោគ និងសកម្មភាពហិរញ្ញប្បទាន ។